ម៉ាកុស 3:2 - ព្រះគម្ពីរខ្មែរសាកល គេឃ្លាំមើលព្រះអង្គ ថាតើព្រះអង្គនឹងប្រោសបុរសនោះឲ្យជានៅថ្ងៃសប្ប័ទឬអត់ ដើម្បីឲ្យបានចោទប្រកាន់ព្រះអង្គ។ Khmer Christian Bible គេតាមមើលព្រះអង្គដើម្បីចោទប្រកាន់ព្រះអង្គ ក្រែងលោព្រះអង្គប្រោសបុរសនេះឲ្យបានជានៅថ្ងៃសប្ប័ទ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេតាមមើលព្រះអង្គ ក្រែងលោព្រះអង្គប្រោសគាត់ឲ្យជានៅថ្ងៃសប្ប័ទ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រោសបុរសនេះឲ្យជានៅថ្ងៃសប្ប័ទ* ក្នុងគោលបំណងចោទប្រកាន់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ចាំមើលទ្រង់ក្រែងនឹងប្រោសឲ្យគាត់ជានៅថ្ងៃឈប់សំរាក ដើម្បីឲ្យបានរឿងចោទប្រកាន់ទ្រង់ អាល់គីតាប ពួកគេតាមមើលអ៊ីសា ក្រែងលោគាត់ប្រោសបុរសនេះឲ្យជា នៅថ្ងៃជំអាត់ក្នុងគោលបំណងចោទប្រកាន់គាត់។ |
ដោយហេតុនេះ ពួកអគ្គទេសាភិបាល និងពួកចៅហ្វាយខេត្តក៏រកឲ្យឃើញទោសទាស់នឹងដានីយ៉ែលទាក់ទងនឹងអាណាចក្រនោះ ប៉ុន្តែពួកគេរកមិនឃើញទោស ឬកំហុសអ្វីទេ ពីព្រោះគាត់ស្មោះត្រង់ ដូច្នេះពួកគេក៏រកមិនឃើញការធ្វេសប្រហែស ឬកំហុសអ្វីក្នុងគាត់ឡើយ។
ពេលនោះ មើល៍! មានបុរសម្នាក់ស្វិតដៃម្ខាង។ មានគេទូលសួរព្រះអង្គថា៖ “តើការដែលប្រោសឲ្យជានៅថ្ងៃសប្ប័ទ ត្រូវច្បាប់ឬទេ?”។ នេះគឺដើម្បីឲ្យបានចោទប្រកាន់ព្រះអង្គ។
ព្រះអង្គមានបន្ទូលនឹងបុរសស្វិតដៃម្ខាងនោះថា៖“ចូរក្រោកឡើង មកឈរនៅកណ្ដាលចំណោម!”។
នៅថ្ងៃសប្ប័ទមួយ មានកើតឡើងដូច្នេះ: នៅពេលព្រះយេស៊ូវយាងចូលទៅសោយអាហារក្នុងផ្ទះរបស់មេគ្រប់គ្រងម្នាក់ខាងផារិស៊ី ពួកគេក៏តាមឃ្លាំមើលព្រះអង្គ។
បន្ទាប់មក ពួកគេឃ្លាំមើលព្រះយេស៊ូវ ហើយចាត់អ្នកស៊ើបការណ៍ដែលបន្លំខ្លួនជាមនុស្សស្មោះត្រង់ ឲ្យទៅចាប់កំហុសព្រះអង្គតាមរយៈព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីប្រគល់ព្រះអង្គទៅក្នុងការគ្រប់គ្រង និងអំណាចរបស់អភិបាល។
ពួកគ្រូវិន័យ និងពួកផារិស៊ីឃ្លាំមើលព្រះអង្គ ថាតើព្រះអង្គនឹងប្រោសបុរសនោះឲ្យជានៅថ្ងៃសប្ប័ទឬអត់ ដើម្បីរកហេតុផលចោទប្រកាន់ព្រះអង្គ។
ពួកគេនិយាយល្បងលព្រះអង្គដូច្នេះ ដើម្បីឲ្យបានរឿងចោទប្រកាន់ព្រះអង្គ។ ប៉ុន្តែព្រះយេស៊ូវវិញ ព្រះអង្គឱនចុះ ហើយចាប់ផ្ដើមសរសេរនៅលើដីដោយព្រះអង្គុលី។
អ្នកខ្លះក្នុងពួកផារិស៊ីនិយាយថា៖ “ម្នាក់នោះមិនមែនមកពីព្រះទេ ពីព្រោះមិនរក្សាថ្ងៃសប្ប័ទ”។ ប៉ុន្តែអ្នកខ្លះទៀតថា៖ “តើម្នាក់ដែលជាមនុស្សបាបអាចធ្វើទីសម្គាល់បែបនេះយ៉ាងដូចម្ដេចបាន?”។ នោះក៏មានការបាក់បែកគ្នាក្នុងចំណោមពួកគេ។