គឺការដែលព្រះអង្គលើកលែងទោសអស់ទាំងអំពើទុច្ចរិតរបស់អ្នក ការដែលព្រះអង្គប្រោសអស់ទាំងរោគារបស់អ្នកឲ្យជា
ម៉ាកុស 5:29 - ព្រះគម្ពីរខ្មែរសាកល ភ្លាមនោះ ជំងឺធ្លាក់ឈាមរបស់នាងក៏បាត់ ហើយនាងក៏ដឹងក្នុងខ្លួនថា នាងត្រូវបានប្រោសឲ្យជាពីការឈឺចុកចាប់នោះហើយ។ Khmer Christian Bible ភ្លាមនោះ ឈាមឈប់ធ្លាក់ ហើយនាងបានដឹងនៅក្នុងខ្លួនថា នាងបានជាសះស្បើយពីជំងឺគ្រាំគ្រានោះហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រំពេចនោះ ជំងឺធ្លាក់ឈាមក៏បាត់ភ្លាម ហើយនាងបានដឹងក្នុងខ្លួនថា នាងបានជាសះស្បើយពីជំងឺនោះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯជំងឺធ្លាក់ឈាម ក៏បាត់ក្នុងខណ១រំពេចនោះ ហើយនាងបានដឹងក្នុងខ្លួនថា នាងរួចពីសេចក្ដីវេទនានោះហើយ អាល់គីតាប រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថាខ្លួននាងបានជាសះស្បើយពីរោគា។ |
គឺការដែលព្រះអង្គលើកលែងទោសអស់ទាំងអំពើទុច្ចរិតរបស់អ្នក ការដែលព្រះអង្គប្រោសអស់ទាំងរោគារបស់អ្នកឲ្យជា
ព្រះអង្គទ្រង់ចាត់ព្រះបន្ទូលរបស់ព្រះអង្គឲ្យមក ហើយប្រោសពួកគេឲ្យជា ព្រមទាំងរំដោះពួកគេពីរណ្ដៅមរណៈផង។
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានស្រែករកជំនួយទៅកាន់ព្រះអង្គ នោះព្រះអង្គក៏ប្រោសទូលបង្គំឲ្យជា!
ពេលនោះ មើល៍! មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចូលមកជិតពីខាងក្រោយ ហើយពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គ។
ដ្បិតព្រះអង្គបានប្រោសមនុស្សជាច្រើនឲ្យជា ហេតុនេះអស់អ្នកដែលមានការឈឺចុកចាប់ក៏សម្រុកមក ដើម្បីពាល់ព្រះអង្គ។
ដ្បិតនាងគិតថា៖ “បើសិនខ្ញុំបានពាល់ត្រឹមតែអាវវែងរបស់លោក ខ្ញុំនឹងបានជាសះស្បើយ”។
ព្រះអង្គមានបន្ទូលនឹងនាងថា៖“កូនស្រីអើយ ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្ត ហើយឲ្យបានរួចផុតពីការឈឺចុកចាប់របស់នាងចុះ”។
នៅពេលនោះ ព្រះយេស៊ូវបានប្រោសមនុស្សជាច្រើនឲ្យជាពីរោគា ការឈឺចុកចាប់ផ្សេងៗ និងវិញ្ញាណអាក្រក់ ព្រមទាំងប្រោសមនុស្សខ្វាក់ភ្នែកជាច្រើនឲ្យមើលឃើញផង។