នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាដល់ព្រះអម្ចាស់របស់ខ្ញុំ: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក”។
ម៉ាកុស 12:36 - ព្រះគម្ពីរខ្មែរសាកល ដាវីឌផ្ទាល់បាននិយាយដោយព្រះវិញ្ញាណដ៏វិសុទ្ធថា: ‘ព្រះអម្ចាស់មានបន្ទូលនឹងព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងដាក់ពួកខ្មាំងសត្រូវរបស់អ្នកនៅក្រោមជើង របស់អ្នក’។ Khmer Christian Bible ព្រោះដាវីឌផ្ទាល់បាននិយាយដោយព្រះវិញ្ញាណបរិសុទ្ធថា ព្រះអម្ចាស់បានមានបន្ទូលមកកាន់ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយនៅខាងស្ដាំយើងរហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នកនៅក្រោមជើងរបស់អ្នក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌផ្ទាល់ មានព្រះបន្ទូលដោយព្រះវិញ្ញាណបរិសុទ្ធថា "ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ ព្រះអម្ចាស់របស់ខ្ញុំថា ចូរអង្គុយខាងស្តាំយើង រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់ព្រះអង្គ នៅក្រោមព្រះបាទព្រះអង្គ" ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានបំភ្លឺព្រះបាទដាវីឌឲ្យមានរាជឱង្ការថា: “ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ ព្រះអម្ចាស់របស់ខ្ញុំថា សូមគង់ខាងស្ដាំយើង ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ” ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតហ្លួងដាវីឌមានបន្ទូលដោយនូវព្រះវិញ្ញាណបរិសុទ្ធថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅព្រះអម្ចាស់ខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ទាល់តែអញដាក់ខ្មាំងសត្រូវឯង ឲ្យធ្វើជាកំណល់កល់ជើងឯង» អាល់គីតាប រសរបស់អុលឡោះបានបំភ្លឺទត ឲ្យមានប្រសាសន៍ថាៈ “អុលឡោះតាអាឡាមានបន្ទូលទៅកាន់ អម្ចាស់របស់ខ្ញុំថា សូមនៅខាងស្ដាំយើង ទំរាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់អ្នក មកដាក់ក្រោមជើងរបស់អ្នក”។ |
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាដល់ព្រះអម្ចាស់របស់ខ្ញុំ: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក”។
កុំស្បថដោយអាងផែនដី ពីព្រោះផែនដីជាកំណល់ព្រះបាទារបស់ព្រះ; កុំស្បថដោយអាងយេរូសាឡិម ពីព្រោះយេរូសាឡិមជាក្រុងរបស់ស្ដេចដ៏ធំឧត្ដម;
“បងប្អូនអើយ បទគម្ពីរដែលព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងទុកមុនតាមរយៈមាត់របស់ដាវីឌត្រូវតែបានបំពេញឲ្យសម្រេច គឺអំពីយូដាសដែលបានធ្វើជាអ្នកនាំផ្លូវឲ្យគេទៅចាប់ព្រះយេស៊ូវ។
នៅពេលពួកគេកំពុងរំសាយ ទាំងខ្វែងគំនិតគ្នា ប៉ូលក៏និយាយមួយពាក្យទៀតថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធបានថ្លែងដល់ដូនតារបស់អ្នករាល់គ្នា តាមរយៈព្យាការីអេសាយត្រូវហើយ
ដ្បិតព្រះអង្គត្រូវតែសោយរាជ្យ រហូតដល់បានដាក់ពួកខ្មាំងសត្រូវទាំងអស់នៅក្រោមព្រះបាទារបស់ព្រះអង្គ។
ព្រះគម្ពីរទាំងមូល គឺសុទ្ធតែការបើកសម្ដែងពីព្រះ ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការស្ដីប្រដៅ ការកែតម្រង់ និងការបង្ហាត់ក្នុងសេចក្ដីសុចរិត
កាលពីដើម តើព្រះមានបន្ទូលនឹងទូតសួគ៌មួយណាថា: “ចូរអង្គុយនៅខាងស្ដាំយើង រហូតដល់យើងធ្វើឲ្យពួកខ្មាំងសត្រូវរបស់អ្នក ទៅជាកំណល់ជើងរបស់អ្នក” ?
នោះព្រះក៏កំណត់ថ្ងៃមួយទៀតថា“ថ្ងៃនេះ” ក្រោយពីរយៈពេលយ៉ាងយូរ ដោយមានបន្ទូលតាមរយៈដាវីឌ ដូចដែលមានថ្លែងទុកមុនថា: “ថ្ងៃនេះ ប្រសិនបើអ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសឡើយ”។
គឺបានស្រាវជ្រាវថា អ្វីដែលព្រះវិញ្ញាណរបស់ព្រះគ្រីស្ទដែលស្ថិតនៅក្នុងពួកគេបានបញ្ជាក់ ដោយថ្លែងទុកមុនអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ និងសិរីរុងរឿងដែលមកតាមក្រោយនោះ តើសំដៅលើពេលណា ឬស្ថានភាពបែបណា។
ដ្បិតពាក្យព្យាករមិនដែលចេញមកពីបំណងមនុស្សឡើយ គឺមនុស្សដែលត្រូវព្រះវិញ្ញាណដ៏វិសុទ្ធបណ្ដាល បានថ្លែងចេញពីព្រះវិញ៕