ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 13:3 - ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​មានបន្ទូល​អំពី​សេចក្ដី​ជាច្រើន​នឹង​ពួកគេ ដោយ​ពាក្យឧបមា​ថា​៖“មើល៍! មាន​អ្នកសាបព្រោះ​ម្នាក់​ចេញទៅ​សាបព្រោះ​។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​សេចក្ដី​ជា​ច្រើន​ជា​រឿង​ប្រៀប​ប្រដូច​ថា៖​ «មើល៍​ មាន​កសិករ​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​អំពី​សេចក្ដី​ជា​ច្រើន​ថា៖ «មើល៍ មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើ​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​មាន​បន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​អំពី​រឿង​ជា​ច្រើន​ថា មើល មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​យ៉ាង​ច្រើន ដោយ​ប្រើ​ប្រស្នា​ដូច​ត​ទៅ៖ «មាន​បុរស​ម្នាក់​ចេញ​ទៅ​ព្រោះ​គ្រាប់​ពូជ។

សូមមើលជំពូក



ម៉ាថាយ 13:3
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​ផ្ទៀងត្រចៀក​របស់ខ្ញុំ​នឹង​សុភាសិត ខ្ញុំ​នឹង​ដោះ​ប្រស្នា​របស់ខ្ញុំ​ដោយ​ពិណហាប​។


ខ្ញុំ​នឹង​បើក​មាត់​របស់ខ្ញុំ​ជា​សុភាសិត ខ្ញុំ​នឹង​ថ្លែង​ប្រស្នា​តាំងពីបុរាណមក


នៅពេល​គាត់​កំពុង​សាបព្រោះ គ្រាប់ពូជ​ខ្លះ​ធ្លាក់​នៅក្បែរ​ផ្លូវ ហើយ​បក្សាបក្សី​ក៏​មក​ស៊ីអស់​។


នៅពេល​ព្រះយេស៊ូវ​បាន​បញ្ចប់​ពាក្យឧបមា​ទាំងនេះ​ហើយ ព្រះអង្គ​ក៏​យាង​ចាកចេញ​ពីទីនោះ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ទៀត​ថា​៖


“ចូរ​រៀន​ពាក្យឧបមា​នេះ​ពី​ដើមល្វា​ចុះ​: កាលណា​មែក​របស់​វា​ត្រឡប់ជា​ទន់ ហើយ​លាស់​ស្លឹក អ្នករាល់គ្នា​ដឹង​ថា​ជិតដល់​រដូវក្ដៅ​ហើយ​។


ព្រះយេស៊ូវ​ទ្រង់​ចាប់ផ្ដើម​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា៖“មាន​បុរស​ម្នាក់​ធ្វើ​ចម្ការទំពាំងបាយជូរ ព័ទ្ធ​របង​ជុំវិញ ជីក​ទីបញ្ជាន់ផ្លែ សាងសង់​ប៉ម ហើយ​ប្រវាស់ឲ្យ​ពួក​កសិករ រួច​ចេញដំណើរទៅស្រុកឆ្ងាយ​។


ពួក​នាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកចាស់ទុំ​ចង់​ចាប់​ព្រះអង្គ ដ្បិត​ពួកគេ​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​សំដៅលើ​ពួកគេ​។ ប៉ុន្តែ​ពួកគេ​ខ្លាច​ហ្វូងមនុស្ស ដូច្នេះ​ពួកគេ​ក៏​ចាកចេញ​ពី​ព្រះអង្គ​ទៅ។


ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួកគេ​មក ហើយ​មានបន្ទូល​នឹង​ពួកគេ​ជា​ពាក្យឧបមា​ថា​៖“តើ​សាតាំង​អាច​ដេញ​សាតាំង​យ៉ាងដូចម្ដេច​បាន​?


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មិន​យល់​ពាក្យឧបមា​នេះ​ទេ​ឬ​? បើដូច្នេះ តើ​អ្នករាល់គ្នា​នឹង​យល់​ពាក្យឧបមា​ទាំងអស់​យ៉ាងដូចម្ដេច​?


ព្រះយេស៊ូវ​ទ្រង់​ថ្លែង​ព្រះបន្ទូល​ដល់​ពួកគេ​ដោយ​ពាក្យឧបមា​បែបនេះ​ជាច្រើន តាមដែល​ពួកគេ​អាច​ស្ដាប់​បាន។


ពេលនោះ ពេត្រុស​ទូល​សួរថា​៖ “ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​សម្រាប់​យើងខ្ញុំ ឬ​សម្រាប់​ទាំងអស់គ្នា​ដែរ?”។


ព្រះអង្គ​មានបន្ទូលថា​៖“អាថ៌កំបាំង​នៃ​អាណាចក្រ​របស់​ព្រះ​បាន​ប្រទាន​ឲ្យ​អ្នករាល់គ្នា​យល់​ហើយ រីឯ​អ្នក​ដទៃ គឺ​មក​ជា​ពាក្យឧបមា​វិញ ដើម្បីឲ្យ ‘ពួកគេ​មើល ប៉ុន្តែ​មិន​ឃើញ​; ពួកគេ​ស្ដាប់ ប៉ុន្តែ​មិន​យល់’។


“ខ្ញុំ​បាន​និយាយ​សេចក្ដីទាំងនេះ​នឹង​អ្នករាល់គ្នា​ដោយ​ពាក្យប្រៀបប្រដូច​។ ពេលវេលា​នឹង​មក ដែល​ខ្ញុំ​លែង​និយាយ​នឹង​អ្នករាល់គ្នា​ដោយ​ពាក្យប្រៀបប្រដូច​ទៀតឡើយ ផ្ទុយទៅវិញ​ខ្ញុំ​នឹង​ប្រាប់​អ្នករាល់គ្នា​យ៉ាងច្បាស់​អំពី​ព្រះ​បិតា​។