Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 24:17 - ព្រះគម្ពីរខ្មែរសាកល

17 កុំឲ្យ​អ្នក​ដែល​នៅលើ​ដំបូលផ្ទះ​ចុះមក​យក​អ្វី​ពី​ផ្ទះ​របស់​ខ្លួន​ឡើយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 ហើយ​កុំ​ឲ្យ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ​ ចុះ​មក​ក្រោម​យក​របស់​របរ​ពី​ក្នុង​ផ្ទះ​របស់​គាត់​ឲ្យ​សោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​របស់​អ្វី​ពី​ក្នុង​ផ្ទះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កុំ​ឲ្យ​អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ​ចុះ​មក ដើម្បី​នឹង​យក​របស់​អ្វី​ពី​ផ្ទះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 រីឯ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​អ្វីៗ​នៅ​ក្នុង​ផ្ទះ​ឡើយ

សូមមើលជំពូក ចម្លង




ម៉ាថាយ 24:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្វីដែល​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ក្នុង​ទីងងឹត ចូរ​និយាយ​នៅ​ទីភ្លឺ ហើយ​អ្វីដែល​អ្នករាល់គ្នា​ឮ​នៅក្បែរ​ត្រចៀក ចូរ​ប្រកាស​នៅលើ​ដំបូលផ្ទះ​ចុះ​។


ពេលនោះ ចូរឲ្យ​អ្នក​ដែល​នៅ​យូឌា​រត់គេច​ទៅ​ភ្នំ​ទៅ


រីឯ​អ្នក​ដែល​នៅ​ស្រែចម្ការ​ក៏​កុំឲ្យ​ត្រឡប់មក​វិញ យក​សម្លៀកបំពាក់​របស់​ខ្លួន​ដែរ​។


“ហេតុនេះហើយបានជា​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​បារម្ភ​នឹង​ជីវិត​របស់អ្នក​ថា ត្រូវ​ហូប​អ្វី ឬ​ផឹក​អ្វី​ឡើយ​; ហើយក៏កុំ​បារម្ភ​នឹង​រូបកាយ​របស់អ្នក​ថា ត្រូវ​ស្លៀកពាក់​អ្វី​ដែរ​។ តើ​ជីវិត​មិន​សំខាន់ជាង​អាហារ ហើយ​រូបកាយ​មិន​សំខាន់ជាង​សម្លៀកបំពាក់​ទេ​ឬ​?


ដូច្នេះ អ្វីៗដែល​អ្នករាល់គ្នា​បាន​និយាយ​ក្នុង​ទីងងឹត នោះ​នឹង​បាន​ឮ​នៅ​ទីភ្លឺ ហើយ​អ្វីៗដែល​អ្នករាល់គ្នា​បាន​ខ្សឹប​ដាក់​ត្រចៀក​ក្នុង​បន្ទប់សម្ងាត់ នោះ​នឹង​បាន​ប្រកាស​នៅលើ​ដំបូលផ្ទះ​វិញ​។


ប៉ុន្តែ​ពួកគេ​រកវិធី​នាំ​គាត់​ចូល​ទៅ​មិនបាន​ទេ ដោយសារតែ​ហ្វូងមនុស្ស​។ ពួកគេ​ក៏​ឡើងទៅ​លើ​ដំបូលផ្ទះ ហើយ​សម្រូត​គាត់​ចុះ​ទាំង​គ្រែ​តាម​ក្បឿងដំបូល ចំ​កណ្ដាលចំណោម នៅពីមុខ​ព្រះយេស៊ូវ​។


លុះ​នៅ​ថ្ងៃបន្ទាប់ ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់ គឺ​ខណៈដែល​អ្នកទាំងនោះ​ធ្វើដំណើរ​មកជិត​ទីក្រុង​នោះ ពេត្រុស​បាន​ឡើងទៅ​លើ​ដំបូលផ្ទះ​ដើម្បី​អធិស្ឋាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម