ម៉ាថាយ 18:11 - ព្រះគម្ពីរខ្មែរសាកល ជាការពិត កូនមនុស្សបានមក ដើម្បីសង្គ្រោះអ្នកដែលវង្វេង។ Khmer Christian Bible ដ្បិតកូនមនុស្សបានមក ដើម្បីសង្គ្រោះអ្នកដែលវង្វេង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ [ដ្បិតកូនមនុស្សបានមកដើម្បីសង្គ្រោះមនុស្សបាត់បង់]»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ [ដ្បិតបុត្រមនុស្សបានមកសង្គ្រោះមនុស្សដែលវិនាសបាត់បង់]»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកូនមនុស្សបានមក ដើម្បីនឹងជួយសង្គ្រោះអ្នកណាដែលបាត់បង់ អាល់គីតាប [ដ្បិតបុត្រាមនុស្សបានមកសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។] |
ព្រះយេស៊ូវមានបន្ទូលតបថា៖“ខ្ញុំត្រូវបានចាត់ឲ្យមកឯចៀមវង្វេងនៃពូជពង្សអ៊ីស្រាអែលតែប៉ុណ្ណោះ”។
តើអ្នករាល់គ្នាគិតដូចម្ដេច? ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយក្នុងចៀមទាំងនោះវង្វេងបាត់ តើគាត់មិនទុកចោលចៀមកៅសិបប្រាំបួននៅតាមភ្នំ ហើយទៅរកចៀមមួយដែលវង្វេងបាត់នោះទេឬ?
ព្រះយេស៊ូវទ្រង់ឮដូច្នេះ ក៏មានបន្ទូលថា៖“អ្នកដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ គឺអ្នកដែលមានជំងឺវិញ ដែលត្រូវការ។
ដ្បិតកូនរបស់ខ្ញុំនេះបានស្លាប់ ប៉ុន្តែរស់ឡើងវិញ; គាត់បានបាត់ ប៉ុន្តែត្រូវបានរកឃើញវិញហើយ’។ ដូច្នេះ ពួកគេក៏ចាប់ផ្ដើមអបអរ។
ឥឡូវ យើងត្រូវតែអបអរ និងអរសប្បាយ ដ្បិតប្អូនប្រុសរបស់ឯងម្នាក់នេះបានស្លាប់ ប៉ុន្តែរស់ឡើងវិញ; វាបានបាត់ ប៉ុន្តែត្រូវបានរកឃើញវិញហើយ’”៕
ចោរមិនមកឡើយ លើកលែងតែដើម្បីបានលួច សម្លាប់ និងបំផ្លាញប៉ុណ្ណោះ រីឯខ្ញុំវិញ ខ្ញុំមកដើម្បីឲ្យពួកគេមានជីវិត គឺឲ្យពួកគេមានជីវិតពេញបរិបូរ។
ប្រសិនបើអ្នកណាឮពាក្យរបស់ខ្ញុំ ហើយមិនប្រតិបត្តិតាមខ្ញុំមិនកាត់ទោសអ្នកនោះទេ ពីព្រោះខ្ញុំមកមិនមែនដើម្បីកាត់ទោសមនុស្សលោកឡើយ គឺដើម្បីសង្គ្រោះមនុស្សលោកវិញ។
ពីព្រោះព្រះបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកក្នុងពិភពលោក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោកតាមរយៈព្រះបុត្រាវិញ។
ពាក្យនេះគួរឲ្យទុកចិត្ត ហើយសមនឹងទទួលយកទាំងស្រុង គឺថា: “ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប” ដែលក្នុងចំណោមមនុស្សបាបនោះ ខ្ញុំជាមេ។