មើល៍! យើងនឹងចាត់ព្យាការីអេលីយ៉ាឲ្យមកឯអ្នករាល់គ្នា មុនថ្ងៃដ៏ធំឧត្ដម និងគួរឲ្យខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់។
ម៉ាថាយ 16:14 - ព្រះគម្ពីរខ្មែរសាកល ពួកគេទូលឆ្លើយថា៖ “គេថាជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាជាអេលីយ៉ា ហើយអ្នកខ្លះទៀតថាជាយេរេមា ឬក៏ជាម្នាក់ក្នុងបណ្ដាព្យាការី”។ Khmer Christian Bible ពួកគេទូលថា៖ «អ្នកខ្លះថា លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះទៀតថា លោកអេលីយ៉ា ហើយអ្នកខ្លះទៀតថា លោកយេរេមា ឬអ្នកនាំព្រះបន្ទូលម្នាក់» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទូលឆ្លើយថា៖ «ខ្លះថាជាលោកយ៉ូហាន-បាទីស្ទ ខ្លះទៀតថាជាលោកអេលីយ៉ា ហើយខ្លះទៀតថាជាលោកយេរេមា ឬហោរាណាម្នាក់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេទូលថា៖ «អ្នកខ្លះថាលោកជាលោកយ៉ូហានបាទីស្ដ អ្នកខ្លះថាលោកជាព្យាការី*អេលីយ៉ា អ្នកខ្លះទៀតថាលោកជាព្យាការីយេរេមា ឬជាព្យាការីណាមួយរូប»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសិស្សទូលឆ្លើយថា ខ្លះថាជាយ៉ូហាន-បាទីស្ទ ខ្លះទៀតថាជាអេលីយ៉ា ហើយខ្លះទៀតថាជាយេរេមា ឬហោរាណាមួយ អាល់គីតាប គេឆ្លើយថា៖ «អ្នកខ្លះថាតួនជាយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាតួនជាណាពីអេលីយ៉េស អ្នកខ្លះទៀតថា តួនជាណាពីយេរេមា ឬជាណាពីណាមួយនាក់»។ |
មើល៍! យើងនឹងចាត់ព្យាការីអេលីយ៉ាឲ្យមកឯអ្នករាល់គ្នា មុនថ្ងៃដ៏ធំឧត្ដម និងគួរឲ្យខ្លាចរបស់ព្រះយេហូវ៉ាបានមកដល់។
ក៏មានរាជឱង្ការនឹងពួកមន្ត្រីថា៖ “អ្នកនេះគឺយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក! គាត់ត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ ហេតុនេះហើយបានជាមហិទ្ធិឫទ្ធិទាំងនេះកំពុងចេញឥទ្ធិពលនៅក្នុងគាត់”។
ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថាខ្ញុំជានរណា?”។
ពួកសិស្សទូលសួរព្រះអង្គថា៖ “ចុះហេតុអ្វីបានជាពួកគ្រូវិន័យនិយាយថា អេលីយ៉ាត្រូវតែមកមុន?”។
អ្នកខ្លះថា៖ “គាត់ជាអេលីយ៉ា”។ អ្នកខ្លះទៀតថា៖ “គាត់ជាព្យាការី ដូចជាម្នាក់ក្នុងបណ្ដាព្យាការីជំនាន់មុន”។
ពួកគេទូលឆ្លើយថា៖ “គេថាជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថាជាអេលីយ៉ា ហើយអ្នកខ្លះទៀតថាជាម្នាក់ក្នុងបណ្ដាព្យាការី”។
អ្នកខ្លះថា៖ “អេលីយ៉ាបានលេចមក”។ អ្នកខ្លះទៀតថា៖ “ព្យាការីសម័យបុរាណម្នាក់បានរស់ឡើងវិញ”។
ពួកគេសួរគាត់ទៀតថា៖ “ចុះលោកជានរណាវិញ? ជាអេលីយ៉ាឬ?”។ គាត់ឆ្លើយថា៖ “មិនមែនខ្ញុំទេ”។ “តើលោកជាព្យាការីនោះឬ?”។ គាត់ឆ្លើយថា៖ “ទេ”។
មានការខ្សឹបខ្សៀវជាច្រើនអំពីព្រះអង្គនៅក្នុងចំណោមហ្វូងមនុស្ស; អ្នកខ្លះនិយាយថា៖ “គាត់ជាមនុស្សល្អ” អ្នកខ្លះទៀតថា៖ “ទេ គាត់កំពុងបោកបញ្ឆោតប្រជាជន”។
ពួកគេសួរបុរសខ្វាក់ភ្នែកទៀតថា៖ “ដោយអ្នកនោះបានបើកភ្នែករបស់អ្នក តើអ្នកនិយាយអំពីអ្នកនោះថាជានរណា?”។ គាត់ថា៖ “លោកជាព្យាការី”។