Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 6:24 - ព្រះគម្ពីរខ្មែរសាកល

24 នាង​ចេញទៅ​សួរ​ម្ដាយ​នាង​ថា៖ “តើ​ខ្ញុំ​គួរ​សុំ​អ្វី?”។ ម្ដាយនាង​ឆ្លើយថា​៖ “ក្បាល​របស់​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 នាង​ក៏​ចេញ​ទៅ​សួរ​ម្ដាយ​នាង​ថា៖​ «តើ​ខ្ញុំ​គួរ​សុំ​អ្វី?»​ នោះ​ម្ដាយ​នាង​បាន​ប្រាប់​ថា៖​ «ក្បាល​របស់​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា៖ «តើ​ខ្ញុំ​ម្ចាស់​ត្រូវ​សុំ​អ្វី?» មាតា​ឆ្លើយ​ថា៖ «ត្រូវ​សុំ​ក្បាល​របស់​យ៉ូហាន-បាទីស្ទ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា៖ «តើ​ខ្ញុំ​ម្ចាស់​ត្រូវ​សុំ​អ្វី?»។ មាតា​ឆ្លើយ​ថា៖ «ត្រូវ​សុំ​ក្បាល​របស់​យ៉ូហាន‌បាទីស្ដ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ម្ចាស់​សូម​អ្វី មាតា​ឆ្លើយ​ថា ឲ្យ​សូម​ក្បាល​យ៉ូហាន-បាទីស្ទ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 នាង​ក៏​ចេញ​ទៅ​សួរ​ម្តាយ​ថា៖ «តើ​ខ្ញុំ​ត្រូវ​សុំ​អ្វី?»។ ម្តាយ​ឆ្លើយ​ថា៖ «ត្រូវ​សុំ​ក្បាល​របស់​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក!»។

សូមមើលជំពូក ចម្លង




ម៉ាកុស 6:24
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ពួក​ធ្វើអាក្រក់ គឺ​បច្ចាមិត្ត និង​សត្រូវ​របស់ខ្ញុំ បាន​ចូលមកជិត​ដើម្បី​ស៊ី​សាច់​ខ្ញុំ ពួកគេ​ក៏​បាន​ជំពប់ ហើយ​ដួល​ទៅ​។


មនុស្ស​អាក្រក់​ប៉ងធ្វើអាក្រក់​ទាស់នឹង​មនុស្ស​សុចរិត ទាំង​សង្កៀត​ធ្មេញ​ដាក់​អ្នកនោះ​ផង​។


ពួកមនុស្ស​អាក្រក់​បាន​ហូត​ដាវ ព្រមទាំង​យឹត​ធ្នូ​របស់ខ្លួន ដើម្បី​ធ្វើឲ្យ​មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​ដួល និង​ដើម្បី​សម្លាប់​អ្នកដែល​ទៀងត្រង់​ក្នុង​ផ្លូវ​របស់ខ្លួន​។


ដោយ​ត្រូវ​ម្ដាយ​បញ្ចុះបញ្ចូល នាង​ក៏​ទូលថា​៖ “សូម​ប្រទាន​ក្បាល​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក ដាក់​លើ​ថាស​ឲ្យ​ខ្ញុំម្ចាស់​នៅ​ទីនេះ​ផង”។


នៅ​គ្រានោះ យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក​បាន​មក​ប្រកាស​នៅ​ទីរហោស្ថាន​នៃ​យូឌា


រួច​ទ្រង់​ក៏​ស្បថ​នឹង​នាង​យ៉ាងម៉ឺងម៉ាត់​ថា៖ “អ្វីក៏ដោយដែល​នាង​សុំ​យើង យើង​នឹង​ឲ្យ​នាង ទោះបីជា​ដល់​មួយចំហៀង​នៃ​អាណាចក្រ​របស់យើង​ក៏ដោយ”។


នាង​ក៏​ប្រញាប់​ចូលទៅ​ឯ​ស្ដេច​ភ្លាម ហើយ​ទូល​សុំ​ថា៖ “ខ្ញុំម្ចាស់​ចង់ឲ្យ​ព្រះករុណា​ប្រទាន​ក្បាល​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក ដាក់​លើ​ថាស​ឲ្យ​ខ្ញុំម្ចាស់​ឥឡូវនេះ​ផង”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម