ដូច្នេះ ចូរទៅចុះ! ហូបអាហាររបស់អ្នកដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់អ្នកដោយចិត្តរីករាយ ដ្បិតព្រះបានយល់ស្របនឹងកិច្ចការរបស់អ្នកហើយ។
ម៉ាកុស 5:34 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលនឹងនាងថា៖“កូនស្រីអើយ ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្ត ហើយឲ្យបានរួចផុតពីការឈឺចុកចាប់របស់នាងចុះ”។ Khmer Christian Bible ព្រះអង្គក៏មានបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងធ្វើឲ្យនាងជាសះស្បើយហើយ ចូរទៅដោយសេចក្ដីសុខសាន្ដ និងជាពីជំងឺរបស់នាងចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ ជំនឿរបស់នាងបានធ្វើឲ្យនាងជាសះស្បើយហើយ ចូរទៅដោយសុខសាន្ត ហើយចូរឲ្យបានជាសះស្បើយពីជំងឺរបស់នាងចុះ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឲ្យបានសុខសាន្ត ហើយសូមឲ្យនាងជាសះស្បើយពីជំងឺចុះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលទៅនាងថា កូនស្រីអើយ សេចក្ដីជំនឿនាង បានជួយសង្គ្រោះនាងហើយ ចូរទៅឲ្យបានប្រកបដោយសេចក្ដីសុខចុះ ហើយឲ្យនាងបានរួចពីសេចក្ដីវេទនារបស់នាងទៅ។ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឲ្យបានសុខសាន្ដ ហើយសូមឲ្យនាងជាសះស្បើយពីជំងឺចុះ!»។ |
ដូច្នេះ ចូរទៅចុះ! ហូបអាហាររបស់អ្នកដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់អ្នកដោយចិត្តរីករាយ ដ្បិតព្រះបានយល់ស្របនឹងកិច្ចការរបស់អ្នកហើយ។
ពេលនោះ មើល៍! មានគេនាំមនុស្សស្លាប់មួយចំហៀងខ្លួនម្នាក់ដែលដេកលើគ្រែមករកព្រះអង្គ។ ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួននោះថា៖“កូនអើយ ចូរមានទឹកចិត្តឡើង! បាបរបស់អ្នកត្រូវបានលើកលែងទោសហើយ”។
ព្រះយេស៊ូវទ្រង់ងាកមកឃើញស្ត្រីនោះ ក៏មានបន្ទូលថា៖“កូនស្រីអើយ ចូរមានទឹកចិត្តឡើង! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ”។ ស្ត្រីនោះក៏ជាសះស្បើយនៅវេលានោះឯង។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ”។ រំពេចនោះ គាត់ក៏មើលឃើញវិញ ហើយដើរតាមព្រះអង្គនៅតាមផ្លូវ៕
ដ្បិតព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យជា ហេតុនេះអស់អ្នកដែលមានការឈឺចុកចាប់ក៏សម្រុកមក ដើម្បីពាល់ព្រះអង្គ។
ភ្លាមនោះ ជំងឺធ្លាក់ឈាមរបស់នាងក៏បាត់ ហើយនាងក៏ដឹងក្នុងខ្លួនថា នាងត្រូវបានប្រោសឲ្យជាពីការឈឺចុកចាប់នោះហើយ។
ស្ត្រីនោះដឹងអ្វីដែលបានកើតឡើងដល់ខ្លួននាង ក៏មកទាំងភ័យញ័រ ហើយក្រាបចុះនៅមុខព្រះអង្គ ទូលការពិតទាំងស្រុងដល់ព្រះអង្គ។
រួចព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរក្រោកឡើងទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ”។
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរឲ្យមើលឃើញវិញចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ”។
តែព្រះអង្គមានបន្ទូលនឹងស្ត្រីនោះថា៖“ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្តចុះ”៕
ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“កូនស្រីអើយជំនឿរបស់នាងបានសង្គ្រោះនាងហើយ ចូរទៅដោយសុខសាន្តចុះ”។
ខណៈដែលប៉ូលកំពុងនិយាយ បុរសនេះបានស្ដាប់។ ប៉ូលសម្លឹងមើលគាត់ ហើយឃើញថាគាត់មានជំនឿនឹងជាសះស្បើយបាន
ក្រោយពីអ្នកទាំងពីរស្នាក់នៅមួយរយៈ ពួកបងប្អូនក៏ជូនដំណើរពួកគេឲ្យទៅឯពួកអ្នកដែលបានចាត់អ្នកទាំងពីរឲ្យមក ដោយសុខសាន្ត។
ដូច្នេះ ឆ្មាំគុកក៏ប្រាប់ពាក្យទាំងនេះដល់ប៉ូលថា៖ “ពួកមេគ្រប់គ្រងបានចាត់គេឲ្យមក ដើម្បីដោះលែងលោកទាំងពីរ ដូច្នេះឥឡូវនេះ សូមអញ្ជើញទៅដោយសុខសាន្តចុះ”។
ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នានិយាយនឹងពួកគេថា៖ “ចូរទៅដោយសុខសាន្តចុះ! ចូរឲ្យបានកក់ក្ដៅ ហើយឲ្យបានឆ្អែតចុះ!” ប៉ុន្តែមិនឲ្យអ្វីៗដែលពួកគេត្រូវការសម្រាប់រូបកាយទេ តើមានប្រយោជន៍អ្វី?