ម៉ាកុស 6:25 - ព្រះគម្ពីរខ្មែរសាកល នាងក៏ប្រញាប់ចូលទៅឯស្ដេចភ្លាម ហើយទូលសុំថា៖ “ខ្ញុំម្ចាស់ចង់ឲ្យព្រះករុណាប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់ឥឡូវនេះផង”។ Khmer Christian Bible ភ្លាមនោះ នាងបានចូលទៅជួបស្ដេចយ៉ាងប្រញាប់ប្រញាល់ ហើយទូលសុំថា៖ «ខ្ញុំសុំព្រះអង្គប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកដាក់លើថាសឲ្យខ្ញុំនៅពេលនេះ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងក៏ប្រញាប់ប្រញាល់ចូលទៅគាល់ស្តេចភ្លាម ហើយទូលថា៖ «ខ្ញុំម្ចាស់ចង់ឲ្យព្រះអង្គប្រទានក្បាលរបស់យ៉ូហាន-បាទីស្ទ ដាក់លើថាសឲ្យខ្ញុំម្ចាស់ឥឡូវនេះ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងក៏ប្រញាប់ត្រឡប់ទៅគាល់ស្ដេចវិញភ្លាម រួចទូលថា៖ «ខ្ញុំម្ចាស់ចង់បានក្បាលរបស់យ៉ូហានបាទីស្ដដាក់លើថាសឥឡូវនេះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាងក៏ប្រញាប់ប្រញាល់ចូលទៅឯស្តេចភ្លាម ទូលថា ខ្ញុំម្ចាស់ចង់បានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឥឡូវនេះ អាល់គីតាប នាងក៏ប្រញាប់ត្រឡប់ទៅជួបស្ដេចវិញភ្លាម រួចជម្រាបថា៖ «ខ្ញុំចង់បានក្បាលរបស់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកដាក់លើថាសឥឡូវនេះ!»។ |
ដោយត្រូវម្ដាយបញ្ចុះបញ្ចូល នាងក៏ទូលថា៖ “សូមប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់នៅទីនេះផង”។
នាងចេញទៅសួរម្ដាយនាងថា៖ “តើខ្ញុំគួរសុំអ្វី?”។ ម្ដាយនាងឆ្លើយថា៖ “ក្បាលរបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក!”។
ស្ដេចក៏ពិបាកព្រះទ័យក្រៃលែង ប៉ុន្តែដោយសារតែពាក្យសម្បថ និងដោយសារតែភ្ញៀវរួមតុអាហារ ទ្រង់មិនចង់បដិសេធនាងទេ។