Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដ្បិត​លោក​ជ្រាប​ថា គេ​បញ្ជូន​ព្រះ‌អង្គ​មក​នេះ ព្រោះ​តែ​សេចក្ដី​ច្រណែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 តាមពិត ពីឡាត់​ដឹង​រួចហើយ​ថា ពួកគេ​ប្រគល់​ព្រះអង្គ​មក​ព្រោះតែ​ការឈ្នានីស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ដ្បិត​គាត់​ដឹង​ថា​ ពួកគេ​បញ្ជូន​ព្រះអង្គ​មក​នេះ​ ព្រោះ​តែ​សេចក្ដី​ឈ្នានីស។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​គេ​មាន​ចិត្ត​ច្រណែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដ្បិត​លោក​បាន​ជ្រាប​ថា គេ​បញ្ជូន​ទ្រង់​ដោយ​ចិត្ត​ឈ្នានីស​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 លោក​ពីឡាត​និយាយ​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​អ៊ីសា​មក​លោក ព្រោះ​គេ​មាន​ចិត្ដ​ច្រណែន។

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:18
13 ការដាក់ឲ្យឆ្លើយតបគ្នា  

បងៗ​ក៏​មាន​ចិត្ត​ច្រណែន​នឹង​គាត់ តែ​ឪពុក​របស់​គាត់​បាន​ទុក​រឿង​នោះ​នៅ​ក្នុង​ចិត្ត។


៙ កាល​មនុស្ស​ក្នុង​ជំរំ​ច្រណែន​នឹងលោក​ម៉ូសេ ហើយ​នឹង​លោក​អើរ៉ុន ជា​អ្នក​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា


សេចក្ដី​ឃោរ‌ឃៅ ជា​សេចក្ដី​ដែល​សាហាវ​ណាស់ ហើយ​សេចក្ដី​កំហឹង​ក៏​ខ្លាំង‌ក្លា​ដែរ តែ​ឯ​សេចក្ដី​ប្រចណ្ឌ តើ​អ្នក​ណា​នឹង​ទប់‌ទល់​បាន។


រួច​ខ្ញុំ​យល់​ឃើញ​ថា អស់​ទាំង​ការ​នឿយ​ហត់ និងភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច‌ការ គឺ​មក​ពី​មនុស្ស​មាន​ចិត្ត​ច្រណែន​នឹង​គ្នា​ប៉ុណ្ណោះ។ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ដូច​ជា​ដេញ​ចាប់​ខ្យល់ ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​លើក​ឡើង​ជា​ស្រេច តែ​គេ​មិន​ព្រម​ឃើញ​ទេ គេ​នឹង​ត្រូវ​ឃើញ​សេចក្ដី​ឧស្សាហ៍​របស់​ព្រះ‌អង្គ ចំពោះ​បណ្ដា‌ជន​វិញ នោះ​គេ​នឹង​មាន​សេចក្ដី​ខ្មាស ភ្លើង​នឹង​ឆេះ​បន្សុស​ពួក​ខ្មាំង​សត្រូវ​ព្រះ‌អង្គ​អស់​រលីង។


ដូច្នេះ កាល​គេ​បាន​ជួប​ជុំ​គ្នា​ហើយ លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា​ឲ្យ​អ្នក​រាល់​គ្នា បារ៉ាបាស ឬ​យេស៊ូវ ហៅ​ព្រះ‌គ្រីស្ទ?»


កាល​លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ទី​កាត់​ក្តី ប្រពន្ធ​របស់​លោក​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ថា៖ «កុំ​ឲ្យ​ជាប់​ជំពាក់​អ្វី​ជា​មួយ​មនុស្ស​សុចរិត​នេះ​ឡើយ ដ្បិត​ថ្ងៃ​នេះ ក្នុង​យល់​សប្ដិ ខ្ញុំ​បាន​រង​ទុក្ខ​ខ្លាំង​ណាស់​ដោយ‌សារ​គាត់»។


ដ្បិត​លោក​ជ្រាប​ថា ពួក​សង្គ្រាជ​បាន​បញ្ជូន​ព្រះ‌អង្គ​មក​នេះ ព្រោះ​តែ​សេចក្ដី​ច្រណែន។


ប៉ុន្ដែ កាល​ពួក​សាសន៍​យូដា​បាន​ឃើញមហាជន​ដូច្នេះ គេ​មាន​ចិត្ត​ច្រណែន ហើយ​ចាប់​ផ្ដើម​និយាយ​ប្រឆាំង​នឹង​សេចក្តីដែល​លោក​ប៉ុល​មាន​ប្រសាសន៍ ទាំង​ជេរ​ប្រមាថ​លោកទៀត​ផង។


ពេល​នោះ សម្តេច​សង្ឃ និង​អស់​អ្នក​នៅ​ជា‌មួយ​លោក ដែល​ជា​ពួក​សាឌូ‌ស៊ី បាន​លើក​គ្នា​ប្រឆាំង ហើយ​ដោយ​ព្រោះ​មាន​ពេញ​ដោយ​ចិត្ត​ច្រណែន


បុព្វ‌បុរស​ទាំង​នោះ​ក៏​លក់​លោក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ ដោយ​មាន​ចិត្ត​ឈ្នានីស តែ​ព្រះ​គង់​ជា‌មួយ​លោក


ឬ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ព្រះ​គម្ពីរចែង​មក​ជាឥត​ប្រយោជន៍​ឬ ដែល​ថា៖ «ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​មក​គង់​ក្នុង​យើង ទ្រង់​ស្រឡាញ់​ដោយ​ព្រះ​ហឫទ័យ​ប្រចណ្ឌ»?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម