Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:52 - Khmer Christian Bible

52 ផ្នូរ​បាន​របើក​ឡើង​ ហើយ​រូប​កាយ​អ្នក​បរិសុទ្ធ​ជា​ច្រើន​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ បាន​រស់​ឡើង​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

52 រូងផ្នូរ​របើកឡើង ហើយ​រូបកាយ​របស់​វិសុទ្ធជន​ជាច្រើន​ដែល​បាន​ដេកលក់ ក៏​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

52 ផ្នូរ​របើក​ឡើង ហើយ​សាក‌សព​របស់​ពួក​បរិសុទ្ធ​ជា​ច្រើន ដែល​ដេក​លក់​ទៅ​ហើយ បាន​រស់​ឡើង​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

52 ផ្នូរ​ក៏​របើក​ចំហ​ឡើង ហើយ​សាក‌សព​ប្រជា‌ជន​ដ៏វិសុទ្ធ*​ជា​ច្រើន​បាន​រស់​ឡើង​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

52 អស់​ទាំង​ផ្នូរ​ខ្មោច​ក៏​របើក​ឡើង ឯ​ខ្មោច​ពួក​អ្នក​បរិសុទ្ធ ដែល​ដេក​លក់​ទៅ​ហើយ បាន​រស់​ឡើង​វិញ​ជា​ច្រើន

សូមមើលជំពូក ចម្លង

អាល់គីតាប

52 ផ្នូរ​ក៏​របើក​ចំហ​ឡើង ហើយ​សាក‌សព​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ជា​ច្រើន​បាន​រស់​ឡើង​វិញ

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:52
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ហើយ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖​ «ឡាសារ​ ជា​មិត្ត​សម្លាញ់​របស់​យើង​ គាត់​បាន​ដេក​លក់​ទៅ​ហើយ​ ប៉ុន្ដែ​ខ្ញុំ​នឹង​ទៅ​ដាស់​គាត់»​


រួច​គាត់​ក៏​លុត​ជង្គង់​ចុះ​ ហើយ​ស្រែក​ដោយ​សំឡេង​ខ្លាំង‍ៗ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​កុំ​ប្រកាន់​នឹង​ពួកគេ​ចំពោះ​បាប​នេះ​អី!» កាល​បាន​និយាយ​ដូច្នេះ​ហើយ​ គាត់​ក៏​ស្លាប់​ទៅ។​


ហេតុនេះ​ហើយ​បាន​ជា​មាន​អ្នក​រាល់គ្នា​ជា​ច្រើន​ខ្សោយ​ ហើយ​ឈឺ​ និង​មួយ​ចំនួន​ធំ​បាន​ស្លាប់​


ប៉ុន្ដែ​ឥឡូវ​នេះ​ ព្រះគ្រិស្ដ​មាន‍​ព្រះជន្ម​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​មែន​ ​គឺជា​ផល​ដំបូង​នៃ​ពួកអ្នក​ដែល​បាន​ស្លាប់​ទៅ​


មើល៍​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​អំពី​អាថ៌កំបាំង​មួយ​ថា​ យើង​ទាំង​អស់​គ្នា​នឹង​មិន​ស្លាប់​ទេ​ ព្រោះ​យើង​នឹង​ត្រូវ​ផ្លាស់ប្រែ​ទាំង​អស់​គ្នា​


ដ្បិត​បើ​យើង​ជឿ​ថា​ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​ ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​មែន​ នោះ​ត្រូវ​ជឿ​ថា​ ព្រះជាម្ចាស់​នឹង​នាំ​ពួកអ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ព្រះយេស៊ូ​ឲ្យ​ទៅ​ជាមួយ​ព្រះ​អង្គ​ដែរ។​


ព្រះអង្គ​បាន​សោយ​ទិវង្គត​ជំនួស​យើង​ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ជាមួយ​ព្រះអង្គ​ ទោះបី​យើង​ដឹង​ខ្លួន​ ឬ​ដេក​លក់​ក៏​ដោយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម