Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:17 - ព្រះគម្ពីរខ្មែរសាកល

17 នៅពេល​ចេញពី​ហ្វូងមនុស្ស ព្រះអង្គ​យាង​ចូលទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​របស់​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​អំពី​ពាក្យឧបមា​នេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 បន្ទាប់​មក​ ពេល​ព្រះអង្គ​ចេញ​ពី​បណ្ដាជន​ ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ​ ពួក​សិស្ស​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​អំពី​រឿង​ប្រៀប​ប្រដូច​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 កាល​ព្រះ‌អង្គ​យាង​ចេញ​ពី​បណ្ដា​ជន ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ប្រៀប​ធៀប​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 កាល​ព្រះ‌យេស៊ូ​យាង​ចេញ​ពី​បណ្ដា‌ជន ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស*​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​អំពី​ប្រស្នា​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 កាល​ទ្រង់​បាន​ថយ​ពី​ហ្វូង​មនុស្ស យាង​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ពី​ពាក្យ​ប្រៀប​ប្រដូច​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 កាល​អ៊ីសា​ចេញ​ពី​បណ្ដា‌ជន ចូល​ទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​នាំ​គ្នា​សួរ​អ៊ីសា​អំពី​ប្រស្នា​នេះ។

សូមមើលជំពូក ចម្លង




ម៉ាកុស 7:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេត្រុស​ទូល​ព្រះអង្គ​ថា​៖ “សូម​ពន្យល់​ពាក្យឧបមា​នេះ​ដល់​យើងខ្ញុំ​ផង”។


បន្ទាប់មក ព្រះយេស៊ូវ​យាង​ចាកចេញ​ពី​ហ្វូងមនុស្ស ហើយ​ចូលទៅ​ក្នុង​ផ្ទះ​។ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចូលមកជិត​ព្រះអង្គ ទូលថា​៖ “សូម​ពន្យល់​ពាក្យឧបមា​អំពី​ស្រងែ​ក្នុង​ស្រែ​ដល់​យើងខ្ញុំ​ផង”។


នៅពេល​ព្រះអង្គ​យាង​ចូលទៅ​ក្នុង​ផ្ទះ ពួក​សិស្ស​របស់​ព្រះអង្គ​ទូល​សួរ​ព្រះអង្គ​ដោយឡែក​ថា៖ “ហេតុអ្វីបានជា​យើងខ្ញុំ​មិនអាច​ដេញ​វិញ្ញាណអសោចនោះ​ឲ្យចេញ​បាន​?”។


ក្រៅពី​ពាក្យឧបមា ព្រះអង្គ​មិន​បាន​ថ្លែង​ដល់​ពួកគេ​ទេ ប៉ុន្តែ​ព្រះអង្គ​បាន​បកស្រាយ​អ្វីៗ​ទាំងអស់ឲ្យតែ​ពួក​សិស្ស​របស់ព្រះអង្គ​ប៉ុណ្ណោះ​។


ពេល​ព្រះយេស៊ូវ​គង់នៅ​តែព្រះអង្គឯង ពួក​អ្នក​ដែល​នៅ​ជុំវិញ​ព្រះអង្គ ព្រមទាំង​សាវ័ក​ទាំង​ដប់ពីរ​នាក់ ក៏​ទូល​សួរ​ព្រះអង្គ​អំពី​ពាក្យឧបមា​ទាំងនេះ​។


បន្ទាប់មក ពួក​សិស្ស​ក៏​ចូលមកជិត ទូល​សួរ​ព្រះអង្គ​ថា​៖ “ហេតុអ្វីបានជា​លោក​និយាយ​នឹង​គេ​ជា​ពាក្យឧបមា​?”។


ប៉ុន្មាន​ថ្ងៃ​ក្រោយមក ព្រះយេស៊ូវ​យាង​ចូល​ទៅ​កាពើណិម​ម្ដងទៀត​។ គេ​ឮ​ថា​ព្រះអង្គ​គង់នៅ​ក្នុង​ផ្ទះ


ព្រះយេស៊ូវ​យាង​ចូលក្នុង​ផ្ទះ ហ្វូងមនុស្ស​ក៏​មកផ្ដុំគ្នា​ម្ដងទៀត ធ្វើឲ្យ​ព្រះអង្គ និងពួកសិស្ស​មិនអាច​ហូប​អាហារ​បាន​។


អ្នកណា​មាន​ត្រចៀក​ស្ដាប់ ចូរ​ស្ដាប់​ចុះ​!”។


ព្រះអង្គ​ក៏​មានបន្ទូលថា​៖“តើ​អ្នករាល់គ្នា​ក៏​ខ្វះសមត្ថភាពយល់ដឹង​ដល់ថ្នាក់ហ្នឹង​ដែរ​ឬ​? តើ​អ្នករាល់គ្នា​មិន​យល់​ទេ​ឬ​ថា អ្វីៗ​ទាំងអស់​ពី​ខាងក្រៅ​ដែល​ចូល​ក្នុង​មនុស្ស មិនអាច​ធ្វើឲ្យ​មនុស្ស​សៅហ្មង​បានឡើយ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម