យើងនឹងដាក់ភាពជាសត្រូវរវាងឯង និងស្ត្រី ព្រមទាំងរវាងពូជរបស់ឯង និងពូជរបស់នាងផង ពូជរបស់នាងមុខជាកម្ទេចក្បាលឯង ហើយឯងមុខជាកម្ទេចកែងជើងគេមិនខាន”។
ម៉ាថាយ 26:56 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ការទាំងអស់នេះកើតឡើង ដើម្បីឲ្យគម្ពីររបស់បណ្ដាព្យាការីត្រូវបានបំពេញឲ្យសម្រេច”។ ពេលនោះ សិស្សទាំងអស់គ្នាបោះបង់ព្រះអង្គចោល ហើយក៏រត់គេចទៅ។ Khmer Christian Bible ប៉ុន្ដែការទាំងអស់នេះកើតឡើង ដើម្បីសម្រេចតាមបទគម្ពីររបស់អ្នកនាំព្រះបន្ទូល»។ ពេលនោះ ពួកសិស្សក៏រត់គេចខ្លួនចោលព្រះអង្គទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ការទាំងអស់នេះបានកើតមក ដើម្បីឲ្យបានសម្រេចសេចក្ដីដែលពួកហោរាបានចែងទុកនៅក្នុងបទគម្ពីរ»។ ពេលនោះ ពួកសិស្សទាំងអស់ក៏រត់ចោលព្រះអង្គ ហើយគេចខ្លួនអស់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគម្ពីរព្យាការី*។ ពេលនោះ ពួកសិស្សនាំគ្នាបោះបង់ចោលព្រះអង្គ ហើយរត់បាត់អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ការទាំងនេះបានកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយពួកហោរាវិញ នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ។ អាល់គីតាប ហេតុការណ៍ទាំងនេះកើតឡើង ដើម្បីឲ្យបានស្របតាមសេចក្ដី ដែលមានចែងទុកក្នុងគីតាបណាពី។ ពេលនោះ ពួកសិស្សនាំគ្នាបោះបង់ចោលអ៊ីសា ហើយរត់បាត់អស់ទៅ។ |
យើងនឹងដាក់ភាពជាសត្រូវរវាងឯង និងស្ត្រី ព្រមទាំងរវាងពូជរបស់ឯង និងពូជរបស់នាងផង ពូជរបស់នាងមុខជាកម្ទេចក្បាលឯង ហើយឯងមុខជាកម្ទេចកែងជើងគេមិនខាន”។
យើងជាអ្នកដែលបញ្ជាក់ពាក្យរបស់អ្នកបម្រើយើង ហើយបំពេញឲ្យសម្រេចតាមផែនការរបស់អ្នកនាំសារយើង; យើងជាអ្នកដែលនិយាយអំពីយេរូសាឡិមថា: ‘នាងនឹងមានគេរស់នៅ’ ហើយនិយាយអំពីទីក្រុងនានានៃយូដាថា: ‘នាងនឹងត្រូវបានសង់ឡើងវិញ ហើយយើងនឹងស្ដារទីបាក់បែករបស់នាងឡើងវិញ’។
“មាន ‘ប្រាំពីរគ្រា’ គុណនឹងចិតសិប ត្រូវបានកំណត់សម្រាប់ប្រជាជនរបស់អ្នក និងសម្រាប់ក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីបញ្ចប់ការបំពាន និងបញ្ឈប់បាប ដើម្បីលុបលាងអំពើទុច្ចរិត ដើម្បីនាំសេចក្ដីសុចរិតដ៏អស់កល្បមក ដើម្បីបិទត្រានិមិត្ត និងពាក្យព្យាករ ព្រមទាំងដើម្បីចាក់ប្រេងអភិសេកលើទីវិសុទ្ធបំផុត។
ក្រោយពី ‘ប្រាំពីរគ្រា’ គុណនឹងហុកសិបពីរនោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹងត្រូវបានកាត់ចេញ ហើយគាត់គ្មានអ្វីឡើយ រួចប្រជាជនរបស់អ្នកដឹកនាំដែលនឹងមកដល់ នឹងបំផ្លាញទីក្រុង និងទីវិសុទ្ធនោះ។ ចុងបញ្ចប់នៃហេតុការណ៍នោះនឹងមកដោយមានទឹកជំនន់ ក៏មានសង្គ្រាមរហូតដល់ចុងក្រោយ គឺការហិនហោចត្រូវបានកំណត់ហើយ។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “ដាវអើយ ចូរភ្ញាក់ឡើងទាស់នឹងអ្នកគង្វាលរបស់យើង ហើយទាស់នឹងមនុស្សដែលជាគូកនរបស់យើងចុះ! ចូរប្រហារអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវបានកម្ចាត់កម្ចាយ! យើងនឹងបង្វែរដៃរបស់យើងទាស់នឹងចៀមតូចៗវិញ”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នាមិនដែលអានក្នុងគម្ពីរទេឬ ដែលថា: ‘ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ។ ការនេះបានកើតឡើងពីព្រះអម្ចាស់ ជាការអស្ចារ្យក្នុងភ្នែករបស់យើង’ ?
កូនមនុស្សនឹងទៅមែន ដូចដែលមានសរសេរទុកមកអំពីលោក ប៉ុន្តែវេទនាហើយ! អ្នកដែលក្បត់កូនមនុស្ស។ ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាងសម្រាប់គាត់”។
ពេលនោះ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“នៅយប់នេះ អ្នកទាំងអស់គ្នានឹងជំពប់ដួលដោយសារតែខ្ញុំ ដ្បិតមានសរសេរទុកមកថា: ‘យើងនឹងប្រហារអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវបានកម្ចាត់កម្ចាយ’។
ប៉ុន្តែបើធ្វើដូច្នេះ គម្ពីរដែលចែងថាត្រូវតែកើតឡើងយ៉ាងនេះ នឹងត្រូវបានបំពេញឲ្យសម្រេចយ៉ាងដូចម្ដេច?”។
មើល៍! ពេលវេលានឹងមក គឺបានមកដល់ហើយ ដែលអ្នករាល់គ្នានឹងត្រូវបានកម្ចាត់កម្ចាយ ម្នាក់ៗទៅកន្លែងរបស់ខ្លួន ហើយទុកខ្ញុំចោលតែម្នាក់ឯង។ តាមពិត ខ្ញុំមិននៅតែម្នាក់ឯងទេ ពីព្រោះព្រះបិតាគង់នៅជាមួយខ្ញុំ។
“បងប្អូនអើយ បទគម្ពីរដែលព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងទុកមុនតាមរយៈមាត់របស់ដាវីឌត្រូវតែបានបំពេញឲ្យសម្រេច គឺអំពីយូដាសដែលបានធ្វើជាអ្នកនាំផ្លូវឲ្យគេទៅចាប់ព្រះយេស៊ូវ។
ព្រះអង្គនេះហើយ ដែលត្រូវគេបញ្ជូនទៅ តាមគម្រោងដែលមានកំណត់ទុក និងការជ្រាបជាមុនរបស់ព្រះ; អ្នករាល់គ្នាបានសម្លាប់ដោយឆ្កាងព្រះអង្គ តាមរយៈដៃរបស់មនុស្សឥតច្បាប់។
ពេលខ្ញុំឆ្លើយការពារខ្លួនលើកដំបូង គ្មានអ្នកណាមកគាំទ្រខ្ញុំទេ គឺទាំងអស់គ្នាបានបោះបង់ខ្ញុំចោល; សូមកុំឲ្យពួកគេត្រូវបានប្រកាន់ទោសអំពីរឿងនេះឡើយ។