រីឯស្រែ គឺពិភពលោក ហើយគ្រាប់ពូជល្អ គឺកូននៃអាណាចក្រស្ថានសួគ៌ ចំណែកឯស្រងែវិញ គឺកូននៃមេអាក្រក់
ម៉ាថាយ 22:10 - ព្រះគម្ពីរខ្មែរសាកល ពួករាជបម្រើទាំងនោះក៏ចេញទៅឯផ្លូវនានា ហើយប្រមូលអស់អ្នកដែលពួកគេឃើញ ទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ។ ពិធីមង្គលការនោះក៏មានភ្ញៀវពេញ។ Khmer Christian Bible ពួកបាវបម្រើទាំងនោះក៏បានចេញទៅតាមផ្លូវ ប្រមូលមនុស្សគ្រប់គ្នាដែលគេបានជួបទាំងល្អ ទាំងអាក្រក់ ហើយពិធីមង្គលការក៏មានភ្ញៀវពេញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាជបម្រើទាំងនោះក៏ចេញទៅតាមផ្លូវ ហើយប្រមូលអស់អ្នកដែលគេបានឃើញទាំងប៉ុន្មានមក ទាំងអាក្រក់ទាំងល្អ ដូច្នេះរោងការក៏មានភ្ញៀវពេញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួករាជបម្រើក៏ចេញទៅតាមផ្លូវ ប្រមូលមនុស្សម្នា ដែលគេបានជួបទាំងប៉ុន្មានមក ទាំងអាក្រក់ ទាំងល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មហាតលិកទាំងនោះក៏ចេញទៅតាមផ្លូវ ប្រមូលអស់អ្នកណាដែលប្រទះឃើញ ទាំងអាក្រក់ ទាំងល្អមក នោះរោងការមានភ្ញៀវពេញព្រៀប អាល់គីតាប ពួកអ្នកបម្រើក៏ចេញទៅតាមផ្លូវ ប្រមូលមនុស្សម្នា ដែលគេបានជួបទាំងប៉ុន្មានមក ទាំងអាក្រក់ទាំងល្អ។ ពេលនោះ មានភ្ញៀវពេញរោងការ។ |
រីឯស្រែ គឺពិភពលោក ហើយគ្រាប់ពូជល្អ គឺកូននៃអាណាចក្រស្ថានសួគ៌ ចំណែកឯស្រងែវិញ គឺកូននៃមេអាក្រក់
ដូច្នេះ ចូរចេញទៅឯផ្លូវសំខាន់ៗ ហើយអញ្ជើញអ្នកណាក៏ដោយដែលអ្នករាល់គ្នាឃើញ ឲ្យចូលរួមក្នុងពិធីមង្គលការចុះ’។
“ខណៈដែលពួកនាងកំពុងចេញទៅទិញ កូនកំលោះក៏មកដល់។ ស្ត្រីៗដែលត្រៀមជាស្រេចក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះ រួចគេក៏បិទទ្វារ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ដរាបណាកូនកំលោះនៅជាមួយភ្ញៀវភ្ញៀវមិនអាចកាន់ទុក្ខបានទេ មែនទេ? ប៉ុន្តែនឹងមានថ្ងៃមកដល់ ដែលកូនកំលោះត្រូវបានយកចេញពីពួកគេ នៅពេលនោះទើបពួកគេតមអាហារ។
ខ្ញុំខ្លាច ក្រែងលោនៅពេលខ្ញុំមកដល់ម្ដងទៀត ព្រះរបស់ខ្ញុំនឹងបន្ទាបខ្ញុំចុះនៅមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកាន់ទុក្ខដោយសារមនុស្សជាច្រើនដែលបានប្រព្រឹត្តបាបពីមុន តែមិនកែប្រែចិត្តពីអំពើស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងការល្មោភកាម ដែលគេបានប្រព្រឹត្ត៕
ពួកគេបានចេញពីយើងទៅ ប៉ុន្តែពួកគេមិនមែនជាគ្នាយើងទេ ដ្បិតប្រសិនបើពួកគេជាគ្នាយើងមែន ម្ល៉េះសមពួកគេបានបន្តនៅជាមួយយើង; ប៉ុន្តែពួកគេចេញទៅដើម្បីឲ្យច្បាស់ថា ពួកគេទាំងអស់គ្នាមិនមែនជាគ្នាយើងទេ។
អ្នកទាំងនោះច្រៀងចម្រៀងថ្មីមួយថា៖ “ព្រះអង្គស័ក្ដិសមនឹងយកក្រាំង ហើយបកត្រាទាំងនោះចេញ ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានប្រោសលោះមនុស្សសម្រាប់ព្រះ ពីគ្រប់ទាំងពូជសាសន៍ ភាសា ជនជាតិ និងប្រជាជាតិ ដោយព្រះលោហិតរបស់ព្រះអង្គ
បន្ទាប់ពីការទាំងនេះ ខ្ញុំបានសង្កេតមើល នោះមើល៍! មានហ្វូងមនុស្សមួយក្រុមធំដែលគ្មានអ្នកណាអាចរាប់បាន ដែលមកពីអស់ទាំងប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និងភាសា ឈរនៅមុខបល្ល័ង្ក និងនៅមុខកូនចៀម។ ពួកគេពាក់អាវវែងពណ៌ស ទាំងកាន់ធាងលម៉ើនៅដៃ