គាត់និយាយថា៖ “បើដូច្នេះ ចូរឲ្យបានដូចពាក្យរបស់អ្នករាល់គ្នាចុះ! បើឃើញមាននៅនឹងអ្នកណា អ្នកនោះនឹងទៅជាទាសកររបស់ខ្ញុំ រីឯអ្នកឯទៀតគ្មានទោសទេ”។
ម៉ាថាយ 18:24 - ព្រះគម្ពីរខ្មែរសាកល នៅពេលចាប់ផ្ដើមគិតបញ្ជី ក៏មានកូនបំណុលម្នាក់ជំពាក់ប្រាក់មួយម៉ឺនឋាឡាន់ត្រូវគេនាំមកឯទ្រង់។ Khmer Christian Bible កាលស្ដេចចាប់ផ្ដើមទូទាត់ នោះគេនាំកូនបំណុលម្នាក់ដែលជំពាក់មួយម៉ឺនឋាឡាន់មក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលស្តេចចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ ដែលជំពាក់ប្រាក់ពីរកោដិ មកជួបស្ដេច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះរាជាចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែន មក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលទ្រង់ចាប់តាំងគិត នោះគេនាំកូនបំណុលម្នាក់មក ដែលជំពាក់ប្រាក់២កោដិ អាល់គីតាប ពេលស្តេចចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែនមក។ |
គាត់និយាយថា៖ “បើដូច្នេះ ចូរឲ្យបានដូចពាក្យរបស់អ្នករាល់គ្នាចុះ! បើឃើញមាននៅនឹងអ្នកណា អ្នកនោះនឹងទៅជាទាសកររបស់ខ្ញុំ រីឯអ្នកឯទៀតគ្មានទោសទេ”។
ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំបានឡើងលិចក្បាលទូលបង្គំ; វាធ្ងន់ពេកសម្រាប់ទូលបង្គំ ដូចបន្ទុកដ៏ធ្ងន់។
ដ្បិតការអាក្រក់ច្រើនឥតគណនាបានរុំព័ទ្ធជុំវិញទូលបង្គំ អំពើទុច្ចរិតរបស់ទូលបង្គំបានតាមទូលបង្គំទាន់ហើយ បានជាទូលបង្គំមិនអាចមើលឃើញឡើយ; វាច្រើនជាងសក់ក្បាលទូលបង្គំទៅទៀត ហើយស្មារតីទូលបង្គំបានបោះបង់ទូលបង្គំចោលហើយ។
ដូច្នេះ អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងស្ដេចមួយអង្គ ដែលចង់គិតបញ្ជីនឹងពួកបាវបម្រើរបស់ខ្លួន។
ប៉ុន្តែដោយសារគាត់គ្មានអ្វីសង ចៅហ្វាយក៏បញ្ជាឲ្យលក់ទាំងគាត់ ទាំងប្រពន្ធ និងកូនគាត់ ព្រមទាំងអ្វីៗទាំងអស់ដែលគាត់មាន ដើម្បីសងបំណុលនោះ។
លោកប្រគល់ប្រាំឋាឡាន់ដល់ម្នាក់ ពីរឋាឡាន់ដល់ម្នាក់ទៀត ហើយមួយឋាឡាន់ដល់ម្នាក់ទៀត តាមសមត្ថភាពរបស់គេរៀងៗខ្លួន រួចចេញដំណើរទៅស្រុកឆ្ងាយ។
អ្នកដែលទទួលប្រាំឋាឡាន់នោះ ក៏ចេញទៅធ្វើជំនួញជាមួយនឹងប្រាក់ទាំងនោះភ្លាម ហើយចំណេញបានប្រាំឋាឡាន់ទៀត។
អ្នកដែលទទួលប្រាំឋាឡាន់ក៏យកប្រាំឋាឡាន់ផ្សេងទៀត ហើយចូលមកជិតលោក និយាយថា: ‘លោកម្ចាស់ លោកបានប្រគល់ប្រាំឋាឡាន់ឲ្យខ្ញុំ មើល៍! ខ្ញុំចំណេញបានប្រាំឋាឡាន់ទៀត’។
“អ្នកដែលទទួលពីរឋាឡាន់ក៏ចូលមកជិតដែរ ហើយនិយាយថា: ‘លោកម្ចាស់ លោកបានប្រគល់ពីរឋាឡាន់ឲ្យខ្ញុំ មើល៍! ខ្ញុំចំណេញបានពីរឋាឡាន់ទៀត’។
“អ្នកដែលទទួលមួយឋាឡាន់ក៏ចូលមកជិតដែរ ហើយនិយាយថា: ‘លោកម្ចាស់ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹង ជាអ្នកដែលច្រូតពីកន្លែងដែលលោកមិនបានសាបព្រោះ ហើយប្រមូលពីកន្លែងដែលលោកមិនបានពង្រាយ។
មួយវិញទៀត តើអ្នករាល់គ្នាគិតថា មនុស្សដប់ប្រាំបីនាក់ដែលប៉មស៊ីឡោមបានរលំលើ ហើយសម្លាប់នោះ ពួកគេមានបាបធ្ងន់ជាងមនុស្សទាំងអស់ដែលរស់នៅយេរូសាឡិមឬ?
“បន្ទាប់មក គាត់ហៅកូនបំណុលរបស់ចៅហ្វាយខ្លួនមកម្នាក់ម្ដងៗ ហើយសួរអ្នកទីមួយថា: ‘តើអ្នកជំពាក់ចៅហ្វាយរបស់ខ្ញុំប៉ុន្មាន?’។
“គាត់សួរម្នាក់ទៀតថា: ‘ចុះអ្នកវិញ តើអ្នកជំពាក់ប៉ុន្មានដែរ?’។ “អ្នកនោះឆ្លើយថា: ‘ស្រូវសាលីមួយរយហាប ’។ “អ្នកគ្រប់គ្រងក៏ប្រាប់អ្នកនោះថា: ‘យកលិខិតបញ្ជាក់របស់អ្នកទៅសរសេរដាក់ប៉ែតសិបវិញទៅ’។