Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:16 - អាល់គីតាប

16 នៅ​ពេល​នោះ មាន​អ្នក​ទោស​ដ៏​ល្បី​ម្នាក់ ឈ្មោះ​បារ៉ា‌បាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ពេលនោះ មាន​អ្នកទោស​ល្បី​ម្នាក់​ដែល​គេ​ហៅថា​បារ៉ាបាស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 គ្រា​នោះ​ មាន​អ្នក​ទោស​ម្នាក់​ល្បី​អសោច​ ឈ្មោះ​យេស៊ូ​បារ៉ាបាស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 នៅ​ពេល​នោះ គេ​មាន​អ្នក​ទោស​ល្បី​ម្នាក់ ឈ្មោះ​បារ៉ាបាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 នៅ​ពេល​នោះ មាន​អ្នក​ទោស​ដ៏​ល្បី​ម្នាក់ ឈ្មោះ​យេស៊ូ​បារ៉ា‌បាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នៅ​គ្រា​នោះ គេ​មាន​អ្នក​ទោស​ម្នាក់ ដែល​មាន​ល្បី​ឈ្មោះៗ​បារ៉ា‌បាស

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​រំលង លោក​ទេសា​ភិបាល​តែងតែ​លែង​អ្នក​ទោស​ម្នាក់ តាម​សំណូម​ពរ​របស់​បណ្ដា‌ជន។


កាល​បណ្ដា‌ជន​មក​ជុំ​គ្នា​ហើយ លោក​ពីឡាត​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា ដោះ​លែង​បារ៉ា‌បាស ឬ​អ៊ីសា​ហៅ​អាល់ម៉ា‌ហ្សៀស?»។


មាន​បុរស​ម្នាក់ ឈ្មោះ​បារ៉ា‌បាស​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ពួក​បះ‌បោរ ដែល​សម្លាប់​មនុស្ស​ម្នាក់​នៅ​ពេល​កើត​ចលា‌ចល។


លោក​ដោះ​លែង​បារ៉ាបាស ជា​អ្នក​ជាប់​ឃុំ‌ឃាំង មក​ពី​បាន​បង្ក​ចលាចល និង​បាន​សម្លាប់​មនុស្ស។ រីឯ​អ៊ីសា​វិញ លោក​ប្រគល់​ឲ្យ​គេ​យក​ទៅ​ធ្វើ​តាម​អំពើ​ចិត្ដ។


ពេល​នោះ​គេ​នាំ​គ្នា​ស្រែក​ឡើង​សា​ជា​ថ្មី​ថា៖ «កុំ​ដោះ​លែង​អ្នក​នេះ​ឡើយ សូម​ដោះ​លែង​បារ៉ា‌បាស​វិញ»។ រីឯ​ឈ្មោះ​បារ៉ា‌បាស​នេះ​ជា​ចោរ​ព្រៃ។


បង​ប្អូន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​បរិសុទ្ធ អ្នក​ដ៏​សុចរិត ហើយ​បែរ​ជា​ទាម​ទារ​សុំ​ឲ្យ​គេ​ដោះ​លែង​ឃាតក​ទៅ​វិញ។


ពួក​គេ​ស្គាល់​ការ​វិនិច្ឆ័យ​របស់​អុលឡោះ​យ៉ាង​ច្បាស់​ស្រាប់​ហើយ​ថា អ្នក​ណា​ប្រព្រឹត្ដ​បែប​នេះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ គេ​មិន​ត្រឹម​តែ​ប្រព្រឹត្ដ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​យល់​ស្រប​ជា​មួយ​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​បែប​នោះ​ផង​ដែរ។


សូម​ជម្រាប​សួរ​លោក​អាន់‌ត្រូនីក និង​នាង​យូនាស​ជា​សាច់‌ញាតិ​របស់​ខ្ញុំ ដែល​បាន​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ​នោះ​ដែរ អ្នក​ទាំង​ពីរ​ជា​សាវ័ក​ដែល​គេ​គោរព​រាប់​អាន​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​បាន​ជឿ​អាល់ម៉ា‌ហ្សៀស​មុន​ខ្ញុំ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម