Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 22:19 - ព្រះគម្ពីរខ្មែរសាកល

19 ចូរ​បង្ហាញ​កាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល៍”។ ពួកគេ​ក៏​យក​កាក់​ឌេណារី​មួយ​ឲ្យ​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ចូរ​បង្ហាញ​កាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល៍»​ នោះ​គេ​ក៏​យក​កាក់​មួយ​ឌេណារី​មក​ឲ្យ​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ចូរ​បង្ហាញ​ប្រាក់​សម្រាប់​បង់​ពន្ធ​ឲ្យ​ខ្ញុំ​មើល​មើល៍!» គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ចូរ​បង្ហាញ​ប្រាក់​សម្រាប់​បង់​ពន្ធ​នោះ​ឲ្យ​ខ្ញុំ​មើល​មើល៍!»។ គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ថ្វាយ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ចូរ​បង្ហាញ​ប្រាក់​ដែល​បង់​ពន្ធ​មក​ឲ្យ​ខ្ញុំ​មើល​ចុះ គេ​ក៏​យក​ប្រាក់​កាក់​ធំ​មក​ថ្វាយ​ទ្រង់​ទត

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ចូរ​បង្ហាញ​ប្រាក់​សម្រាប់​បង់​ពន្ធ​នោះ​ឲ្យ​ខ្ញុំ​មើល​មើល៍!»។ គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ឲ្យ​គាត់។

សូមមើលជំពូក ចម្លង




ម៉ាថាយ 22:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេត្រុស​តបថា​៖ “លោកបង់តើ”។ ពេល​ពេត្រុស​ចូលទៅ​ក្នុង​ផ្ទះ ព្រះយេស៊ូវ​ផ្ដើមមុន​គាត់ ដោយ​មានបន្ទូលថា​៖“ស៊ីម៉ូន​អើយ តើ​អ្នក​គិត​ដូចម្ដេច​? តើ​ស្ដេច​នៅ​ផែនដី​នេះ​យក​ពន្ធ ឬ​សួយសារអាករ​ពី​នរណា​? ពី​កូន​ៗ​របស់​ខ្លួន ឬ​ពី​អ្នកដទៃ​?”។


“ប៉ុន្តែ​បាវបម្រើ​នោះ​ចេញទៅ ក៏​ជួប​បាវបម្រើជាគ្នា​គាត់​ម្នាក់​ដែល​ជំពាក់​គាត់​មួយរយ​ឌេណារី ។ គាត់​ចាប់​ច្របាច់ក​អ្នកនោះ ទាំង​និយាយថា​: ‘សង​អ្វីដែល​ជំពាក់​យើង​មក​!’។


ក្រោយពី​បាន​ព្រមព្រៀង​ជាមួយ​ពួក​កម្មករ​ក្នុង​មួយ​ថ្ងៃ​មួយ​ឌេណារីហើយ លោក​ក៏​ចាត់​ពួកគេ​ឲ្យទៅ​ចម្ការទំពាំងបាយជូរ​របស់​លោក​។


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិតអាក្រក់​របស់​ពួកគេ ក៏​មានបន្ទូលថា​៖“ពួក​មនុស្សមានពុត​អើយ‍! ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ខ្ញុំ​?


ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា​៖“តើ​រូប និង​ចំណារ​នេះ​ជា​របស់​នរណា​?”។


ពួកគេ​ក៏​យកមក​។ ព្រះអង្គ​ទ្រង់​សួរ​ពួកគេ​ថា៖“តើ​រូប និង​ចំណារ​នេះ​ជា​របស់​នរណា?”។ ពួកគេ​ទូល​ឆ្លើយថា​៖ “របស់​សេសារ”។


រួច​ខ្ញុំ​បាន​ឮ​អ្វី​ដូចជា​សំឡេង​មួយ​នៅ​កណ្ដាលចំណោម​សត្វមានជីវិត​ទាំង​បួន ពោលឡើងថា​៖ “ស្រូវសាលី​មួយ​លីត្រ ថ្លៃ​មួយ​ឌេណារី ស្រូវបាឡេ​បី​លីត្រ ក៏​ថ្លៃ​មួយ​ឌេណារី​ដែរ រីឯ​ប្រេងអូលីវ និង​ស្រាទំពាំងបាយជូរ​វិញ កុំ​ធ្វើឲ្យខូច​ឡើយ!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម