ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 14:1 - ព្រះគម្ពីរខ្មែរសាកល

នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង និង​បុណ្យនំប៉័ងឥតមេ​។ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​កំពុង​រកមធ្យោបាយ​ចាប់​ព្រះអង្គ​ដោយ​ឧបាយកល ដើម្បី​ធ្វើគុត​ព្រះអង្គ​។

សូមមើលជំពូក

Khmer Christian Bible

ឥឡូវ​នេះ​ នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង​ និង​បុណ្យ​នំបុ័ង​ឥត​មេ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូ​វិន័យ​បាន​រិះរក​ឧបាយកល​ ដើម្បី​ចាប់​ព្រះអង្គ​សម្លាប់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង និង​បុណ្យ​នំបុ័ង​ឥត​ដំបែ។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​បាន​រិះ​រក​មធ្យោ​បាយ ដោយ​ប្រើ​កល​ល្បិច ដើម្បី​ចាប់​ព្រះ​យេស៊ូវ​យក​ទៅ​ធ្វើ​គុត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពីរ​ថ្ងៃ​មុន​បុណ្យ​ចម្លង* និង​បុណ្យ​នំប៉័ង​ឥត​មេ* ក្រុម​នាយក​បូជា‌ចារ្យ* និង​ពួក​អាចារ្យ* នាំ​គ្នា​រក​មធ្យោ‌បាយ ដើម្បី​ចាប់​ព្រះ‌យេស៊ូ​ដោយ​កល‌ល្បិច​យក​ទៅ​ធ្វើ​គុត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រោយ​២​ថ្ងៃ​មក នោះ​ជា​បុណ្យ​រំលង នឹង​បុណ្យ​នំបុ័ង​ឥត​ដំបែ ឯ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​រក​ឱកាស​នឹង​ចាប់​ទ្រង់ ដោយ​ឧបាយ‌កល ដើម្បី​នឹង​សំឡាប់​ទ្រង់​ចោល

សូមមើលជំពូក

អាល់គីតាប

នៅ​ពីរ​ថ្ងៃ​មុន​បុណ្យ​រំលង និង​បុណ្យ​នំបុ័ង​ឥត​មេ ក្រុម​អ៊ីមុាំ និង​ពួក​តួន នាំ​គ្នា​រក​មធ្យោ‌បាយ ដើម្បី​ចាប់​អ៊ីសា​ដោយ​កល‌ល្បិច​យក​ទៅ​សម្លាប់។

សូមមើលជំពូក



ម៉ាកុស 14:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ឃើញ​គាត់​ពី​ចម្ងាយ ហើយ​មុន​គាត់​ចូលទៅជិត​ពួកគេ ពួកគេ​ក៏​រៀបឧបាយកល​ដើម្បី​សម្លាប់​គាត់​។


អ្នក​បាន​ស្រឡាញ់​ការ​អាក្រក់​ជាជាង​ការ​ល្អ ក៏​ស្រឡាញ់​សេចក្ដីកុហក​ជាជាង​និយាយ​សេចក្ដីត្រឹមត្រូវ​។ សេឡា


ពួកគេ​ពិគ្រោះគ្នា គ្រាន់តែ​ដើម្បី​បណ្ដេញ​អ្នកនោះ​ចេញ​ពី​តំណែងខ្ពស់​ប៉ុណ្ណោះ​; ពួកគេ​ពេញចិត្ត​នឹង​សេចក្ដីភូតភរ​; ពួកគេ​ឲ្យពរ​ដោយ​មាត់​របស់ខ្លួន ប៉ុន្តែ​នៅក្នុង​ចិត្ត ពួកគេ​ដាក់បណ្ដាសា​វិញ​។ សេឡា


អ្នកតូច​គ្រាន់តែ​ជា​សេចក្ដីឥតន័យ ហើយ​អ្នកធំ​គ្រាន់តែ​ជា​សេចក្ដីឥតខ្លឹមសារ​ប៉ុណ្ណោះ​; នៅលើ​ត្រាជូ ពួកគេ​ស្រាល​ជាង​ចំហាយ​ដូចៗគ្នា​។


ពួកផារិស៊ី​បាន​ចេញទៅ ពិគ្រោះគ្នា​ទាស់នឹង​ព្រះអង្គ ដើម្បី​បំផ្លាញជីវិត​ព្រះអង្គ​។


ដូច្នេះ កាលណា​អ្នក​ចែកទាន កុំ​ផ្លុំត្រែ​នៅពីមុខ​អ្នក​ឡើយ ដូចដែល​ពួក​មនុស្សមានពុត​ធ្វើ​នៅក្នុង​សាលាប្រជុំ និង​នៅតាមផ្លូវ ដើម្បី​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​ពី​មនុស្ស​។ ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពួកគេ​បាន​ទទួល​រង្វាន់​របស់​ពួកគេ​ហើយ​។


នៅ​ថ្ងៃ​ទីមួយ​នៃ​បុណ្យនំប៉័ងឥតមេ ជា​ថ្ងៃ​ដែល​គេ​សម្លាប់​កូនចៀម​នៃ​បុណ្យរំលង ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ទូល​សួរ​ព្រះអង្គ​ថា៖ “តើ​លោក​ចង់ឲ្យ​យើងខ្ញុំ​ទៅ​រៀបចំ​នៅ​ឯណា ដើម្បីឲ្យ​លោក​បាន​ពិសា​អាហារ​បុណ្យរំលង​?”។


ប៉ុន្តែ​ពួកគេ​និយាយថា​៖ “កុំ​ធ្វើ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ឡើយ ក្រែងលោ​កើត​ចលាចល​ពី​ប្រជាជន”។


ដូច្នេះ ពួក​នាយកបូជាចារ្យ និង​ពួកផារិស៊ី​ក៏​កោះប្រជុំ​ក្រុមប្រឹក្សា ហើយ​និយាយថា​៖ “តើ​យើង​កំពុង​ធ្វើ​អ្វី​? ពីព្រោះ​មនុស្ស​នេះ​កំពុង​ធ្វើ​ទីសម្គាល់​ជាច្រើន​។


មុន​បុណ្យរំលង ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា​ពេលវេលា​របស់​ព្រះអង្គ​មក​ដល់​ហើយ ដើម្បី​យាង​ចាកចេញ​ពី​ពិភពលោក‍នេះ​ទៅឯ​ព្រះ​បិតា​។ ព្រះអង្គ​ទ្រង់​ស្រឡាញ់​មនុស្ស​របស់ព្រះអង្គ​ដែល​នៅក្នុង​ពិភពលោក គឺ​ស្រឡាញ់​ពួកគេ​រហូតដល់​ចុងបំផុត​។


លុះ​ចាប់​ពេត្រុស​ហើយ ហេរ៉ូឌ​ក៏​ដាក់គុក​គាត់​ដោយ​ប្រគល់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​គាត់ មួយក្រុមមានគ្នាបួន​នាក់​។ ទ្រង់​មានបំណង​នាំ​គាត់​ទៅដាក់​នៅមុខ​ប្រជាជន ក្រោយពី​បុណ្យរំលង​។