ប៉ុន្តែនៅពេលចេញទៅ បុរសនោះចាប់ផ្ដើមប្រកាសយ៉ាងច្រើន និងផ្សាយដំណឹងនេះ។ ដូច្នេះ ព្រះអង្គមិនអាចយាងចូលក្នុងទីក្រុងដោយបើកចំហបានទៀតឡើយ គឺព្រះអង្គគង់នៅខាងក្រៅត្រង់កន្លែងស្ងាត់ដាច់ពីគេ ហើយគេក៏មករកព្រះអង្គពីគ្រប់ទិសទី៕
ម៉ាកុស 3:20 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងចូលក្នុងផ្ទះ ហ្វូងមនុស្សក៏មកផ្ដុំគ្នាម្ដងទៀត ធ្វើឲ្យព្រះអង្គ និងពួកសិស្សមិនអាចហូបអាហារបាន។ Khmer Christian Bible ព្រះអង្គយាងចូលទៅក្នុងផ្ទះមួយ ហើយបណ្ដាជនក៏មកជួបជុំគ្នាម្ដងទៀត ដូច្នេះហើយបានជាព្រះអង្គ និងពួកសិស្សមិនអាចបរិភោគបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់មកផ្ទះវិញ ហើយបណ្តាជនបានមកជួបជុំគ្នាម្តងទៀត ធ្វើឲ្យព្រះអង្គ និងពួកសិស្សរកពេលបរិភោគមិនបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូយាងត្រឡប់មកផ្ទះវិញ បណ្ដាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឲ្យព្រះអង្គ និងពួកសិស្ស*រកពេលបរិភោគមិនបានសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះក៏នាំគ្នាចូលទៅក្នុងផ្ទះ ហើយមានមនុស្សប្រជុំគ្នាទាំងហ្វូងម្តងទៀត ដល់ម៉្លេះបានជាទ្រង់ ព្រមទាំងពួកសិស្សពុំអាចនឹងបរិភោគបានឡើយ អាល់គីតាប កាលអ៊ីសាត្រឡប់មកផ្ទះវិញ បណ្ដាជនជួបជុំគ្នាសាជាថ្មី ជាហេតុនាំឲ្យអ៊ីសា និងពួកសិស្សរកពេលបរិភោគមិនបានសោះ។ |
ប៉ុន្តែនៅពេលចេញទៅ បុរសនោះចាប់ផ្ដើមប្រកាសយ៉ាងច្រើន និងផ្សាយដំណឹងនេះ។ ដូច្នេះ ព្រះអង្គមិនអាចយាងចូលក្នុងទីក្រុងដោយបើកចំហបានទៀតឡើយ គឺព្រះអង្គគង់នៅខាងក្រៅត្រង់កន្លែងស្ងាត់ដាច់ពីគេ ហើយគេក៏មករកព្រះអង្គពីគ្រប់ទិសទី៕
ប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូវយាងចូលទៅកាពើណិមម្ដងទៀត។ គេឮថាព្រះអង្គគង់នៅក្នុងផ្ទះ
ព្រះយេស៊ូវយាងចាកចេញទៅបឹងជាមួយពួកសិស្សរបស់ព្រះអង្គ ហើយមានហ្វូងមនុស្សមួយក្រុមធំមកពីកាលីឡេទៅតាមព្រះអង្គ ព្រមទាំងមកពីយូឌា
ព្រះអង្គមានបន្ទូលនឹងពួកសិស្សឲ្យត្រៀមទូកតូចមួយសម្រាប់ព្រះអង្គ ដោយសារតែហ្វូងមនុស្ស ក្រែងលោពួកគេសង្កត់ព្រះអង្គ។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មក៍! ចូរអ្នករាល់គ្នាសម្រាកបន្តិចនៅកន្លែងស្ងាត់ដាច់ពីគេតែក្រុមអ្នកចុះ”។ ដ្បិតមានមនុស្សជាច្រើនមកជាបន្តបន្ទាប់ ដូច្នេះសូម្បីតែពេលហូបក៏គ្មានផង។
នៅពេលចេញពីហ្វូងមនុស្ស ព្រះអង្គយាងចូលទៅក្នុងផ្ទះ ពួកសិស្សរបស់ព្រះអង្គទូលសួរព្រះអង្គអំពីពាក្យឧបមានេះ។
នៅពេលព្រះអង្គយាងចូលទៅក្នុងផ្ទះ ពួកសិស្សរបស់ព្រះអង្គទូលសួរព្រះអង្គដោយឡែកថា៖ “ហេតុអ្វីបានជាយើងខ្ញុំមិនអាចដេញវិញ្ញាណអសោចនោះឲ្យចេញបាន?”។
នៅពេលយាងចុះមកពីភ្នំវិញជាមួយពួកសិស្ស ព្រះយេស៊ូវទ្រង់ឈរនៅកន្លែងរាបស្មើ។ នៅទីនោះ មានសិស្សរបស់ព្រះអង្គជាច្រើន និងហ្វូងមនុស្សមួយក្រុមធំដែលមកពីទូទាំងយូឌា និងយេរូសាឡិម ហើយពីទីរ៉ុស និងស៊ីដូន ដែលជាតំបន់មាត់សមុទ្រ។