មនុស្សនៅកន្លែងនោះក៏ស្គាល់ព្រះអង្គ ហើយពួកគេបញ្ជូនដំណឹងទៅទូទាំងតំបន់ជុំវិញនោះ រួចនាំអស់អ្នកដែលមានជំងឺមករកព្រះអង្គ
ម៉ាថាយ 14:36 - ព្រះគម្ពីរខ្មែរសាកល ហើយទូលអង្វរព្រះអង្គដើម្បីឲ្យពួកគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ។ អ្នកណាក៏ដោយដែលបានពាល់ក៏បានជាសះស្បើយ៕ Khmer Christian Bible និងអង្វរព្រះអង្គឲ្យអ្នកទាំងនោះពាល់ត្រឹមតែរំយោលអាវរបស់ព្រះអង្គប៉ុណ្ណោះ ហើយមនុស្សជាច្រើនដែលបានពាល់ក៏បានជាសះស្បើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចអង្វរព្រះអង្គ សូមឲ្យគ្រាន់តែអ្នកទាំងនោះបានពាល់ជាយព្រះពស្ត្រព្រះអង្គប៉ុណ្ណោះ។ អស់អ្នកដែលបានពាល់ទាំងប៉ុន្មាន បានជាសះស្បើយ គ្រប់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អង្វរសូមគ្រាន់តែពាល់ជាយព្រះពស្ដ្ររបស់ព្រះអង្គប៉ុណ្ណោះ អស់អ្នកដែលពាល់ ក៏ជាសះស្បើយ គ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏អង្វរឲ្យទ្រង់អនុញ្ញាត ឲ្យអ្នកទាំងនោះបានគ្រាន់តែពាល់ជាយព្រះពស្ត្រទ្រង់ប៉ុណ្ណោះ ឯអស់អ្នកដែលបានពាល់ នោះក៏បានជាទាំងអស់គ្នា។ អាល់គីតាប ទូរអាសូមគ្រាន់តែពាល់ជាយអាវរបស់គាត់ប៉ុណ្ណោះ អស់អ្នកដែលបានពាល់ បានជាសះស្បើយគ្រប់ៗគ្នា។ |
មនុស្សនៅកន្លែងនោះក៏ស្គាល់ព្រះអង្គ ហើយពួកគេបញ្ជូនដំណឹងទៅទូទាំងតំបន់ជុំវិញនោះ រួចនាំអស់អ្នកដែលមានជំងឺមករកព្រះអង្គ
ពួកគេធ្វើកិច្ចការទាំងអស់ដើម្បីឲ្យគេឃើញ។ ពួកគេពង្រីកប្រអប់ព្រះបន្ទូលរបស់ពួកគេ ហើយធ្វើរំយោលអាវឲ្យវែង។
ដ្បិតព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យជា ហេតុនេះអស់អ្នកដែលមានការឈឺចុកចាប់ក៏សម្រុកមក ដើម្បីពាល់ព្រះអង្គ។
នៅទីណាក៏ដោយដែលព្រះអង្គយាងចូល មិនថាក្នុងភូមិ ក្នុងទីក្រុង ឬតាមជនបទ ពួកគេតែងតែដាក់ពួកអ្នកជំងឺតាមផ្សារ ហើយទូលអង្វរព្រះអង្គដើម្បីឲ្យពួកគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ។ អ្នកណាក៏ដោយដែលបានពាល់ព្រះអង្គ ក៏បានជាសះស្បើយ៕
នៅពេលពួកគេមកដល់បេតសៃដា មានគេនាំបុរសខ្វាក់ភ្នែកម្នាក់មក ហើយទូលអង្វរព្រះអង្គឲ្យពាល់គាត់។
ហ្វូងមនុស្សទាំងមូលក៏ព្យាយាមពាល់ព្រះអង្គ ពីព្រោះមានព្រះចេស្ដាចេញពីព្រះអង្គ ហើយប្រោសគេទាំងអស់គ្នាឲ្យជា។
អស់អ្នកដែលព្រះបិតាប្រទានឲ្យខ្ញុំ នឹងមករកខ្ញុំ ហើយអ្នកដែលមករកខ្ញុំ ខ្ញុំមិនបោះបង់ចោលជាដាច់ខាត
ប្រសិនបើមនុស្សទទួលពិធីកាត់ស្បែកនៅថ្ងៃសប្ប័ទ ដើម្បីកុំឲ្យល្មើសក្រឹត្យវិន័យរបស់ម៉ូសេ តើអ្នករាល់គ្នាខឹងនឹងខ្ញុំ ដោយសារខ្ញុំបានធ្វើឲ្យមនុស្សម្នាក់ជាទាំងស្រុងនៅថ្ងៃសប្ប័ទឬ?
ឥឡូវនេះ ព្រះនាមរបស់ព្រះអង្គបានធ្វើឲ្យបុរសនេះដែលអ្នករាល់គ្នាឃើញនិងស្គាល់ មានកម្លាំងឡើង ដោយសារតែជំនឿលើព្រះនាមរបស់ព្រះអង្គ។ ជំនឿដែលមកតាមរយៈព្រះយេស៊ូវ បានធ្វើឲ្យបុរសនេះជាទាំងស្រុងនៅមុខអ្នកទាំងអស់គ្នា។