ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 27:18 - ព្រះគម្ពីរខ្មែរសាកល

តាមពិត ពីឡាត់​ដឹង​រួចហើយ​ថា ពួកគេ​ប្រគល់​ព្រះអង្គ​មក​ព្រោះតែ​ការឈ្នានីស​។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​គាត់​ដឹង​ថា​ ពួកគេ​បញ្ជូន​ព្រះអង្គ​មក​នេះ​ ព្រោះ​តែ​សេចក្ដី​ឈ្នានីស។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​លោក​ជ្រាប​ថា គេ​បញ្ជូន​ព្រះ‌អង្គ​មក​នេះ ព្រោះ​តែ​សេចក្ដី​ច្រណែន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​គេ​មាន​ចិត្ត​ច្រណែន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​លោក​បាន​ជ្រាប​ថា គេ​បញ្ជូន​ទ្រង់​ដោយ​ចិត្ត​ឈ្នានីស​ទេ

សូមមើលជំពូក

អាល់គីតាប

លោក​ពីឡាត​និយាយ​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​អ៊ីសា​មក​លោក ព្រោះ​គេ​មាន​ចិត្ដ​ច្រណែន។

សូមមើលជំពូក



ម៉ាថាយ 27:18
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​បងប្រុស​របស់គាត់​ក៏​ច្រណែន​គាត់ ប៉ុន្តែ​ឪពុក​របស់គាត់​បាន​រក្សា​រឿង​នេះ​ទុកក្នុងចិត្ត​។


នៅក្នុង​ជំរំ ពួកគាត់​ច្រណែន​ម៉ូសេ និង​អើរ៉ុន​ជា​វិសុទ្ធជន​របស់​ព្រះយេហូវ៉ា


សេចក្ដីក្ដៅក្រហាយ​គឺ​ឃោរឃៅ ហើយ​កំហឹង​ដូចជា​ទឹកជំនន់ ប៉ុន្តែ​តើ​នរណា​អាច​ឈរ​នៅមុខ​សេចក្ដីប្រច័ណ្ឌ​បាន​?


ខ្ញុំ​បាន​ឃើញ​ដែរ​ថា អស់ទាំង​ការនឿយហត់ និង​អស់ទាំង​ការស្ទាត់ជំនាញ​ក្នុង​ការងារ គឺចេញពី​ចិត្តច្រណែន​របស់​មនុស្ស​ចំពោះ​អ្នកជិតខាង​របស់ខ្លួន​។ នេះ​ក៏​ជា​ការឥតន័យ និង​ជា​ការដេញចាប់​ខ្យល់​ដែរ​!


ព្រះយេហូវ៉ា​អើយ ព្រះហស្ត​របស់ព្រះអង្គ​បាន​លើកឡើង​ហើយ ប៉ុន្តែ​ពួកគេ​មិន​ឃើញ​ឡើយ​។ សូមឲ្យ​ពួកគេ​ឃើញ​ចិត្តឆេះឆួល​របស់ព្រះអង្គ​ចំពោះ​ប្រជារាស្ត្រ ហើយ​អាម៉ាស់មុខ​! សូមឲ្យ​ភ្លើង​សម្រាប់​ពួក​បច្ចាមិត្ត​របស់ព្រះអង្គ​ស៊ីបំផ្លាញ​ពួកគេ​!


ដូច្នេះ នៅពេល​ហ្វូងមនុស្ស​បាន​ផ្ដុំគ្នា ពីឡាត់​សួរ​ពួកគេ​ថា​៖ “តើ​ចង់ឲ្យ​ខ្ញុំ​ដោះលែង​មួយណា​ដល់​អ្នករាល់គ្នា​? បារ៉ាបាស ឬ​យេស៊ូវ​ដែល​ហៅថា​ព្រះ​គ្រីស្ទ​?”។


ខណៈដែល​ពីឡាត់​អង្គុយ​លើ​កៅអីកាត់ក្ដី ប្រពន្ធ​របស់​លោក​បាន​បញ្ជូន​ដំណឹង​មក​លោក​ថា​៖ “កុំឲ្យ​លោក​ពាក់ព័ន្ធ​នឹង​រឿង​មនុស្ស​សុចរិត​នោះ​ឡើយ ដ្បិត​ថ្ងៃនេះ ខ្ញុំ​បាន​រងទុក្ខ​យ៉ាងខ្លាំង​នៅក្នុង​យល់សប្តិ ដោយសារតែ​អ្នកនោះ”។


តាមពិត ពីឡាត់​ដឹង​ថា ពួក​នាយកបូជាចារ្យ​បាន​ប្រគល់​ព្រះអង្គ​មក​លោក​ព្រោះតែ​ការឈ្នានីស​។


ប៉ុន្តែ​នៅពេល​ពួកយូដា​ឃើញ​ហ្វូងមនុស្ស​ទាំងនេះ ពួកគេ​ក៏​ពេញ​ដោយ​ការឈ្នានីស ហើយ​ចាប់ផ្ដើម​និយាយប្រឆាំង​នឹង​សេចក្ដី​ដែល​ប៉ូល​កំពុង​និយាយ ទាំង​ជេរប្រមាថ​ផង​។


រីឯ​មហាបូជាចារ្យ​ក៏​ចាប់ផ្ដើម​ចាត់វិធានការ​។ លោក​និង​អស់អ្នក​ដែល​នៅ​ជាមួយ ដែល​ជា​គណៈ​សាឌូស៊ី បាន​ពេញ​ដោយ​ការឈ្នានីស


“ពួក​បុព្វបុរស​បាន​ច្រណែន​យ៉ូសែប ហើយ​លក់​លោក​ទៅ​អេហ្ស៊ីប ប៉ុន្តែ​ព្រះ​គង់នៅ​ជាមួយ​លោក


ឬមួយក៏​អ្នករាល់គ្នា​គិត​ថា ដែល​ព្រះគម្ពីរ​ចែង​ទុកមក​ថា​: “ព្រះវិញ្ញាណ​ដែល​ព្រះ​បាន​ប្រទាន​ឲ្យសណ្ឋិត​នៅក្នុង​យើង ស្រឡាញ់​យើង រហូតដល់​ប្រច័ណ្ឌ​យើង” គឺ​ឥតប្រយោជន៍​ទេឬ​?