Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 14:35 - ព្រះគម្ពីរខ្មែរសាកល

35 មនុស្ស​នៅ​កន្លែង​នោះ​ក៏​ស្គាល់​ព្រះអង្គ ហើយ​ពួកគេ​បញ្ជូន​ដំណឹង​ទៅ​ទូទាំង​តំបន់ជុំវិញ​នោះ រួច​នាំ​អស់អ្នក​ដែល​មានជំងឺ​មក​រក​ព្រះអង្គ

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ពេល​មនុស្ស​នៅ​កន្លែង​នោះ​ស្គាល់​ព្រះអង្គ​ ពួកគេ​ក៏​ជូន​ដំណឹង​ទៅ​ដល់​ស្រុក​ទាំង​អស់​នៅ​ជុំវិញ​នោះ​ រួច​ពួកគេ​នាំ​មនុស្ស​ទាំងអស់​ដែល​មាន​ជំងឺ​មក​ឯ​ព្រះអង្គ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ក្រោយ​ពី​ប្រជា‌ជន​នៅ​ទី​នោះ​បាន​ស្គាល់​ព្រះ‌អង្គ គេ​ក៏​យក​ដំណឹង​ទៅ​ផ្សព្វ‌ផ្សាយ​ពាស‌ពេញ​តំបន់​នោះ​ទាំង​មូល ហើយ​នាំ​យក​អស់​អ្នក​ដែល​មាន​ជំងឺ​មក​រក​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 អ្នក​ស្រុក​នោះ​ស្គាល់​ព្រះអង្គ​ភ្លាម ហើយ​យក​ដំណឹង​ទៅ​ផ្សព្វ‌ផ្សាយ​ពាស‌ពេញ​តំបន់​ទាំង​មូល។ គេ​នាំ​អ្នក​ជំងឺ​ទាំង​អស់​មក​រក​ព្រះអង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ពួក​មនុស្ស​នៅ​ទី​នោះ​បាន​ចំណាំ​ស្គាល់​ទ្រង់ ហើយ​គេ​ចាត់​ឲ្យ​ទៅ​គ្រប់​ក្នុង​ស្រុក​ជុំ‌វិញ នាំ​យក​មនុស្ស​ទាំង​ប៉ុន្មាន ដែល​មាន​ជំងឺ​មក​ឯ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

35 អ្នក​ស្រុក​នោះ​ស្គាល់​គាត់​ភ្លាម ហើយ​យក​ដំណឹង​ទៅ​ផ្សព្វ‌ផ្សាយ​ពាស‌ពេញ​តំបន់​ទាំង​មូល។ គេ​នាំ​អ្នក​ជំងឺ​ទាំង​អស់​មក​រក​អ៊ីសា

សូមមើលជំពូក ចម្លង




ម៉ាថាយ 14:35
9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ឆ្លង​ហើយ ពួកគេ​ក៏​ឡើង​គោក​នៅ​គេនេសារ៉ែត​។


ហើយ​ទូល​អង្វរ​ព្រះអង្គ​ដើម្បីឲ្យ​ពួកគេ​បាន​គ្រាន់តែ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​។ អ្នកណាក៏ដោយដែល​បាន​ពាល់​ក៏​បាន​ជាសះស្បើយ​៕


គេ​រត់ពាសពេញ​ទូទាំង​តំបន់​នោះ ហើយ​ចាប់ផ្ដើម​យក​កន្ទេល សែង​អ្នកមានជំងឺ​ទៅ​កន្លែងដែល​ពួកគេ​ឮ​ថា​ព្រះអង្គ​គង់នៅ​។


លុះ​ស្គាល់​ថា​ជា​សំឡេង​របស់​ពេត្រុស នាង​អរសប្បាយ​ពេក មិន​បាន​បើក​ទ្វារ​ឲ្យ​ទេ បែរជា​រត់ចូលទៅ​ប្រាប់​ទាំងអស់គ្នា​ថា​ពេត្រុស​ឈរ​នៅ​មាត់ទ្វារ​។


ពួកគេ​ក៏​មើល​គាត់​ស្គាល់ ថា​គាត់​ជា​ម្នាក់​ដែល​អង្គុយ​សុំទាន​នៅ​ទ្វារ​សោភ័ណ​នៃ​ព្រះវិហារ នោះ​ពួកគេ​ក៏​ពេញ​ដោយ​ភាពភ្ញាក់ផ្អើល និង​ភាពស្ញប់ស្ញែង​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ដល់​គាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម