Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 6:31 - ព្រះគម្ពីរខ្មែរសាកល

31 ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា៖“មក៍! ចូរ​អ្នករាល់គ្នា​សម្រាក​បន្តិច​នៅ​កន្លែង​ស្ងាត់ដាច់ពីគេ​តែក្រុមអ្នក​ចុះ”។ ដ្បិត​មាន​មនុស្ស​ជាច្រើន​មកជាបន្តបន្ទាប់ ដូច្នេះ​សូម្បីតែ​ពេល​ហូប​ក៏គ្មានផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​មក​កន្លែង​មួយ​ស្ងាត់​ដាច់​ពី​គេ​ ដើម្បី​ឲ្យ​ខ្លួន​អ្នក​រាល់គ្នា​បាន​សម្រាក​បន្ដិច»​ ព្រោះ​មនុស្ស​ចេញចូល​ច្រើន​ពេក​ រក​តែ​ពេល​បរិភោគ​ក៏​មិន​បាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ចេញ​ទៅ​កន្លែង​ស្ងាត់​ដាច់​ដោយ​ឡែក ហើយ​សម្រាក​បន្តិច​សិន»។ ដ្បិត​មាន​មនុស្ស​ជា​ច្រើន​ទៅ​មក ហើយ​គេ​រក​តែ​ពេល​បរិ‌ភោគ​ក៏​មិន​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 មនុស្ស​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​មក ធ្វើ​ឲ្យ​ព្រះ‌យេស៊ូ និង​ពួក​សិស្ស* រក​ពេល​បរិ‌ភោគ​ពុំ​បាន​សោះ។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ចូរ​នាំ​គ្នា​មក​រក​កន្លែង​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន សម្រាក​បន្តិច​សិន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 រួច​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ចូរ​អ្នក​រាល់​គ្នា​មក​ឯ​ទី​ស្ងាត់​ដោយ‌ឡែក នឹង​ឈប់​សំរាក​បន្តិច​សិន ពី​ព្រោះ​មាន​គេ​ដើរ​ទៅ​ដើរ​មក​ច្រើន​ណាស់ ដល់​ម៉្លេះ​បាន​ជា​រក​ពេល​គ្រាន់​តែ​បរិភោគ​ក៏​មិន​បាន​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

31 មនុស្ស​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​មក ធ្វើ​ឲ្យ​អ៊ីសា និង​ពួក​សិស្ស រក​ពេល​បរិភោគ​ពុំ​បាន​សោះ។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ចូរ​នាំ​គ្នា​មក​រក​កន្លែង​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន សម្រាក​បន្ដិច​សិន»។

សូមមើលជំពូក ចម្លង




ម៉ាកុស 6:31
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​ទ្រង់​ឮ​ដំណឹងនេះ ក៏​យាង​ចាកចេញ​ពីទីនោះ​តាម​ទូក ទៅ​កន្លែង​ស្ងាត់ដាច់ពីគេ​តែព្រះអង្គឯង​។ ប៉ុន្តែ​ពេល​ប្រជាជន​បាន​ឮ គេ​ក៏​ទៅតាម​ព្រះអង្គ​ដោយ​ថ្មើរជើង ពី​ទីក្រុង​នានា​។


ប៉ុន្តែ​នៅពេល​ចេញទៅ បុរស​នោះ​ចាប់ផ្ដើម​ប្រកាស​យ៉ាងច្រើន និង​ផ្សាយ​ដំណឹង​នេះ​។ ដូច្នេះ ព្រះអង្គ​មិនអាច​យាង​ចូល​ក្នុង​ទីក្រុង​ដោយ​បើកចំហ​បានទៀតឡើយ គឺ​ព្រះអង្គ​គង់នៅ​ខាងក្រៅ​ត្រង់​កន្លែង​ស្ងាត់ដាច់ពីគេ ហើយ​គេ​ក៏​មករក​ព្រះអង្គ​ពីគ្រប់ទិសទី​៕


ព្រះយេស៊ូវ​យាង​ចូលក្នុង​ផ្ទះ ហ្វូងមនុស្ស​ក៏​មកផ្ដុំគ្នា​ម្ដងទៀត ធ្វើឲ្យ​ព្រះអង្គ និងពួកសិស្ស​មិនអាច​ហូប​អាហារ​បាន​។


ព្រះយេស៊ូវ​យាង​ចាកចេញ​ទៅ​បឹង​ជាមួយ​ពួក​សិស្ស​របស់​ព្រះអង្គ ហើយ​មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​មកពី​កាលីឡេ​ទៅតាម​ព្រះអង្គ ព្រមទាំង​មកពី​យូឌា


បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​យាង​ទៅ​ត្រើយម្ខាង​បឹង​កាលីឡេ (​ឬ​បឹង​ទីបេរាស​)​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម