ម៉ាកុស 15:26 - ព្រះគម្ពីរខ្មែរសាកល ចំណារអំពីទោសរបស់ព្រះអង្គមានសរសេរថា “ស្ដេចនៃជនជាតិយូដា”។ Khmer Christian Bible ហើយមានចំណារសរសេរកាត់ទោសព្រះអង្គថា «ស្ដេចរបស់ជនជាតិយូដា» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេសរសេរប្រកាសកាត់ទោសព្រះអង្គថា «ស្តេចសាសន៍យូដា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេសរសេរប្រកាសអំពីហេតុដែលគេធ្វើទោសព្រះអង្គថា«ស្ដេចជនជាតិយូដា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេសរសេរប្រកាសកត់ទោសទ្រង់ថា «នេះស្តេចសាសន៍យូដា» អាល់គីតាប គេសរសេរប្រកាសអំពីហេតុដែលគេធ្វើទោសអ៊ីសាថា«ស្ដេចជនជាតិយូដា»។ |
សូម្បីតែកំហឹងរបស់មនុស្សក៏នឹងធ្វើឲ្យគេសរសើរតម្កើងព្រះអង្គ; ព្រះអង្គនឹងក្រវាត់អង្គទ្រង់ដោយអ្នកដែលនៅសល់ពីកំហឹង។
ចិត្តរបស់ស្ដេចជាផ្លូវទឹកនៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ា ព្រះយេហូវ៉ាបំបែរវាទៅទីណាក៏ដោយដែលព្រះអង្គសព្វព្រះហឫទ័យ។
ប៉ុន្តែពួកគេមិនមានបំណងដូច្នោះទេ ហើយចិត្តពួកគេក៏មិនគិតគូរដូច្នោះដែរ គឺក្នុងចិត្តពួកគេមានតែការបំផ្លាញ និងការកាត់ចេញនូវប្រជាជាតិមិនតិចឡើយ។
តាំងពីដើមដំបូង យើងបានប្រកាសអំពីចុងបញ្ចប់ តាំងពីបុរាណ យើងបានប្រកាសអំពីអ្វីដែលមិនទាន់ត្រូវបានបំពេញឲ្យសម្រេច ដោយនិយាយថា: ‘ផែនការរបស់យើងនឹងនៅជាប់ យើងនឹងបំពេញឲ្យសម្រេចនូវអស់ទាំងសេចក្ដីប្រាថ្នារបស់យើង’។
កូនស្រីស៊ីយ៉ូនអើយ ចូរត្រេកអរយ៉ាងខ្លាំងចុះ! កូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោសប្បាយចុះ! មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក ព្រះអង្គទ្រង់សុចរិតយុត្តិធម៌ ទាំងនាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គបន្ទាបខ្លួនគង់លើលា—— គង់លើកូនលាមួយ គឺកូនរបស់មេលា។
សួរថា៖ “តើព្រះអង្គដែលប្រសូតមក ជាស្ដេចនៃជនជាតិយូដាគង់នៅឯណា? ព្រោះថាកាលនៅទិសខាងកើត យើងបានឃើញផ្កាយរបស់ព្រះអង្គ ដូច្នេះយើងក៏មកថ្វាយបង្គំព្រះអង្គ”។
នៅខាងលើព្រះសិររបស់ព្រះអង្គ ពួកគេបិទផ្លាកសញ្ញាអំពីទោសរបស់ព្រះអង្គ ដែលមានសរសេរថា “នេះជាយេស៊ូវ ស្ដេចនៃជនជាតិយូដា”។
ពីឡាត់សួរព្រះអង្គថា៖ “តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?”។ ព្រះយេស៊ូវមានបន្ទូលតបថា៖“គឺលោកនិយាយទេ”។
ពួកគេបានឆ្កាងចោរប្លន់ពីរនាក់ជាមួយព្រះយេស៊ូវ ម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេងព្រះអង្គ។
ចូរឲ្យព្រះគ្រីស្ទ ជាស្ដេចអ៊ីស្រាអែលចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ ហើយជឿផង!”។ ពួកអ្នកដែលត្រូវបានឆ្កាងជាមួយព្រះយេស៊ូវក៏ត្មះតិះដៀលព្រះអង្គដែរ។