ព្រះអង្គនឹងលេបសេចក្ដីស្លាប់ទៅជារៀងរហូត។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ារបស់ខ្ញុំនឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងអស់ ហើយដកសេចក្ដីត្មះតិះដៀលរបស់ប្រជារាស្ត្រព្រះអង្គចេញពីផែនដីទាំងមូល។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ។
ម៉ាថាយ 27:52 - ព្រះគម្ពីរខ្មែរសាកល រូងផ្នូររបើកឡើង ហើយរូបកាយរបស់វិសុទ្ធជនជាច្រើនដែលបានដេកលក់ ក៏ត្រូវបានលើកឲ្យរស់ឡើងវិញ។ Khmer Christian Bible ផ្នូរបានរបើកឡើង ហើយរូបកាយអ្នកបរិសុទ្ធជាច្រើនដែលបានស្លាប់ទៅហើយនោះ បានរស់ឡើងវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្នូររបើកឡើង ហើយសាកសពរបស់ពួកបរិសុទ្ធជាច្រើន ដែលដេកលក់ទៅហើយ បានរស់ឡើងវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្នូរក៏របើកចំហឡើង ហើយសាកសពប្រជាជនដ៏វិសុទ្ធ*ជាច្រើនបានរស់ឡើងវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងផ្នូរខ្មោចក៏របើកឡើង ឯខ្មោចពួកអ្នកបរិសុទ្ធ ដែលដេកលក់ទៅហើយ បានរស់ឡើងវិញជាច្រើន អាល់គីតាប ផ្នូរក៏របើកចំហឡើង ហើយសាកសពប្រជាជនដ៏បរិសុទ្ធជាច្រើនបានរស់ឡើងវិញ |
ព្រះអង្គនឹងលេបសេចក្ដីស្លាប់ទៅជារៀងរហូត។ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ារបស់ខ្ញុំនឹងជូតទឹកភ្នែកចេញពីមុខមនុស្សទាំងអស់ ហើយដកសេចក្ដីត្មះតិះដៀលរបស់ប្រជារាស្ត្រព្រះអង្គចេញពីផែនដីទាំងមូល។ ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលហើយ។
ពួកមនុស្សស្លាប់របស់អ្នកនឹងមានជីវិតរស់ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលរស់នៅក្នុងធូលីអើយ ចូរភ្ញាក់ឡើង ហើយស្រែកហ៊ោសប្បាយ! ដ្បិតទឹកសន្សើមរបស់អ្នក ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញព្រលឹងមនុស្សស្លាប់មក។
មនុស្សជាច្រើនក្នុងចំណោមអ្នកដែលដេកលក់ក្នុងធូលីដីនឹងភ្ញាក់ឡើង ខ្លះនឹងទៅឯជីវិតអស់កល្បជានិច្ច ហើយខ្លះនឹងទៅឯសេចក្ដីអាម៉ាស់ និងសេចក្ដីខ្ពើមរអើមអស់កល្បជានិច្ច។
បន្ទាប់ពីមានបន្ទូលសេចក្ដីទាំងនេះហើយ ព្រះអង្គក៏មានបន្ទូលនឹងពួកគេថា៖“ឡាសារមិត្តសម្លាញ់របស់យើងបានដេកលក់ហើយ ខ្ញុំនឹងទៅដាស់គាត់”។
បន្ទាប់មក គាត់លុតជង្គង់ ហើយស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះអម្ចាស់អើយ! សូមកុំប្រកាន់បាបនេះនឹងពួកគេឡើយ!”។ កាលទូលដូច្នេះហើយ គាត់ក៏ដេកលក់ទៅ៕
នេះជាហេតុដែលមានមនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នា ទៅជាខ្សោយ និងឈឺ ហើយមានច្រើននាក់ដេកលក់ទៅហើយ។
ប៉ុន្តែឥឡូវនេះ ព្រះគ្រីស្ទត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ជាផលដំបូងនៃអ្នកដែលបានដេកលក់។
មើល៍! ខ្ញុំសូមប្រាប់អាថ៌កំបាំងមួយដល់អ្នករាល់គ្នា គឺថា យើងទាំងអស់គ្នានឹងមិនដេកលក់ទេ គឺយើងទាំងអស់គ្នានឹងត្រូវបានផ្លាស់ប្រែវិញ
ដ្បិតដោយព្រោះយើងជឿថា ព្រះយេស៊ូវបានសុគត ហើយមានព្រះជន្មរស់ឡើងវិញ ដូច្នេះយើងក៏ជឿដែរថា ព្រះនឹងនាំពួកអ្នកដែលបានដេកលក់ក្នុងព្រះយេស៊ូវមក ឲ្យនៅជាមួយព្រះយេស៊ូវ។
ព្រះគ្រីស្ទបានសុគតជំនួសយើង ដើម្បីឲ្យយើងរស់នៅជាមួយព្រះអង្គ ទោះបីជាយើងដឹងខ្លួនក្ដី ដេកលក់ក្ដី។