ដ្បិតព្រះគ្រីស្ទក្លែងក្លាយ និងព្យាការីក្លែងក្លាយនឹងក្រោកឡើង ហើយពួកគេនឹងសម្ដែងទីសម្គាល់ និងការអស្ចារ្យ ដើម្បីនាំអ្នកដែលត្រូវបានជ្រើសតាំងឲ្យវង្វេង ប្រសិនបើអាច។
ម៉ាថាយ 24:4 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ចូរប្រុងប្រយ័ត្ន ក្រែងលោមានអ្នកណាបោកបញ្ឆោតអ្នករាល់គ្នា។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាបានឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយថា ចូរប្រយ័ត ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង អាល់គីតាប អ៊ីសាបានឆ្លើយទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងបានឡើយ |
ដ្បិតព្រះគ្រីស្ទក្លែងក្លាយ និងព្យាការីក្លែងក្លាយនឹងក្រោកឡើង ហើយពួកគេនឹងសម្ដែងទីសម្គាល់ និងការអស្ចារ្យ ដើម្បីនាំអ្នកដែលត្រូវបានជ្រើសតាំងឲ្យវង្វេង ប្រសិនបើអាច។
ព្រះយេស៊ូវមានបន្ទូលថា៖“ចូរប្រុងប្រយ័ត្ន កុំឲ្យគេបោកបញ្ឆោតអ្នករាល់គ្នាឡើយ ដ្បិតមានមនុស្សជាច្រើននឹងមកក្នុងនាមរបស់ខ្ញុំ ដោយនិយាយថា: ‘គឺខ្ញុំហ្នឹងហើយ ជាព្រះអង្គនោះ’ ឬ ‘ពេលកំណត់ជិតដល់ហើយ’។ កុំទៅតាមពួកគេឡើយ។
ប្រសិនបើអ្នកណាគិតថាខ្លួនឯងជាអ្វីមួយ នៅពេលមិនមែនជាអ្វីសោះ អ្នកនោះកំពុងបញ្ឆោតខ្លួនឯងហើយ។
ដូច្នេះ យើងមិនត្រូវធ្វើជាកូនក្មេងដែលរសាត់អណ្ដែត និងរង្គើដោយខ្យល់នៃគោលលទ្ធិនានា ដោយឧបាយកលរបស់មនុស្ស និងដោយការប៉ិនប្រសប់ក្នុងកលល្បិចដ៏ពេញដោយការបោកបញ្ឆោតទៀតឡើយ។
កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាដោយពាក្យសម្ដីឥតប្រយោជន៍ឡើយ ដ្បិតព្រោះតែសេចក្ដីទាំងនេះ ព្រះពិរោធរបស់ព្រះធ្លាក់មកលើកូននៃសេចក្ដីមិនស្ដាប់បង្គាប់។
កុំឲ្យអ្នកណាបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នាឡើយ ដោយចេះតែចូលចិត្តបន្ទាបខ្លួន ហើយថ្វាយបង្គំទូតសួគ៌ ទាំងចូលជ្រៅក្នុងការស្រមើស្រមៃដែលខ្លួនបានឃើញ ក៏អួតបំប៉ោងក្នុងគំនិតខាងសាច់ឈាមរបស់ខ្លួនដោយគ្មានហេតុផល
ចូរប្រុងប្រយ័ត្ន កុំឲ្យមានអ្នកណាចាប់អ្នករាល់គ្នាជាឈ្លើយសឹកដោយទស្សនវិជ្ជា និងដោយពាក្យបោកបញ្ឆោតឥតប្រយោជន៍ឡើយ។ សេចក្ដីទាំងនោះចេញមកពីទំនៀមទម្លាប់របស់មនុស្ស ចេញមកពីគោលការណ៍បឋមរបស់ពិភពលោក គឺមិនមែនចេញមកពីព្រះគ្រីស្ទទេ។
កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាដោយរបៀបណាមួយឡើយ ដ្បិតថ្ងៃនោះនឹងមិនមកទេ រហូតទាល់តែការបោះបង់ជំនឿមកដល់ជាមុនសិន ហើយមនុស្សនៃការឥតច្បាប់ គឺកូននៃសេចក្ដីវិនាសបានលេចមក។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំជឿគ្រប់ទាំងវិញ្ញាណឡើយ ប៉ុន្តែចូរពិសោធវិញ្ញាណទាំងនោះ ថាតើជារបស់ព្រះឬយ៉ាងណា ដ្បិតមានព្យាការីក្លែងក្លាយជាច្រើនបានចេញទៅក្នុងពិភពលោកហើយ។