Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 16:4 - ព្រះគម្ពីរខ្មែរសាកល

4 ដ្បិត​ថ្មនោះ​ធំ​សម្បើម​ណាស់​។ ប៉ុន្តែ​នៅពេល​ងើបភ្នែកមើល ពួកនាង​ក៏​ឃើញ​ថា ថ្ម​នោះ​ត្រូវបាន​ប្រមៀលចេញ​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ប៉ុន្ដែ​ពេល​សម្លឹង​មើល​ទៅ​ ពួក​នាង​ឃើញ​ថា​ ថ្ម​ដ៏​ធំនោះ​ត្រូវ​គេ​ប្រមៀល​ចេញ​ទៅ​ហើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពេល​ពួក​នាង​ងើប​មុខ​ឡើង ឃើញ​ថ្ម​ដ៏​ធំ​នោះ​មាន​គេ​ប្រមៀល​ចេញ​ជា​ស្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​ស្ត្រី​ទាំង​នោះ​ងើប​មុខ​ឡើង ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​រួច​ស្រេច​ទៅ​ហើយ ថ្ម​នោះ​មាន​ទំហំ​ធំ​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​កាល​បាន​ងើប​មើល​ទៅ នោះ​ឃើញ​ថ្ម​បាន​ប្រមៀល​ចេញ​ហើយ (ថ្ម​នោះ​ធំ​ណាស់)

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពេល​ស្ដ្រី​ទាំង​នោះ​ងើប​មុខ​ឡើង ក៏​ឃើញ​ថ្ម​បាន​រមៀល​ចេញ​រួច​ស្រេច​ទៅ​ហើយ ថ្ម​នោះ​មាន​ទំហំ​ធំ​ណាស់។

សូមមើលជំពូក ចម្លង




ម៉ាកុស 16:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ដាក់​ក្នុង​រូងផ្នូរ​ថ្មី​របស់​គាត់ ដែល​គាត់​បាន​ដាប់លុង​ក្នុង​ថ្មដា​។ បន្ទាប់ពី​ប្រមៀល​ថ្ម​ដ៏ធំ​មួយ​ខ្ទប់​នឹង​មាត់​រូង គាត់​ក៏​ចាកចេញទៅ​។


ដូច្នេះ ពួកគេ​ក៏​ចាកចេញទៅ​ចាត់ចែង​ការពារ​ផ្នូរ​ឲ្យតឹងរ៉ឹង ដោយ​បិទត្រា​លើ​ថ្ម​នៅមាត់រូងផ្នូរ ទាំងមាន​ទាហានយាម​ផង​៕


ពួកនាង​និយាយ​គ្នា​ថា៖ “តើ​នរណា​នឹង​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​រូងផ្នូរ​ឲ្យ​ពួកយើង​?”


ស្ត្រីទាំងនោះ​ចូលទៅ​ក្នុង​រូងផ្នូរ ឃើញ​បុរសវ័យក្មេង​ម្នាក់​ដែល​ពាក់​អាវវែង​ពណ៌ស​អង្គុយ​នៅ​ខាងស្ដាំ ពួកនាង​ក៏​ភ័យស្លុត​យ៉ាងខ្លាំង​។


ក៏​ឃើញថា​ថ្ម​ត្រូវបាន​ប្រមៀលចេញ​ពី​មាត់​រូង​ហើយ​។


នៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍ ម៉ារា​អ្នកម៉ាក់ដាឡា​មក​រូងផ្នូរ​ពី​ព្រលឹម ទាំង​ងងឹត​នៅឡើយ ក៏​ឃើញថា​ថ្ម​ត្រូវបាន​យកចេញ​ពី​មាត់​រូង​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម