ខ្ញុំបន្តសង្កេតមើលក្នុងនិមិត្តនៃពេលយប់ នោះមើល៍! មានម្នាក់ដូចកូនមនុស្សមកក្នុងពពកលើមេឃ លោកមកឯព្រះដែលគង់នៅតាំងពីគ្រាបុរាណ ហើយត្រូវគេនាំចូលទៅនៅចំពោះព្រះអង្គ!
ម៉ាថាយ 16:13 - ព្រះគម្ពីរខ្មែរសាកល នៅពេលយាងមកដល់តំបន់សេសារា-ភីលីព ព្រះយេស៊ូវមានបន្ទូលសួរពួកសិស្សរបស់ព្រះអង្គថា៖“តើគេនិយាយថាកូនមនុស្សជានរណា?”។ Khmer Christian Bible កាលព្រះយេស៊ូយាងមកដល់តំបន់ក្រុងសេសារាភីលីព ព្រះអង្គសួរពួកសិស្សរបស់ព្រះអង្គថា៖ «តើមនុស្សទាំងឡាយនិយាយថា កូនមនុស្សជាអ្នកណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវយាងមកដល់ស្រុកសេសារាភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «តើមនុស្សទាំងឡាយថាកូនមនុស្សជាអ្នកណា?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូយាងមកដល់ស្រុកសេសារា-ភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្ស*ថា៖ «មនុស្សទាំងឡាយថាបុត្រមនុស្សជានរណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវ បានយាងមកដល់ក្រវល់ក្រុងសេសារា-ភីលីពហើយ នោះទ្រង់មានបន្ទូលសាកសួរពួកសិស្សថា តើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា អាល់គីតាប កាលអ៊ីសាមកដល់ស្រុកសេសារាភីលីព គាត់បានសួរពួកសិស្សថា៖ «មនុស្សទាំងឡាយថាបុត្រាមនុស្សជានរណា?»។ |
ខ្ញុំបន្តសង្កេតមើលក្នុងនិមិត្តនៃពេលយប់ នោះមើល៍! មានម្នាក់ដូចកូនមនុស្សមកក្នុងពពកលើមេឃ លោកមកឯព្រះដែលគង់នៅតាំងពីគ្រាបុរាណ ហើយត្រូវគេនាំចូលទៅនៅចំពោះព្រះអង្គ!
អ្នកណាក៏ដោយដែលពោលពាក្យទាស់នឹងកូនមនុស្ស អ្នកនោះនឹងត្រូវបានលើកលែងទោស ប៉ុន្តែអ្នកណាក៏ដោយដែលពោលពាក្យទាស់នឹងព្រះវិញ្ញាណដ៏វិសុទ្ធ អ្នកនោះនឹងមិនត្រូវបានលើកលែងទោសឡើយ ទោះជានៅលោកបច្ចុប្បន្នក្ដី ឬនៅលោកខាងមុខក្ដី។
ពោលគឺ ដូចដែលយ៉ូណាសនៅក្នុងពោះត្រីធំបីថ្ងៃបីយប់យ៉ាងណា កូនមនុស្សនឹងនៅក្នុងផ្ចិតផែនដីបីថ្ងៃបីយប់យ៉ាងនោះដែរ។
កូនមនុស្សនឹងចាត់បណ្ដាទូតសួគ៌របស់លោកឲ្យទៅប្រមូលអស់ទាំងសេចក្ដីបណ្ដាលឲ្យជំពប់ដួល និងអស់អ្នកដែលប្រព្រឹត្តអំពើឥតច្បាប់ ចេញពីអាណាចក្ររបស់លោក
ដ្បិតកូនមនុស្សរៀបនឹងមកជាមួយបណ្ដាទូតសួគ៌របស់លោក ទាំងប្រកបដោយសិរីរុងរឿងរបស់ព្រះបិតា ហើយពេលនោះលោកនឹងឲ្យរង្វាន់ដល់ម្នាក់ៗតាមអំពើរបស់ខ្លួន។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មានអ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនភ្លក់សេចក្ដីស្លាប់សោះឡើយ រហូតដល់បានឃើញកូនមនុស្សមកជាមួយអាណាចក្ររបស់លោក”៕
“នៅពេលកូនមនុស្សមកប្រកបដោយសិរីរុងរឿងរបស់លោក ហើយបណ្ដាទូតសួគ៌ ទាំងអស់ក៏មកជាមួយលោកដែរ ពេលនោះលោកនឹងអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក។
ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“កញ្ជ្រោងមានរូង ហើយបក្សាបក្សីនៅលើអាកាសក៏មានសម្បុកដែរ រីឯកូនមនុស្សវិញ គ្មានកន្លែងកើយក្បាលឡើយ”។
យ៉ាងណាមិញ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចនៅលើផែនដីដើម្បីលើកលែងទោសបាប...” បន្ទាប់មក ព្រះអង្គក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួនថា៖“ចូរក្រោកឡើង យកគ្រែរបស់អ្នក ហើយទៅផ្ទះវិញចុះ!”។
ជាការពិត សូម្បីតែកូនមនុស្សក៏មក មិនមែនដើម្បីឲ្យគេបម្រើឡើយ គឺដើម្បីបម្រើវិញ ព្រមទាំងប្រគល់ជីវិតរបស់ខ្លួនទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង”។
ដូច្នេះ អ្នកណាក៏ដោយដែលអៀនខ្មាសដោយព្រោះខ្ញុំ និងពាក្យរបស់ខ្ញុំ នៅជំនាន់នេះដែលផិតក្បត់ និងពេញដោយបាប កូនមនុស្សក៏នឹងអៀនខ្មាសដោយព្រោះអ្នកនោះដែរ នៅពេលកូនមនុស្សមកជាមួយបណ្ដាទូតសួគ៌ដ៏វិសុទ្ធ ទាំងប្រកបដោយសិរីរុងរឿងនៃព្រះបិតារបស់លោក”៕
រួចព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនឹងឃើញផ្ទៃមេឃដែលបើកចំហ និងបណ្ដាទូតសួគ៌របស់ព្រះឡើងចុះៗពីខាងលើកូនមនុស្ស”៕
ហ្វូងមនុស្សតបនឹងព្រះអង្គថា៖ “យើងបានឮពីក្រឹត្យវិន័យថា ព្រះគ្រីស្ទគង់នៅជារៀងរហូត ចុះម្ដេចក៏អ្នកនិយាយថា: ‘កូនមនុស្សត្រូវតែបានលើកឡើង’? តើ‘កូនមនុស្ស’ នេះជានរណា?”។
ដូចដែលម៉ូសេបានលើកសត្វពស់ឡើងនៅទីរហោស្ថានយ៉ាងណា កូនមនុស្សក៏ត្រូវតែទទួលការលើកឡើងយ៉ាងនោះដែរ
ហើយព្រះបិតាបានផ្ដល់សិទ្ធិអំណាចដល់ព្រះបុត្រាឲ្យជំនុំជម្រះ ពីព្រោះព្រះបុត្រាជាកូនមនុស្ស។
គឺរបៀបដែលព្រះបានចាក់ប្រេងអភិសេកលើព្រះយេស៊ូវអ្នកណាសារ៉ែត ដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយព្រះចេស្ដា ព្រមទាំងរបៀបដែលព្រះអង្គបានយាងចុះឡើងប្រព្រឹត្តការល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឲ្យជា ដោយសារព្រះគង់នៅជាមួយព្រះអង្គ។