Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 18:24 - Khmer Christian Bible

24 កាល​ស្ដេច​ចាប់​ផ្ដើម​ទូទាត់​ នោះ​គេ​នាំ​កូនបំណុល​ម្នាក់​ដែល​ជំពាក់​មួយ​ម៉ឺន​ឋាឡាន់​មក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 នៅពេល​ចាប់ផ្ដើម​គិត​បញ្ជី ក៏​មាន​កូនបំណុល​ម្នាក់​ជំពាក់ប្រាក់​មួយម៉ឺន​ឋាឡាន់ត្រូវគេ​នាំមក​ឯ​ទ្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ពេល​ស្តេច​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់ ដែល​ជំពាក់​ប្រាក់​ពីរ​កោដិ មក​ជួប​ស្ដេ​ច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ពេល​ព្រះ‌រាជា​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់​ដែល​ជំពាក់​ប្រាក់​រាប់​លាន​ណែន មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 កាល​ទ្រង់​ចាប់​តាំង​គិត នោះ​គេ​នាំ​កូន​បំណុល​ម្នាក់​មក ដែល​ជំពាក់​ប្រាក់​២​កោដិ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ពេល​ស្តេច​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់​ដែល​ជំពាក់​ប្រាក់​រាប់​លាន​ណែនមក។

សូមមើលជំពូក ចម្លង




ម៉ាថាយ 18:24
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុនេះ​ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ស្ដេច​មួយ​អង្គ​ ដែល​ចង់​ទូទាត់​បញ្ជី​ជាមួយ​ពួក​បាវបម្រើ​


ប៉ុន្ដែ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​សង​ ស្ដេច​ក៏​បញ្ជា​ឲ្យ​លក់​គាត់​ និង​ប្រពន្ធ​កូន​របស់​គាត់​ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន​ ដើម្បី​សង​បំណុល​


គាត់​បាន​ឲ្យ​បាវបម្រើ​ម្នាក់ៗ​ទៅ​តាម​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​របស់​គេ​ គឺ​ម្នាក់​ប្រាំ​ឋាឡាន់​ ម្នាក់​ពីរ​ឋាឡាន់​ និង​ម្នាក់​ទៀត​មួយ​ឋាឡាន់​ រួច​គាត់​ក៏​ចេញ​ដំណើរ​ទៅ​


ម្នាក់​ដែល​បាន​ទទួល​ប្រាំ​ឋាឡាន់​ ក៏​យក​លុយ​ទាំង​នោះ​ចេញ​ទៅ​ធ្វើ​ការ​រកស៊ី​ភ្លាម​ ហើយ​ក៏​បាន​ចំណេញ​ប្រាំ​ឋាឡាន់​ទៀត​


ម្នាក់​ដែល​បាន​ទទួល​ប្រាំ​ឋាឡាន់​ បាន​នាំ​យក​ប្រាំ​ឋាឡាន់​ទៀត​ ចូល​មក​ជិត​ប្រាប់​ថា​ លោកម្ចាស់​អើយ!​ ប្រាំ​ឋាឡាន់​ដែល​លោកម្ចាស់​បាន​ឲ្យ​ខ្ញុំ​ សូម​មើល​ ខ្ញុំ​បាន​ចំណេញ​ប្រាំ​ឋាឡាន់​ទៀត​


ឯ​ម្នាក់​ដែល​បាន​ទទួល​ពីរ​ឋាឡាន់​ក៏​ចូល​មក​ជិត​ដែរ​ ប្រាប់​ថា​ លោកម្ចាស់​អើយ!​ ពីរ​ឋាឡាន់​ដែល​លោក​ម្ចាស់​បាន​ឲ្យ​ខ្ញុំ​ សូម​មើល​ ខ្ញុំ​បាន​ចំណេញ​ពីរ​ឋាឡាន់​ទៀត​


ម្នាក់​ដែល​បាន​ទទួល​មួយ​ឋាឡាន់​បាន​ចូល​មក​ជិត​ដែរ​ ប្រាប់​ថា​ លោកម្ចាស់​អើយ!​ ខ្ញុំ​ដឹង​ថា​ លោក​ជា​មនុស្ស​តឹងតែង​ គឺ​លោក​ច្រូត​ពី​កន្លែង​ដែល​លោក​មិន​បាន​ព្រោះ​ និង​ប្រមូល​ពី​កន្លែង​ដែល​លោក​មិន​បាន​ពង្រាយ​


ឬ​មួយ​អ្នក​រាល់គ្នា​គិត​ថា​ មនុស្ស​ដប់​ប្រាំ​បី​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​សង្កត់​ស្លាប់​ទាំង​នោះ​ជា​មនុស្ស​បាប​លើស​មនុស្ស​ទាំង​អស់​ ដែល​រស់​នៅ​ក្រុង​យេរូសាឡិម​ឬ?​


គាត់​ក៏​ហៅ​ពួក​កូន​បំណុល​របស់​ចៅហ្វាយ​គាត់​ម្នាក់​ម្ដងៗ​មក​ រួច​សួរ​ទៅ​អ្នក​ទី​មួយ​ថា​ តើ​អ្នក​ជំពាក់​ចៅហ្វាយ​របស់​ខ្ញុំ​ប៉ុន្មាន?​


គាត់​សួរ​ម្នាក់​ទៀត​ថា​ ចុះ​អ្នក​វិញ​ តើ​ជំពាក់​ប៉ុន្មាន​ដែរ?​ អ្នក​នោះ​ប្រាប់​ថា​ ស្រូវ​មួយ​រយ​ហាប។​ គាត់​ក៏​ប្រាប់​អ្នក​នោះ​ថា​ ចូរ​យក​សំបុត្រ​ជំពាក់​របស់​អ្នក​ទៅ​ ហើយ​សរសេរ​ដាក់​ថា​ប៉ែតសិប។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម