Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:12 - ព្រះគម្ពីរខ្មែរសាកល

12 នៅ​ថ្ងៃ​ទីមួយ​នៃ​បុណ្យនំប៉័ងឥតមេ ជា​ថ្ងៃ​ដែល​គេ​សម្លាប់​កូនចៀម​នៃ​បុណ្យរំលង ពួក​សិស្ស​របស់​ព្រះយេស៊ូវ​ទូល​សួរ​ព្រះអង្គ​ថា៖ “តើ​លោក​ចង់ឲ្យ​យើងខ្ញុំ​ទៅ​រៀបចំ​នៅ​ឯណា ដើម្បីឲ្យ​លោក​បាន​ពិសា​អាហារ​បុណ្យរំលង​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 នៅ​ថ្ងៃ​ទី​មួយ​នៅ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ​ ពេល​គេ​សម្លាប់​កូន​ចៀម​ធ្វើ​បុណ្យ​រំលង​ ពួក​សិស្ស​សួរ​ព្រះអង្គ​ថា៖​ «តើ​លោក​ចង់​ឲ្យ​យើង​រៀប​ចំ​ឲ្យ​លោក​បរិភោគ​ក្នុង​ពិធី​បុណ្យ​រំលង​នៅ​កន្លែង​ណា?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ជា​ពេល​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ​បូជា សម្រាប់​បុណ្យ​រំលង ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​រៀប​ចំ​អាហារ​បុណ្យ​រំលង ជូន​លោក​គ្រូ​នៅ​កន្លែង​ណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ* ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ‌បូជា*​សម្រាប់​បុណ្យ​ចម្លង* ពួក​សិស្ស*​ទូល​សួរ​ព្រះ‌យេស៊ូ​ថា៖ «តើ​ព្រះ‌គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​ពិធី​ជប់‌លៀង​ជូន ក្នុង​ឱកាស​បុណ្យ​ចម្លង* នៅ​កន្លែង​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នៅ​ថ្ងៃ​ដំបូង ក្នុង​បុណ្យ​នំបុ័ង​ឥត​ដំបែ​នោះ កាល​គេ​ត្រូវ​សំឡាប់​កូន​ចៀម ធ្វើ​បុណ្យ​រំលង នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា តើ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​យើង​ខ្ញុំ​រៀបចំ​បុណ្យ​រំលង ថ្វាយ​ទ្រង់​សោយ​នៅ​ទី​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​គូរបាន សម្រាប់​បុណ្យ​រំលង ពួក​សិស្ស​សួរ​អ៊ីសា​ថា៖ «តើ​តួន​ចង់​ឲ្យ​យើង​ខ្ញុំ​រៀប‌ចំ​ពិធី​ជប់‌លៀង​ជូន​ក្នុង​ឱកាស​បុណ្យ​រំលង​នៅ​កន្លែង​ណា?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា៖“ឥឡូវនេះ ចូរ​យល់ព្រម​ចុះ ដ្បិត​ការ​បំពេញ​គ្រប់ទាំង​សេចក្ដីសុចរិត​ឲ្យសម្រេច​ដូច្នេះ ជា​ការ​សមគួរ​សម្រាប់​យើង”។ ដូច្នេះ​គាត់​ក៏​យល់ព្រម​។


នៅ​ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង និង​បុណ្យនំប៉័ងឥតមេ​។ ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​កំពុង​រកមធ្យោបាយ​ចាប់​ព្រះអង្គ​ដោយ​ឧបាយកល ដើម្បី​ធ្វើគុត​ព្រះអង្គ​។


ពួកគេ​បាន​ឮ​ដូច្នេះ ក៏​អរសប្បាយ ហើយ​សន្យា​ឲ្យ​លុយ​ដល់​គាត់​។ រួច​គាត់​ក៏​រកមធ្យោបាយ​ប្រគល់​ព្រះអង្គ​ដោយ​សមស្រប​។


ព្រះអង្គ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យទៅ ដោយ​មានបន្ទូលថា​៖“ចូរ​ទៅ​ក្នុង​ទីក្រុង នោះ​បុរស​ម្នាក់​ដែល​កំពុង​លី​ក្អម​ទឹក​នឹង​ជួប​ពួកអ្នក​។ ចូរ​ទៅតាម​គាត់​ចុះ​។


ប៉ុន្តែ​នៅពេល​ការបំពេញ​នៃ​ពេលកំណត់​បាន​មក​ដល់ ព្រះ​បាន​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ​ឲ្យមក​ប្រសូត​ចេញពី​ស្ត្រី គឺឲ្យ​ប្រសូត​នៅ​ក្រោម​ក្រឹត្យវិន័យ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម