ទូលបង្គំបានប្រកាសដំណឹងល្អនៃសេចក្ដីសុចរិតនៅក្នុងអង្គប្រជុំដ៏ធំ មើល៍! ទូលបង្គំមិនទប់បបូរមាត់របស់ទូលបង្គំឡើយ! ព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ជ្រាបហើយ។
ម៉ាកុស 2:2 - ព្រះគម្ពីរខ្មែរសាកល ក៏មានមនុស្សជាច្រើនផ្ដុំគ្នា រហូតដល់គ្មានកន្លែងទៀតឡើយ សូម្បីតែនៅមាត់ទ្វារ។ រីឯព្រះអង្គកំពុងថ្លែងព្រះបន្ទូលដល់ពួកគេ។ Khmer Christian Bible មនុស្សជាច្រើនបានមកផ្ដុំគ្នា ធ្វើឲ្យគ្មានកន្លែងនៅសល់សោះ សូម្បីតែនៅមាត់ទ្វារ រីឯព្រះអង្គក៏ប្រកាសព្រះបន្ទូលទៅកាន់គេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមនុស្សប្រមូលផ្ដុំគ្នាជាច្រើន រហូតដល់គ្មានសល់កន្លែងណាទៀតសោះ សូម្បីនៅមាត់ទ្វារក៏គ្មានដែរ ហើយព្រះអង្គប្រកាសព្រះបន្ទូលឲ្យគេស្ដាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមនុស្សយ៉ាងច្រើនមកមូលផ្ដុំគ្នាកកកុញ គ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ ព្រះយេស៊ូថ្លែងព្រះបន្ទូលឲ្យគេស្ដាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រាប់តែមានគេប្រជុំគ្នាជាច្រើន ដល់ម៉្លេះបានជាគ្មានកន្លែងណាទៀតសោះ សូម្បីនៅមាត់ទ្វារក៏គ្មានដែរ ទ្រង់ក៏សំដែងព្រះបន្ទូលឲ្យគេស្តាប់ អាល់គីតាប មានមនុស្សយ៉ាងច្រើន មកមូលផ្ដុំគ្នាកកកុញគ្មានសល់កន្លែងណាសោះឡើយ សូម្បីតែនៅមាត់ទ្វារផ្ទះក៏គ្មានសល់ដែរ។ អ៊ីសាថ្លែងបន្ទូលរបស់អុលឡោះឲ្យគេស្ដាប់។ |
ទូលបង្គំបានប្រកាសដំណឹងល្អនៃសេចក្ដីសុចរិតនៅក្នុងអង្គប្រជុំដ៏ធំ មើល៍! ទូលបង្គំមិនទប់បបូរមាត់របស់ទូលបង្គំឡើយ! ព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ជ្រាបហើយ។
ក្រោយពីយ៉ូហានត្រូវគេចាប់ខ្លួន ព្រះយេស៊ូវក៏យាងមកកាលីឡេ ហើយប្រកាសដំណឹងល្អរបស់ព្រះ
ប៉ុន្តែនៅពេលចេញទៅ បុរសនោះចាប់ផ្ដើមប្រកាសយ៉ាងច្រើន និងផ្សាយដំណឹងនេះ។ ដូច្នេះ ព្រះអង្គមិនអាចយាងចូលក្នុងទីក្រុងដោយបើកចំហបានទៀតឡើយ គឺព្រះអង្គគង់នៅខាងក្រៅត្រង់កន្លែងស្ងាត់ដាច់ពីគេ ហើយគេក៏មករកព្រះអង្គពីគ្រប់ទិសទី៕
ប៉ុន្មានថ្ងៃក្រោយមក ព្រះយេស៊ូវយាងចូលទៅកាពើណិមម្ដងទៀត។ គេឮថាព្រះអង្គគង់នៅក្នុងផ្ទះ
បន្ទាប់មក ព្រះយេស៊ូវយាងចេញទៅមាត់បឹងម្ដងទៀត។ ហ្វូងមនុស្សទាំងមូលមករកព្រះអង្គ ហើយព្រះអង្គក៏បង្រៀនពួកគេ។
នៅពេលយាងឡើងពីទូក ព្រះយេស៊ូវទតឃើញហ្វូងមនុស្សមួយក្រុមធំ ក៏មានព្រះទ័យអាណិតអាសូរចំពោះពួកគេ ពីព្រោះពួកគេដូចជាចៀមដែលគ្មានអ្នកគង្វាល។ ព្រះអង្គក៏ចាប់ផ្ដើមបង្រៀនពួកគេអំពីសេចក្ដីជាច្រើន។
ពេលនោះ មានមនុស្សច្រើនកុះករបានផ្ដុំគ្នា រហូតដល់ជាន់គ្នា។ ព្រះយេស៊ូវក៏ចាប់ផ្ដើមមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គជាមុនថា៖“ចូរអ្នករាល់គ្នាប្រយ័ត្នប្រយែងនឹងមេម្សៅ ដែលជាពុតត្បុតរបស់ពួកផារិស៊ី។
នៅគ្រានោះ មានថ្ងៃមួយដែលព្រះយេស៊ូវកំពុងតែបង្រៀន ហើយមានពួកផារិស៊ី និងពួកគ្រូវិន័យអង្គុយនៅទីនោះ។ ពួកគេបានមកពីគ្រប់ភូមិក្នុងកាលីឡេ យូឌា និងយេរូសាឡិម។ ព្រះចេស្ដារបស់ព្រះអម្ចាស់ស្ថិតនៅក្នុងព្រះអង្គ ដើម្បីប្រោសឲ្យជា។
ក្រោយមកមិនយូរប៉ុន្មាន ព្រះយេស៊ូវយាងចុះឡើងតាមទីក្រុង និងភូមិនានា ទាំងប្រកាស និងផ្សាយដំណឹងល្អនៃអាណាចក្ររបស់ព្រះ។ សាវ័កទាំងដប់ពីរនាក់នៅជាមួយព្រះអង្គ
គ្រានោះ ពួកអ្នកដែលត្រូវបានកម្ចាត់កម្ចាយដោយសារតែទុក្ខវេទនាដែលកើតឡើងពីរឿងស្ទេផាន ក៏ទៅរហូតដល់ហ្វេនីស៊ី ស៊ីពរ៍ និងអាន់ទីយ៉ូក។ ពួកគេមិនប្រកាសព្រះបន្ទូលដល់អ្នកណាឡើយ លើកលែងតែជនជាតិយូដាប៉ុណ្ណោះ។
ពួកគេត្រូវព្រះវិញ្ញាណដ៏វិសុទ្ធឃាត់មិនឲ្យប្រកាសព្រះបន្ទូលនៅអាស៊ី ក៏ដើរចុះឡើងនៅព្រីគា និងស្រុកកាឡាទី។
បន្ទាប់ពីពេត្រុស និងយ៉ូហានបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ និងប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយ ពួកគេក៏ត្រឡប់ទៅយេរូសាឡិមវិញ ទាំងផ្សាយដំណឹងល្អតាមភូមិជាច្រើនរបស់ជនជាតិសាម៉ារីផង។
ចុះមានចែងដូចម្ដេច? គឺចែងថា:“ព្រះបន្ទូលនៅជិតអ្នក គឺក្នុងមាត់របស់អ្នក និងក្នុងចិត្តរបស់អ្នក” នោះគឺព្រះបន្ទូលនៃជំនឿដែលយើងប្រកាស។
ចូរប្រកាសព្រះបន្ទូល ចូរពុះពារ ទោះបីជាត្រូវពេល ឬខុសពេល; ចូរទូន្មាន ស្ដីប្រដៅ និងលើកទឹកចិត្ត ដោយអស់ទាំងការអត់ធ្មត់ និងការបង្រៀន