ចូរនឹកចាំព្រះអាទិកររបស់អ្នក ក្នុងគ្រានៃយុវភាពរបស់អ្នកចុះ គឺមុនគ្រានៃមហន្តរាយមិនទាន់មកដល់ មុនឆ្នាំដែលអ្នកនឹងពោលថា៖ “ខ្ញុំគ្មានការសប្បាយក្នុងពេលទាំងនេះទេ” មកជិត
ម៉ាថាយ 20:2 - ព្រះគម្ពីរខ្មែរសាកល ក្រោយពីបានព្រមព្រៀងជាមួយពួកកម្មករក្នុងមួយថ្ងៃមួយឌេណារីហើយ លោកក៏ចាត់ពួកគេឲ្យទៅចម្ការទំពាំងបាយជូររបស់លោក។ Khmer Christian Bible កាលបានព្រមព្រៀងជាមួយពួកកម្មករថាឲ្យឈ្នួលមួយថ្ងៃមួយឌេណារី គាត់ក៏ឲ្យពួកគេទៅឯចម្ការទំពាំងបាយជូររបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានព្រមព្រៀងជាមួយកម្មករ ថានឹងបើកប្រាក់ឈ្នួលឲ្យមួយដេណារី ក្នុងមួយថ្ងៃ លោកក៏ចាត់គេឲ្យទៅធ្វើការក្នុងចម្ការទំពាំងបាយជូររបស់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់ព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងឲ្យប្រាក់មួយដួង*ក្នុងមួយថ្ងៃ ហើយចាត់គេឲ្យទៅធ្វើការក្នុងចម្ការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានព្រមគ្នានឹងបើកឲ្យ២កាក់ម្នាក់ក្នុង១ថ្ងៃហើយ នោះក៏បញ្ជូនឲ្យទៅធ្វើក្នុងចំការ អាល់គីតាប គាត់ព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងឲ្យប្រាក់មួយដួងក្នុងមួយថ្ងៃ ហើយចាត់គេឲ្យទៅធ្វើការក្នុងចម្ការ។ |
ចូរនឹកចាំព្រះអាទិកររបស់អ្នក ក្នុងគ្រានៃយុវភាពរបស់អ្នកចុះ គឺមុនគ្រានៃមហន្តរាយមិនទាន់មកដល់ មុនឆ្នាំដែលអ្នកនឹងពោលថា៖ “ខ្ញុំគ្មានការសប្បាយក្នុងពេលទាំងនេះទេ” មកជិត
“ប៉ុន្តែបាវបម្រើនោះចេញទៅ ក៏ជួបបាវបម្រើជាគ្នាគាត់ម្នាក់ដែលជំពាក់គាត់មួយរយឌេណារី ។ គាត់ចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា: ‘សងអ្វីដែលជំពាក់យើងមក!’។
“អាណាចក្រស្ថានសួគ៌ប្រៀបដូចជាម្ចាស់ចម្ការម្នាក់ ដែលចេញទៅតាំងពីព្រលឹម ដើម្បីជួលកម្មករសម្រាប់ចម្ការទំពាំងបាយជូររបស់លោក។
“រីឯម្ចាស់ចម្ការតបនឹងម្នាក់ក្នុងពួកគេថា: ‘សម្លាញ់អើយ ខ្ញុំមិនបានឆបោកអ្នកទេ។ តើអ្នកមិនបានព្រមព្រៀងជាមួយខ្ញុំក្នុងតម្លៃមួយឌេណារីទេឬ?
ប្រមាណជាម៉ោងប្រាំបួនព្រឹកលោកចេញទៅឃើញអ្នកផ្សេងទៀតឈរនៅតាមផ្សារទាំងគ្មានការងារធ្វើ
“នៅពេលពួកអ្នកដែលត្រូវបានជួលប្រហែលពីម៉ោងប្រាំល្ងាចនោះមកដល់ ពួកគេម្នាក់ៗទទួលបានមួយឌេណារី។
ចូរបង្ហាញកាក់សម្រាប់បង់ពន្ធឲ្យខ្ញុំមើល៍”។ ពួកគេក៏យកកាក់ឌេណារីមួយឲ្យព្រះអង្គ។
ពេលនោះ ព្រះអង្គមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ការងារច្រូតកាត់ច្រើនមែន ប៉ុន្តែមានកម្មករតិចទេ។
ព្រះយេស៊ូវទ្រង់ជ្រាបពុតត្បុតរបស់ពួកគេ ក៏មានបន្ទូលនឹងពួកគេថា៖“ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំ? ចូរយកកាក់ឌេណារីមកឲ្យខ្ញុំមើលមើល៍”។
ដ្បិតកូននោះនឹងបានធំឧត្ដមនៅចំពោះព្រះអម្ចាស់។ កូននោះនឹងមិនផឹកស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹងសោះឡើយ ហើយនឹងពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ តាំងពីនៅក្នុងផ្ទៃម្ដាយមក។
ស្អែកឡើងគាត់យកប្រាក់ពីរឌេណារីឲ្យទៅម្ចាស់ផ្ទះសំណាក់ ហើយនិយាយថា: ‘សូមមើលថែគាត់ផង ហើយអ្វីក៏ដោយដែលលោកចំណាយលើសពីនេះ ខ្ញុំនឹងសងលោក នៅពេលខ្ញុំត្រឡប់មកវិញ’។
“ចូរបង្ហាញកាក់ឌេណារីឲ្យខ្ញុំមើល៍។ តើរូប និងចំណារនេះជារបស់នរណា?”។ ពួកគេទូលឆ្លើយថា៖ “របស់សេសារ”។
ព្រមទាំងដឹងថា អ្នកបានស្គាល់ព្រះគម្ពីរដ៏វិសុទ្ធតាំងពីក្មេងមកម្ល៉េះ។ ព្រះគម្ពីរអាចធ្វើឲ្យអ្នកមានប្រាជ្ញា ដែលនាំទៅដល់សេចក្ដីសង្គ្រោះ តាមរយៈជំនឿដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
រួចខ្ញុំបានឮអ្វីដូចជាសំឡេងមួយនៅកណ្ដាលចំណោមសត្វមានជីវិតទាំងបួន ពោលឡើងថា៖ “ស្រូវសាលីមួយលីត្រ ថ្លៃមួយឌេណារី ស្រូវបាឡេបីលីត្រ ក៏ថ្លៃមួយឌេណារីដែរ រីឯប្រេងអូលីវ និងស្រាទំពាំងបាយជូរវិញ កុំធ្វើឲ្យខូចឡើយ!”។