Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 5:17 - ព្រះគម្ពីរខ្មែរសាកល

17 នៅ​គ្រានោះ មាន​ថ្ងៃ​មួយ​ដែល​ព្រះយេស៊ូវ​កំពុងតែ​បង្រៀន ហើយ​មាន​ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​អង្គុយ​នៅទីនោះ​។ ពួកគេ​បាន​មក​ពី​គ្រប់​ភូមិ​ក្នុង​កាលីឡេ យូឌា និង​យេរូសាឡិម​។ ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ស្ថិតនៅ​ក្នុង​ព្រះអង្គ ដើម្បី​ប្រោសឲ្យជា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

17 នៅ​ថ្ងៃ​មួយ​ កាល​ព្រះអង្គ​កំពុង​បង្រៀន​បណ្ដាជន​ មាន​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​ដែល​បាន​មក​ពី​គ្រប់​ក្រុង​នៃ​ស្រុក​កាលីឡេ​ និង​ស្រុក​យូដា​ ព្រមទាំង​ពី​ក្រុង​យេរូសាឡិម​បាន​អង្គុយ​នៅ​ទីនោះ​ ហើយ​អំណាច​ព្រះអម្ចាស់​បាន​នៅ​ក្នុង​ព្រះអង្គ​ដើម្បី​ប្រោស​ឲ្យ​ជា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ថ្ងៃ​មួយ កាល​ព្រះ‌អង្គ​កំពុង​តែ​បង្រៀន មាន​ពួក​ផារិស៊ី និង​ពួក​គ្រូ​វិន័យ​អង្គុយ​នៅ​ទីនោះ។ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ភូមិ​នៅ​ស្រុក​កាលីឡេ ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ហើយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អម្ចាស់​នៅ​ជា​មួយ​ព្រះ‌អង្គ ដើម្បី​ប្រោស​ឲ្យ​ជា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ថ្ងៃ​មួយ ព្រះ‌យេស៊ូ​កំពុង​តែ​បង្រៀន​បណ្ដា‌ជន មាន​ពួក​ខាង​គណៈ​ផារីស៊ី* និង​ពួក​អា‌ចារ្យ​អង្គុយ​ស្ដាប់​ព្រះអង្គ​ដែរ។ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា ក្នុង​ស្រុក​កាលី‌ឡេ ស្រុក​យូដា និង​ពី​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌យេស៊ូ​ប្រកប​ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់ ព្រះអង្គ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 មាន​ថ្ងៃ​១ កាល​ទ្រង់​កំពុង​តែ​បង្រៀន នោះ​មាន​ពួក​ផារិស៊ី នឹង​ពួក​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​ចេញ​ពី​គ្រប់​ទាំង​ភូមិ​ស្រុក​កាលី‌ឡេ ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម គេ​មក​អង្គុយ​ស្តាប់ ហើយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌អម្ចាស់​ក៏​នៅ​ទី​នោះ បំរុង​នឹង​ប្រោស​គេ​ឲ្យ​ជា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ថ្ងៃ​មួយ អ៊ីសា​កំពុង​តែ​បង្រៀន​បណ្ដា‌ជន មាន​ពួក​ខាង​គណៈ​ផារីស៊ និង​អ្នក​ប្រាជ្ញ​ខាង​ហ៊ូកុំ​អង្គុយ​ស្ដាប់​អ៊ីសា​ដែរ។ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​មក​ពី​ភូមិ​នានា ក្នុង​ស្រុក​កាលី‌ឡេ ស្រុក​យូដា និង​ពី​ក្រុង​យេរូ‌សាឡឹម។ អ៊ីសា​ប្រកប​ដោយ​អំណាច​របស់​អុលឡោះ‌ជាអម្ចាស់ ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា។

សូមមើលជំពូក ចម្លង




លូកា 5:17
20 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​មនុស្ស​ខ្វាក់ភ្នែក​មើលឃើញ មនុស្ស​ខ្វិន​ដើរ​បាន មនុស្សឃ្លង់​បានបរិសុទ្ធ មនុស្ស​ថ្លង់​ស្ដាប់ឮ មនុស្សស្លាប់​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ហើយ​មនុស្សក្រីក្រ​បាន​ឮដំណឹងល្អ​។


ពេលនោះ មាន​ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​ពី​យេរូសាឡិម​ចូលមកជិត​ព្រះយេស៊ូវ ទូលថា​៖


ប៉ុន្តែ​នៅពេល​ចេញទៅ បុរស​នោះ​ចាប់ផ្ដើម​ប្រកាស​យ៉ាងច្រើន និង​ផ្សាយ​ដំណឹង​នេះ​។ ដូច្នេះ ព្រះអង្គ​មិនអាច​យាង​ចូល​ក្នុង​ទីក្រុង​ដោយ​បើកចំហ​បានទៀតឡើយ គឺ​ព្រះអង្គ​គង់នៅ​ខាងក្រៅ​ត្រង់​កន្លែង​ស្ងាត់ដាច់ពីគេ ហើយ​គេ​ក៏​មករក​ព្រះអង្គ​ពីគ្រប់ទិសទី​៕


ចាប់​ពស់​ដោយ​ដៃ ហើយ​ទោះបីជា​ផឹក​អ្វី​ដែល​មានជាតិពុល​ក៏ដោយ ក៏​គ្មាន​គ្រោះថ្នាក់​សោះឡើយ​។ ពួកគេ​នឹង​ដាក់​ដៃ​លើ​អ្នកជំងឺ ហើយ​អ្នកជំងឺ​នឹង​បាន​ជាសះស្បើយ”។


ពួក​គ្រូវិន័យ​ដែល​ចុះមក​ពី​យេរូសាឡិម​និយាយ​ថា​៖ “គាត់​មាន​បេលសេប៊ូល​ចូល គាត់​ដេញ​អារក្ស​ដោយ​មេ​អារក្ស​ទេ”។


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​អង្គទ្រង់​ភ្លាម​ថា ព្រះចេស្ដា​បាន​ចេញ​ពី​ព្រះអង្គ ព្រះអង្គ​ក៏​ងាក​នៅក្នុង​ហ្វូងមនុស្ស ហើយ​មានបន្ទូលថា​៖“នរណា​ពាល់​អាវ​ខ្ញុំ​?”។


មាន​ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​ខ្លះ​ដែល​មក​ពី​យេរូសាឡិម ប្រមូលគ្នាមក​រក​ព្រះយេស៊ូវ​។


ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​ក៏​រអ៊ូរទាំ​ថា៖ “អ្នកនេះ​ទទួល​មនុស្សបាប ហើយ​ហូបជាមួយ​ពួកគេ​ទៀតផង”។


លុះ​បី​ថ្ងៃ​ក្រោយមក ពួកគាត់​រក​ព្រះអង្គ​ឃើញ​នៅក្នុង​ព្រះវិហារ កំពុង​អង្គុយ​នៅ​កណ្ដាលចំណោម​ពួក​គ្រូ ទាំង​ស្ដាប់ ទាំង​សួរ​សំណួរ​ដល់​គេ​ផង​។


ពួកគ្រូវិន័យ និងពួកផារិស៊ី​ក៏​ចាប់ផ្ដើម​រិះគិត​ថា​៖ “តើ​អ្នកនេះ​ដែល​និយាយ​ពាក្យប្រមាថព្រះ ជា​នរណា​? ក្រៅពី​ព្រះ​តែមួយអង្គ​គត់ តើ​នរណា​អាច​លើកលែងទោស​បាប​បាន​?”។


ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​របស់​ពួកគេ​ក៏​រអ៊ូរទាំ​ដាក់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖ “ម្ដេចក៏​អ្នករាល់គ្នា​ស៊ីផឹក​ជាមួយ​អ្នកទារពន្ធ និង​មនុស្សបាប​ដូច្នេះ​?”។


ហ្វូងមនុស្ស​ទាំងមូល​ក៏​ព្យាយាម​ពាល់​ព្រះអង្គ ពីព្រោះ​មាន​ព្រះចេស្ដា​ចេញ​ពី​ព្រះអង្គ ហើយ​ប្រោស​គេ​ទាំងអស់គ្នា​ឲ្យជា​។


រីឯ​ពួកផារិស៊ី និង​ពួក​អ្នកច្បាប់ ក៏​បដិសេធ​គម្រោង​របស់​ព្រះ​សម្រាប់​ខ្លួនពួកគេ ដោយ​មិន​ទទួលពិធីជ្រមុជទឹក​ពី​យ៉ូហាន​។


ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“មាន​អ្នកណា​ម្នាក់​ពាល់​ខ្ញុំ ដ្បិត​ខ្ញុំ​ដឹង​ថា មាន​ចេស្ដា​បាន​ចេញ​ពី​ខ្ញុំ”។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា៖“លោក​ជា​គ្រូ​នៃ​អ៊ីស្រាអែល តែ​មិន​យល់​ការទាំងនេះ​ទេ​ឬ​?​។


រីឯ​អ្នក​ដែល​ប្រព្រឹត្តតាម​សេចក្ដីពិត​វិញ មករក​ពន្លឺ ដើម្បីឲ្យ​ការប្រព្រឹត្ត​របស់​ខ្លួន​ត្រូវបាន​សម្ដែង​ថា បាន​ប្រព្រឹត្ត​នៅក្នុង​ព្រះ”។


ព្រះ​ទ្រង់​ធ្វើ​ការអស្ចារ្យ​មិន​ធម្មតា តាមរយៈ​ដៃ​របស់​ប៉ូល


ក្នុងពេលដែល​ព្រះអង្គ​លូក​ព្រះហស្ត​របស់ព្រះអង្គ​មក​ដើម្បីឲ្យ​ការប្រោសឲ្យជា ទីសម្គាល់ និង​ការអស្ចារ្យ បាន​កើតឡើង​តាមរយៈ​ព្រះនាម​របស់​ព្រះយេស៊ូវ​អ្នកបម្រើ​ដ៏វិសុទ្ធ​របស់ព្រះអង្គ”។


ប៉ុន្តែ​មាន​ពួកផារិស៊ី​ម្នាក់​ក្នុង​ក្រុមប្រឹក្សា ឈ្មោះ​កាម៉ាលាល ជា​គ្រូវិន័យ​ដែល​ប្រជាជន​គ្រប់គ្នា​គោរព គាត់​បាន​ក្រោកឡើង ហើយ​បញ្ជា​ឲ្យ​យក​ពួកសាវ័ក​ទៅ​ខាងក្រៅ​បន្តិច​សិន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម