Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 15:24 - ព្រះគម្ពីរខ្មែរសាកល

24 ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ខ្ញុំ​ត្រូវបាន​ចាត់ឲ្យមក​ឯ​ចៀម​វង្វេង​នៃ​ពូជពង្ស​អ៊ីស្រាអែល​តែប៉ុណ្ណោះ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ព្រះជាម្ចាស់​បាន​ឲ្យ​ខ្ញុំ​មក​ឯ​ប្រជាជន​អ៊ីស្រាអែល​ ដែល​ជា​ចៀម​វង្វេង​របស់​ព្រះអង្គ​ប៉ុណ្ណោះ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ព្រះ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​តែ​ចៀម ដែល​បាត់‌បង់​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​តែ​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ខ្ញុំ​បាន​ទទួល​បង្គាប់ នឹង​មក​ឯ​ពួក​កូន​ចៀម​ដែល​បាត់‌បង់ របស់​ពូជ‌ពង្ស​សាសន៍​អ៊ីស្រាអែល​តែ​ប៉ុណ្ណោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អ៊ីសា​បាន​ឆ្លើយ​ថា៖ «អុលឡោះ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​តែ​អស់​អ្នក​ដែល​វង្វេង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែលប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 15:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ទាំងអស់គ្នា​បាន​វង្វេង​ដូច​ចៀម ម្នាក់ៗ​បាន​បែរចេញ​ទៅតាម​ផ្លូវ​រៀងៗខ្លួន ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​ទម្លាក់​សេចក្ដីទុច្ចរិត​របស់យើង​ទាំងអស់គ្នា​ទៅលើ​លោក​។


ប៉ុន្តែ​ព្រះយេស៊ូវ​មិន​បាន​តប​នឹង​នាង​មួយ​ម៉ាត់​សោះ​។ ដូច្នេះ​ពួក​សិស្ស​របស់​ព្រះអង្គ​ចូលមកជិត ទូល​សុំ​ព្រះអង្គ​ថា​៖ “សូម​ឲ្យ​នាង​ទៅវិញ​ទៅ ពីព្រោះ​នាង​កំពុងតែ​ស្រែក​ពីក្រោយ​យើង”។


ជាការពិត កូនមនុស្ស​បាន​មក ដើម្បី​សង្គ្រោះ​អ្នក​ដែល​វង្វេង​។


នៅពេល​ទត​ឃើញ​ហ្វូងមនុស្ស ព្រះយេស៊ូវ​ក៏​មានព្រះទ័យអាណិតអាសូរ​ចំពោះ​ពួកគេ ពីព្រោះ​ពួកគេ​ត្រូវបាន​យាយី និង​បំបរបង់ចោល ដូចជា​ចៀម​ដែល​គ្មាន​អ្នកគង្វាល​។


ប៉ូល និង​បារណាបាស​ក៏​ប្រកាសយ៉ាងក្លាហាន​ថា​៖ “ព្រះបន្ទូល​របស់​ព្រះ​ត្រូវតែ​ប្រកាស​ដល់​អ្នករាល់គ្នា​ជាមុន​។ ប៉ុន្តែ​ដោយសារ​អ្នករាល់គ្នា​ច្រានចោល​ព្រះបន្ទូលនេះ ហើយ​ចាត់ទុក​ខ្លួនឯង​ថា​មិន​ស័ក្ដិសម​នឹង​ជីវិតអស់កល្បជានិច្ច មើល៍! យើង​នឹង​បែរទៅ​រក​សាសន៍ដទៃ​វិញ


ខ្ញុំ​សូម​ជម្រាបថា ព្រះ​គ្រីស្ទ​បាន​ធ្វើជា​អ្នកបម្រើ​ដល់​អ្នកដែលទទួលពិធីកាត់ស្បែក ដោយយល់ដល់​សេចក្ដីពិត​របស់​ព្រះ ដើម្បី​បញ្ជាក់ថា​សេចក្ដីសន្យា​ដែលប្រទានដល់​ដូនតា​គឺពិត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម