Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 16:7 - ព្រះគម្ពីរខ្មែរសាកល

7 “គាត់​សួរ​ម្នាក់ទៀត​ថា​: ‘ចុះ​អ្នក​វិញ តើ​អ្នក​ជំពាក់​ប៉ុន្មាន​ដែរ​?’។ “អ្នកនោះ​ឆ្លើយថា​: ‘ស្រូវសាលី​មួយរយ​ហាប ’។ “អ្នកគ្រប់គ្រង​ក៏​ប្រាប់​អ្នកនោះ​ថា​: ‘យក​លិខិតបញ្ជាក់​របស់អ្នក​ទៅ​សរសេរ​ដាក់​ប៉ែតសិបវិញ​ទៅ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 គាត់​សួរ​ម្នាក់​ទៀត​ថា​ ចុះ​អ្នក​វិញ​ តើ​ជំពាក់​ប៉ុន្មាន​ដែរ?​ អ្នក​នោះ​ប្រាប់​ថា​ ស្រូវ​មួយ​រយ​ហាប។​ គាត់​ក៏​ប្រាប់​អ្នក​នោះ​ថា​ ចូរ​យក​សំបុត្រ​ជំពាក់​របស់​អ្នក​ទៅ​ ហើយ​សរសេរ​ដាក់​ថា​ប៉ែតសិប។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 គាត់​សួរ​ទៅ​ម្នាក់​ទៀត​ថា "ចុះ​អ្នក តើ​ជំពាក់​ប៉ុន្មាន?" អ្នក​នោះ​ឆ្លើយ​ថា "ជំពាក់​ស្រូវ​មួយ​រយ​ហាប" គាត់​ប្រាប់​អ្នក​នោះ​ថា "ចូរ​យក​សំបុត្រ​អ្នក ទៅ​សរសេរ​ដាក់​ប៉ែត‌សិប​វិញ​ទៅ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បន្ទាប់​មក គាត់​សួរ​ម្នាក់​ទៀត​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន​ដែរ?”។ កូន​បំណុល​នោះ​ឆ្លើយ​ថា “ស្រូវ​ប្រាំ​រយ​ថាំង”។ អ្នក​បម្រើ​ប្រាប់​ថា “នែ៎! យក​បញ្ជី​របស់​អ្នក ហើយ​សរសេរ​ដាក់​ថា ជំពាក់​បួន​រយ​ថាំង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រួច​គាត់​សួរ​ទៅ​ម្នាក់​ទៀត​ថា ឯ​អ្នក តើ​ជំពាក់​ប៉ុន្មាន អ្នក​នោះ​ឆ្លើយ​ថា ជំពាក់​ស្រូវ​១​រយ​ហាប គាត់​ប្រាប់​អ្នក​នោះ​ថា ចូរ​យក​សំបុត្រ​អ្នក ទៅ​សរសេរ​ដាក់​៨០​វិញ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 បន្ទាប់​មក​គាត់​សួរ​ម្នាក់​ទៀត​ថា “តើ​អ្នក​ជំពាក់​ចៅហ្វាយ​ខ្ញុំ​ប៉ុន្មាន​ដែរ?”។ កូន​បំណុល​នោះ​ឆ្លើយ​ថា “ស្រូវ​ប្រាំ​រយ​ថាំង”។ អ្នក​បម្រើ​ប្រាប់​ថា “នែ៎! យក​បញ្ជី​របស់​អ្នក ហើយ​សរសេរ​ដាក់​ថា ជំពាក់​បួន​រយ​ថាំង”។

សូមមើលជំពូក ចម្លង




លូកា 16:7
7 ការដាក់ឲ្យឆ្លើយតបគ្នា  

“ប៉ុន្តែ​បាវបម្រើ​នោះ​ចេញទៅ ក៏​ជួប​បាវបម្រើជាគ្នា​គាត់​ម្នាក់​ដែល​ជំពាក់​គាត់​មួយរយ​ឌេណារី ។ គាត់​ចាប់​ច្របាច់ក​អ្នកនោះ ទាំង​និយាយថា​: ‘សង​អ្វីដែល​ជំពាក់​យើង​មក​!’។


“អ្នកនោះ​ឆ្លើយថា​: ‘ប្រេងអូលីវ​មួយរយ​ប៉ោត ’។ “អ្នកគ្រប់គ្រង​ក៏​ប្រាប់​អ្នកនោះ​ថា​: ‘យក​លិខិតបញ្ជាក់​របស់អ្នក​ទៅ​អង្គុយ​សរសេរ​ដាក់​ហាសិបវិញ ជាប្រញាប់​ទៅ’។


“រីឯ​ចៅហ្វាយ​ក៏​សរសើរ​អ្នកគ្រប់គ្រង​ទុច្ចរិត​នោះ ដោយសារ​គាត់​បាន​ប្រព្រឹត្ត​យ៉ាងឆ្លៀវឆ្លាត​។ ដ្បិត​កូនចៅ​នៃ​លោកីយ៍​នេះ​ឈ្លាសវៃ​ក្នុង​ជំនាន់​របស់​គេ ជាង​កូនចៅ​នៃ​ពន្លឺទៅទៀត​។


រួច​គាត់​ក៏​នៅ​មេម៉ាយ​រហូតដល់​អាយុ​ប៉ែតសិប​បួន​ឆ្នាំ​។ គាត់​មិនដែល​ចាកចេញ​ពី​ព្រះវិហារ​ឡើយ គឺ​តែងតែ​បម្រើ​ព្រះ​ទាំងយប់ទាំងថ្ងៃ ដោយ​ការតមអាហារ និង​ការអធិស្ឋាន​។


ម្ចាស់ចម្ការ​បន្ត​ចាត់​អ្នក​ទីបី​ឲ្យទៅ ប៉ុន្តែ​ពួកគេ​ធ្វើឲ្យ​អ្នកនោះ​របួស ហើយ​បោះ​គាត់​ទៅក្រៅ​ដែរ​។


ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ប្រជាជន​ជា​ពាក្យឧបមា​នេះ​ថា៖“មាន​បុរស​ម្នាក់​ធ្វើ​ចម្ការទំពាំងបាយជូរ ហើយ​ប្រវាស់ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​អស់រយៈពេលយ៉ាងយូរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម