Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 3:1 - ព្រះគម្ពីរខ្មែរសាកល

1 នៅ​គ្រានោះ យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​បាន​មក​ប្រកាស​នៅ​ទីរហោស្ថាន​នៃ​យូឌា

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 នៅ​គ្រា​នោះ​ លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ បាន​មក​ប្រកាស​នៅ​ទីរហោឋាន​ក្នុង​ស្រុក​យូដា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​គ្រា​នោះ លោក​យ៉ូហាន-បាទីស្ទ​បាន​លេច​មក​នៅ​ទី​រហោ‌ស្ថាន​ស្រុក​យូដា ប្រកាស​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​គ្រា​នោះ លោក​យ៉ូហាន‌បាទីស្ដ*​មក​ដល់ លោក​ប្រកាស​នៅ​វាល​រហោ‌ស្ថាន*​ស្រុក​យូដា​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​គ្រា​នោះ យ៉ូហាន-បាទីស្ទ គាត់​មក​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ស្រុក​យូដា កំពុង​តែ​ប្រកាស​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​គ្រា​នោះ​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​មក​ដល់ គាត់​ប្រកាស​នៅ​វាល​រហោ‌ស្ថាន​ស្រុក​យូដា​ថា៖

សូមមើលជំពូក ចម្លង




ម៉ាថាយ 3:1
27 ការដាក់ឲ្យឆ្លើយតបគ្នា  

“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ក្នុងចំណោម​មនុស្ស​ដែលកើត​ពី​ស្ត្រី​មក មិនដែលមាន​អ្នកណា​ធំជាង​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​នោះ​ទេ​; ប៉ុន្តែ​អ្នកតូច​ជាងគេ​នៅក្នុង​អាណាចក្រស្ថានសួគ៌ ក៏​ធំជាង​យ៉ូហាន​ទៅទៀត​។


នៅពេល​ពួកសិស្សរបស់យ៉ូហាន​ចេញទៅ​ហើយ ព្រះយេស៊ូវ​ក៏​ចាប់ផ្ដើម​មានបន្ទូល​នឹង​ហ្វូងមនុស្ស​អំពី​យ៉ូហាន​ថា​៖“តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី​នៅ​ទីរហោស្ថាន​? ទៅ​មើល​ដើមត្រែង​យោលយោក​ដោយ​ខ្យល់​ឬ​?


ពួកគេ​ទូល​ឆ្លើយថា​៖ “គេ​ថា​ជា​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះ​ថា​ជា​អេលីយ៉ា ហើយ​អ្នក​ខ្លះទៀត​ថា​ជា​យេរេមា ឬក៏​ជា​ម្នាក់​ក្នុងបណ្ដា​ព្យាការី”។


ពីព្រោះ​យ៉ូហាន​បាន​មករក​អ្នករាល់គ្នា​ដោយ​បង្ហាញ​ផ្លូវ​នៃ​សេចក្ដីសុចរិត ហើយ​អ្នករាល់គ្នា​មិន​ជឿ​គាត់​ទេ ប៉ុន្តែ​ពួក​អ្នកទារពន្ធ និង​ពួក​ស្ត្រីពេស្យា​បាន​ជឿ​គាត់​។ រីឯ​អ្នករាល់គ្នា​វិញ ក្រោយពី​អ្នក​រាល់គ្នា​ឃើញ ក៏​អ្នករាល់គ្នា​នៅតែ​មិន​បាន​កែប្រែចិត្ត ជឿ​គាត់​ដែរ​។


បើដូច្នេះ ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការកែប្រែចិត្ត​ចុះ​!


ដោយ​មានបន្ទូល​ថា​៖“ពេលវេលា​បាន​គ្រប់កំណត់ ហើយ​អាណាចក្រ​របស់​ព្រះ​មកជិតបង្កើយ​ហើយ​។ ចូរ​កែប្រែចិត្ត ជឿ​ដំណឹងល្អ​ចុះ​!”។


ដូចដែល​មាន​សរសេរ​ទុកមក​ក្នុង​គម្ពីរ​ព្យាការី​អេសាយ​ថា​: “មើល៍! យើង​ចាត់​ទូត​របស់យើង​ឲ្យទៅ​ខាងមុខ​អ្នក ដែល​នឹង​រៀបចំ​ផ្លូវ​របស់អ្នក ​។


ចំណែកឯ​កូន​វិញ កូន​នឹង​ត្រូវបាន​ហៅថា​ព្យាការី​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដ្បិត​កូន​នឹង​ដើរនាំមុខ​ព្រះអម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអង្គ


នៅពេល​ពួក​អ្នកនាំសារ​របស់​យ៉ូហាន​ចេញទៅ​ហើយ ព្រះអង្គ​ក៏​ចាប់ផ្ដើម​មានបន្ទូល​នឹង​ហ្វូងមនុស្ស​អំពី​យ៉ូហាន​ថា​៖“តើ​អ្នករាល់គ្នា​ចេញទៅ​មើល​អ្វី​នៅ​ទីរហោស្ថាន? ទៅ​មើល​ដើមត្រែង​យោលយោក​ដោយ​ខ្យល់​ឬ​?


ចាប់តាំងពី​ពិធីជ្រមុជទឹក​របស់​យ៉ូហាន រហូតដល់​ថ្ងៃ​ដែល​ព្រះយេស៊ូវ​ត្រូវបាន​ទទួលឡើង​ពី​ពួកយើង​ទៅ គឺ​ឲ្យ​ម្នាក់​ក្នុង​អ្នកទាំងនេះ​ធ្វើជា​សាក្សី​ជាមួយ​យើង​អំពី​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម