នេះជាទំនាយស្ដីអំពីជ្រលងភ្នំនៃនិមិត្ត: តើមានរឿងអ្វីកើតឡើងដល់អ្នក បានជាអ្នកទាំងអស់គ្នាឡើងទៅលើដំបូលផ្ទះដូច្នេះ?
ម៉ាថាយ 10:27 - ព្រះគម្ពីរខ្មែរសាកល អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរនិយាយនៅទីភ្លឺ ហើយអ្វីដែលអ្នករាល់គ្នាឮនៅក្បែរត្រចៀក ចូរប្រកាសនៅលើដំបូលផ្ទះចុះ។ Khmer Christian Bible អ្វីៗដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត ចូរអ្នករាល់គ្នានិយាយនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាស្ដាប់ឮនឹងត្រចៀក ចូរប្រកាសនៅលើដំបូលផ្ទះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរនិយាយនៅទីភ្លឺ ហើយអ្វីដែលអ្នករាល់គ្នាឮពាក្យខ្សឹប ចូរប្រកាសពីលើដំបូលផ្ទះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅលើផ្ទះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសំដែងនៅទីភ្លឺ ហើយការអ្វី ដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែងប្រាប់ពីលើដំបូលផ្ទះវិញចុះ អាល់គីតាប អ្វីៗដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរយកទៅនិយាយនៅក្នុងពន្លឺថ្ងៃ ហើយអ្វីៗដែលគេខ្សឹបដាក់ត្រចៀក ចូរយកទៅប្រកាសនៅពីលើផ្ទះ។ |
នេះជាទំនាយស្ដីអំពីជ្រលងភ្នំនៃនិមិត្ត: តើមានរឿងអ្វីកើតឡើងដល់អ្នក បានជាអ្នកទាំងអស់គ្នាឡើងទៅលើដំបូលផ្ទះដូច្នេះ?
ដូច្នេះ អ្វីៗដែលអ្នករាល់គ្នាបាននិយាយក្នុងទីងងឹត នោះនឹងបានឮនៅទីភ្លឺ ហើយអ្វីៗដែលអ្នករាល់គ្នាបានខ្សឹបដាក់ត្រចៀកក្នុងបន្ទប់សម្ងាត់ នោះនឹងបានប្រកាសនៅលើដំបូលផ្ទះវិញ។
ព្រះអង្គមានបន្ទូលថា៖“អាថ៌កំបាំងនៃអាណាចក្ររបស់ព្រះបានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកដទៃ គឺមកជាពាក្យឧបមាវិញ ដើម្បីឲ្យ ‘ពួកគេមើល ប៉ុន្តែមិនឃើញ; ពួកគេស្ដាប់ ប៉ុន្តែមិនយល់’។
“ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នាហើយ ដើម្បីកុំឲ្យអ្នករាល់គ្នាត្រូវបានធ្វើឲ្យជំពប់ដួល ឡើយ។
នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតយាងមកដល់ ព្រះអង្គនឹងនាំផ្លូវអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិត ពីព្រោះព្រះអង្គនឹងមិនមានបន្ទូលចេញពីអង្គទ្រង់ទេ គឺព្រះអង្គនឹងមានបន្ទូលនូវអ្វីៗដែលព្រះអង្គទ្រង់ឮវិញ ហើយថ្លែងនូវអ្វីៗដែលនឹងមក ដល់អ្នករាល់គ្នា។
“ខ្ញុំបាននិយាយសេចក្ដីទាំងនេះនឹងអ្នករាល់គ្នាដោយពាក្យប្រៀបប្រដូច។ ពេលវេលានឹងមក ដែលខ្ញុំលែងនិយាយនឹងអ្នករាល់គ្នាដោយពាក្យប្រៀបប្រដូចទៀតឡើយ ផ្ទុយទៅវិញខ្ញុំនឹងប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់អំពីព្រះបិតា។
ពួកសិស្សរបស់ព្រះអង្គទូលថា៖ “មើល៍! ឥឡូវនេះព្រះអង្គមានបន្ទូលយ៉ាងច្បាស់ ហើយលែងមានបន្ទូលជាពាក្យប្រៀបប្រដូចទៀតហើយ។
ដូច្នេះ គាត់ក៏ជជែកជាមួយជនជាតិយូដា និងពួកអ្នកដែលគោរពកោតខ្លាចព្រះ នៅសាលាប្រជុំ ព្រមទាំងជជែកជាមួយពួកអ្នកដែលជួបប្រទះនឹងគាត់នៅតាមផ្សារ ជារៀងរាល់ថ្ងៃ។
ថា៖ “តើយើងមិនបានបញ្ជាអ្នករាល់គ្នាយ៉ាងម៉ឺងម៉ាត់មិនឲ្យបង្រៀនក្នុងនាមនេះទេឬ? ប៉ុន្តែមើល៍! អ្នករាល់គ្នាបានផ្សព្វផ្សាយសេចក្ដីបង្រៀនរបស់អ្នករាល់គ្នាពាសពេញយេរូសាឡិម ហើយមានបំណងទម្លាក់ឈាមរបស់បុរសនេះមកលើយើងទៀត!”។