រៀងរាល់ពិធីបុណ្យនោះ អភិបាលមានទម្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យប្រជាជន តាមដែលពួកគេចង់បាន។
ម៉ាថាយ 27:16 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ មានអ្នកទោសល្បីម្នាក់ដែលគេហៅថាបារ៉ាបាស។ Khmer Christian Bible គ្រានោះ មានអ្នកទោសម្នាក់ល្បីអសោច ឈ្មោះយេស៊ូបារ៉ាបាស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅពេលនោះ គេមានអ្នកទោសល្បីម្នាក់ ឈ្មោះបារ៉ាបាស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលនោះ មានអ្នកទោសដ៏ល្បីម្នាក់ ឈ្មោះយេស៊ូបារ៉ាបាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ គេមានអ្នកទោសម្នាក់ ដែលមានល្បីឈ្មោះៗបារ៉ាបាស អាល់គីតាប នៅពេលនោះ មានអ្នកទោសដ៏ល្បីម្នាក់ ឈ្មោះបារ៉ាបាស។ |
រៀងរាល់ពិធីបុណ្យនោះ អភិបាលមានទម្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យប្រជាជន តាមដែលពួកគេចង់បាន។
ដូច្នេះ នៅពេលហ្វូងមនុស្សបានផ្ដុំគ្នា ពីឡាត់សួរពួកគេថា៖ “តើចង់ឲ្យខ្ញុំដោះលែងមួយណាដល់អ្នករាល់គ្នា? បារ៉ាបាស ឬយេស៊ូវដែលហៅថាព្រះគ្រីស្ទ?”។
ពេលនោះ មានម្នាក់ដែលគេហៅថាបារ៉ាបាស ត្រូវជាប់ចំណងជាមួយពួកអ្នកបះបោរជាគ្នាគាត់ ដែលធ្វើឃាតកម្មជាមួយគ្នាក្នុងពេលបះបោរ។
លោកបានដោះលែងអ្នកដែលជាប់គុកដោយសារតែការបះបោរ និងឃាតកម្ម ដែលពួកគេទាមទារ រីឯព្រះយេស៊ូវវិញ លោកបានប្រគល់ទៅតាមបំណងរបស់ពួកគេ។
ពួកគេក៏ស្រែកឡើងសាជាថ្មីថា៖ “មិនមែនអ្នកនេះទេ គឺបារ៉ាបាសវិញ!”។ រីឯបារ៉ាបាសម្នាក់នេះជាចោរប្លន់៕
អ្នករាល់គ្នាបានបដិសេធព្រះអង្គដ៏វិសុទ្ធ និងសុចរិតយុត្តិធម៌ ហើយបែរជាទាមទារឲ្យដោះលែងឃាតករដល់អ្នករាល់គ្នាទៅវិញ។
ទោះបីជាពួកគេស្គាល់បទបញ្ញត្តិរបស់ព្រះដែលថា អ្នកដែលប្រព្រឹត្តបែបនេះ សមតែស្លាប់ក៏ដោយ ក៏ពួកគេមិនគ្រាន់តែប្រព្រឹត្តខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងយល់ស្របនឹងអ្នកដែលប្រព្រឹត្តអំពើទាំងនេះទៀតផង៕
សូមជួយសួរសុខទុក្ខអាន់ត្រូនីក និងយូនាសដែលជាបងប្អូនរួមជាតិរបស់ខ្ញុំ និងជាអ្នកជាប់គុកជាមួយខ្ញុំ។ ពួកគាត់មានកេរ្តិ៍ឈ្មោះក្នុងចំណោមពួកសាវ័ក ព្រមទាំងបាននៅក្នុងព្រះគ្រីស្ទមុនខ្ញុំទៀតផង។