Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 12:10 - ព្រះគម្ពីរខ្មែរសាកល

10 ពេលនោះ មើល៍! មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​។ មាន​គេ​ទូល​សួរ​ព្រះអង្គ​ថា​៖ “តើ​ការ​ដែល​ប្រោសឲ្យជា​នៅ​ថ្ងៃសប្ប័ទ ត្រូវច្បាប់​ឬទេ​?”។ នេះគឺ​ដើម្បីឲ្យ​បាន​ចោទប្រកាន់​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ពេលនោះ​ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​នៅ​ទី​នោះ​ ហើយ​គេ​បាន​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​វិន័យ​អនុញ្ញាត​ឲ្យ​ប្រោស​មនុស្ស​នៅ​ថ្ងៃ​សប្ប័ទ​ដែរ​ឬ​ទេ‍?‍»​ គេ​សួរ​បែប​នេះ​ គឺ​ដើម្បី​ឲ្យ​គេ​អាច​ចោទប្រកាន់​ព្រះអង្គ​បាន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ទី​នោះ ហើយ​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​មាន​ច្បាប់​នឹង​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​សប្ប័ទ​ឬ​ទេ?» គេ​សួរ​នេះ​ដើម្បី​ឲ្យ​មាន​រឿង​ចោទ​ប្រកាន់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​ដែរ។ គេ​នាំ​គ្នា​ទូល​សួរ​ព្រះអង្គ​ថា៖ «នៅ​ថ្ងៃ​សប្ប័ទ* តើ​យើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ក្នុង​គោល​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នោះ​ឃើញ​មនុស្ស​ម្នាក់​មាន​ដៃ​ស្វិត ហើយ​គេ​ទូល​សួរ​ទ្រង់​ថា តើ​មាន​ច្បាប់​នឹង​ប្រោស​ឲ្យ​ជា នៅ​ថ្ងៃ​ឈប់​សំរាក​បាន​ឬ​ទេ នេះ​គឺ​ដើម្បី​ឲ្យ​តែ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 មាន​បុរស​ស្វិត​ដៃ​ម្នាក់​នៅ​ក្នុង​សាលា​ប្រជុំ​នោះ​ដែរ។ គេ​នាំ​គ្នា​សួរ​អ៊ីសា​ថា៖ «នៅ​ថ្ងៃ​ជំអាត់ តើ​យើង​មាន​សិទ្ធិ​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ឬ​ទេ?»។ គេ​សួរ​ដូច្នេះ ក្នុង​គោល​បំណង​រក​លេស​ដើម្បី​ចោទ​ប្រកាន់​គាត់។

សូមមើលជំពូក ចម្លង




ម៉ាថាយ 12:10
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មនុស្ស​ឆោតល្ងង់​និយាយ​សេចក្ដីឆោតល្ងង់ ហើយ​ចិត្ត​របស់គេ​ប្រព្រឹត្ត​អំពើទុច្ចរិត គឺ​ដើម្បី​ប្រព្រឹត្ត​អំពើមិនគោរពព្រះ ដើម្បី​ពោល​សេចក្ដីខុសឆ្គង​ទាស់នឹង​ព្រះយេហូវ៉ា និង​ដើម្បី​បង្អត់​ចំណង់អាហារ​របស់​មនុស្ស​អត់ឃ្លាន ហើយ​ទុកឲ្យ​មនុស្ស​ស្រេក​ខ្វះ​ទឹកផឹក​។


គឺយើងខ្ញុំបាន​ប្រព្រឹត្តការល្មើស ហើយ​បដិសេធ​ព្រះយេហូវ៉ា ក៏​បែរចេញ​ពី​ការ​ទៅតាម​ព្រះ​នៃយើងខ្ញុំ ហើយ​និយាយ​អំពី​ការសង្កត់សង្កិន និង​ការបះបោរ ព្រមទាំង​មានផ្ទៃពោះ​ជា​ពាក្យ​ភូតភរ ក៏​បញ្ចេញ​វា​ពី​ចិត្ត​ផង​។


គ្មានអ្នកណា​ប្ដឹង​ដោយ​យុត្តិធម៌​ឡើយ ក៏​គ្មានអ្នកណា​ការពារក្ដី​ដោយ​ពិតត្រង់​ដែរ​; ពួកគេ​ទុកចិត្ត​លើ​សេចក្ដីឥតប្រយោជន៍ ហើយ​និយាយ​សេចក្ដីមិនពិត​; ពួកគេ​មានផ្ទៃពោះ​ជា​សេចក្ដីអន្តរាយ ហើយ​សម្រាល​បាន​សេចក្ដីទុច្ចរិត​;


វេទនា​ហើយ​! អ្នកគង្វាល​ឥតប្រយោជន៍​ដែល​បោះបង់ចោល​ហ្វូងចៀម​អើយ​! ដាវ​នឹងធ្លាក់មក​លើ​ដើមដៃ និង​ភ្នែក​ស្ដាំ​របស់អ្នកនោះ​។ ដើមដៃ​របស់គេ​នឹង​ស្វិតទាំងស្រុង ហើយ​ភ្នែក​ស្ដាំ​របស់គេ​នឹង​ងងឹតសូន្យ”៕


នៅពេល​ឃើញ​ដូច្នេះ ពួកផារិស៊ី​ក៏​ទូល​ព្រះអង្គ​ថា៖ “មើល៍! ពួក​សិស្ស​របស់លោក​កំពុង​ធ្វើ​អ្វីដែល​ច្បាប់ហាមមិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃសប្ប័ទ”។


មាន​ពួកផារិស៊ី​ចូលមកជិត​ព្រះអង្គ ហើយ​ល្បងល​ព្រះអង្គ​ដោយ​ទូលថា​៖ “តើ​ការដែល​បុរស​លែង​ប្រពន្ធ​របស់​ខ្លួន​ដោយ​ហេតុផល​ណាក៏ដោយ ត្រូវច្បាប់​ឬទេ​?”។


គេ​ឃ្លាំមើល​ព្រះអង្គ ថា​តើ​ព្រះអង្គ​នឹង​ប្រោស​បុរសនោះ​ឲ្យជា​នៅ​ថ្ងៃសប្ប័ទ​ឬអត់ ដើម្បីឲ្យ​បាន​ចោទប្រកាន់​ព្រះអង្គ​។


ក៏​ចាំឱកាស​ដើម្បី​ចាប់កំហុស​ព្រះអង្គ​តាមរយៈ​ព្រះបន្ទូល​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​៕


ប៉ុន្តែ​អ្នកគ្រប់គ្រងសាលាប្រជុំ​ទើសចិត្ត ពីព្រោះ​ព្រះយេស៊ូវ​ទ្រង់​ប្រោស​គេ​ឲ្យជា​នៅ​ថ្ងៃសប្ប័ទ ក៏​និយាយ​នឹង​ហ្វូងមនុស្ស​ថា៖ “មាន​ប្រាំមួយ​ថ្ងៃ​ដែល​ត្រូវ​ធ្វើការ ដូច្នេះ​ចូរ​មក​ទទួល​ការ​ព្យាបាលឲ្យជា​នៅក្នុង​ថ្ងៃទាំងនោះ​ចុះ​! កុំ​មក​ក្នុង​ថ្ងៃសប្ប័ទ​ឡើយ”។


តើ​យើងខ្ញុំ​បង់ពន្ធ​ថ្វាយ​សេសារ ត្រូវឬមិនត្រូវ​?”។


មានប្រសាសន៍​នឹង​ពួកគេ​ថា៖ “អ្នករាល់គ្នា​បាន​នាំ​អ្នក​នេះ​មក​រក​ខ្ញុំ ទុកដូចជា​មនុស្ស​ដែល​នាំ​ប្រជាជន​ឲ្យបះបោរ ហើយ​មើល៍! ខ្ញុំ​បាន​សួរចម្លើយ​គាត់​នៅមុខ​អ្នករាល់គ្នា ប៉ុន្តែ​មិន​ឃើញ​ទោស​អ្វី​ក្នុង​អ្នក​នេះ ដូចដែល​អ្នករាល់គ្នា​ចោទប្រកាន់​គាត់​ឡើយ​។


ហើយ​ចាប់ផ្ដើម​ចោទប្រកាន់​ព្រះអង្គ​ថា៖ “យើងខ្ញុំ​បាន​ឃើញ​អ្នកនេះ​កំពុង​នាំ​ជនរួមជាតិ​របស់យើងខ្ញុំ​ឲ្យវង្វេង ហើយ​ហាមមិនឲ្យ​បង់ពន្ធ​ថ្វាយ​សេសារ ព្រមទាំង​ហៅ​ខ្លួនឯង​ថា​ព្រះ​គ្រីស្ទ គឺ​ស្ដេច​ទៀតផង”។


ដូច្នេះ ពួកយូដា​ក៏​និយាយ​នឹង​បុរស​ដែល​ត្រូវបាន​ប្រោសឲ្យជា​នោះ​ថា​៖ “ថ្ងៃនេះ​ជា​ថ្ងៃសប្ប័ទ ដូច្នេះ​អ្នក​យក​កន្ទេល​របស់អ្នក ខុសច្បាប់​ហើយ”។


មាន​ហ្វូងមនុស្ស​មួយក្រុម​ដែល​មានជំងឺ គឺ​ខ្វាក់ភ្នែក ខ្វិន និង​ក្រញង់ កំពុង​ដេក​តាម​របៀង​ទាំងនោះ​។ ពួកគេ​រង់ចាំ​ទឹកស្រះកម្រើក


ប្រសិនបើ​មនុស្ស​ទទួល​ពិធីកាត់ស្បែក​នៅ​ថ្ងៃសប្ប័ទ ដើម្បីកុំឲ្យ​ល្មើស​ក្រឹត្យវិន័យ​របស់​ម៉ូសេ តើ​អ្នករាល់គ្នា​ខឹង​នឹង​ខ្ញុំ ដោយសារ​ខ្ញុំ​បាន​ធ្វើឲ្យ​មនុស្ស​ម្នាក់​ជា​ទាំងស្រុង​នៅ​ថ្ងៃសប្ប័ទ​ឬ​?


ពួកគេ​និយាយ​ល្បងល​ព្រះអង្គ​ដូច្នេះ ដើម្បីឲ្យ​បាន​រឿង​ចោទប្រកាន់​ព្រះអង្គ​។ ប៉ុន្តែ​ព្រះយេស៊ូវ​វិញ ព្រះអង្គ​ឱនចុះ ហើយ​ចាប់ផ្ដើម​សរសេរ​នៅលើ​ដី​ដោយ​ព្រះអង្គុលី​។


អ្នកខ្លះ​ក្នុង​ពួកផារិស៊ី​និយាយថា​៖ “ម្នាក់​នោះ​មិនមែន​មក​ពី​ព្រះ​ទេ ពីព្រោះ​មិន​រក្សា​ថ្ងៃសប្ប័ទ”។ ប៉ុន្តែ​អ្នកខ្លះទៀត​ថា៖ “តើ​ម្នាក់​ដែលជា​មនុស្សបាប​អាច​ធ្វើ​ទីសម្គាល់​បែបនេះ​យ៉ាងដូចម្ដេច​បាន?”។ នោះក៏​មាន​ការបាក់បែកគ្នា​ក្នុងចំណោម​ពួកគេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម