ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 1:39 - ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ដំណឹងល្អ​តាម​សាលាប្រជុំ​របស់​គេ​នៅក្នុង​កាលីឡេ​ទាំងមូល ព្រមទាំង​ដេញ​អារក្ស​ឲ្យចេញ​ផង​។

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​បាន​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលីឡេ​ ហើយ​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ​ ព្រម​ទាំង​បណ្ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ប្រាប់​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ព្រម​ទាំង​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង‌ល្អ*​នៅ​តាម​សាលា​ប្រជុំ*​ទាំង‌ឡាយ ព្រម​ទាំង​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​ក៏​ប្រកាស​ប្រាប់​នៅ​ក្នុង​អស់​ទាំង​សាលា​ប្រជុំ​របស់​គេ គ្រប់​ក្នុង​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ដេញ​អារក្ស​ផង។

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​កាលី‌ឡេ​ហើយ​ប្រកាស​ដំណឹង‌ល្អ​នៅ​តាម​សាលា​ប្រជុំ​ទាំង‌ឡាយ ព្រម​ទាំង​ដេញ​អ៊ីព្លេស​ចេញ​ពី​មនុស្ស​ផង។

សូមមើលជំពូក



ម៉ាកុស 1:39
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​យាងចុះឡើង​ក្នុង​កាលីឡេ​ទាំងមូល ទាំង​បង្រៀន​នៅតាម​សាលាប្រជុំ​របស់​គេ ហើយ​ប្រកាស​ដំណឹងល្អ​នៃ​អាណាចក្រ​ស្ថានសួគ៌ ព្រមទាំង​ប្រោស​រោគា​គ្រប់ប្រភេទ និង​ជំងឺ​គ្រប់មុខ​ក្នុងចំណោម​ប្រជាជន​ឲ្យជា​ផង​។


បន្ទាប់មក ព្រះយេស៊ូវ​យាងចុះឡើង​តាម​ទីក្រុង​ទាំងអស់ និង​ភូមិ​នានា ទាំង​បង្រៀន​នៅតាម​សាលាប្រជុំ​របស់​គេ ហើយ​ប្រកាស​ដំណឹងល្អ​នៃ​អាណាចក្រ​ស្ថានសួគ៌ ព្រមទាំង​ប្រោស​រោគា​គ្រប់ប្រភេទ និង​ជំងឺ​គ្រប់មុខ​ឲ្យជា​ផង​។


ព្រះយេស៊ូវ និងពួកសិស្ស​បាន​ចូល​ទៅ​កាពើណិម​។ ដល់​ថ្ងៃសប្ប័ទ​ភ្លាម ព្រះអង្គ​ក៏​យាង​ចូលទៅ​បង្រៀន​ក្នុង​សាលាប្រជុំ​។


រំពេចនោះ ក្នុង​សាលាប្រជុំ​របស់​ពួកគេ មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណអសោច​ចូល ស្រែកឡើង


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“យើង​នាំគ្នា​ទៅ​កន្លែងផ្សេង​ក្នុង​ភូមិ​ជិតៗ ដើម្បីឲ្យ​ខ្ញុំ​បាន​ប្រកាស​ដំណឹងល្អ​នៅ​ទីនោះ​ដែរ ដ្បិត​ខ្ញុំ​បាន​មក​ដើម្បី​ការនេះ​ឯង”។


ព្រះយេស៊ូវ​យាង​ចូលទៅ​ក្នុង​សាលាប្រជុំ​ម្ដងទៀត​។ នៅ​ទីនោះ មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង​។


ព្រះយេស៊ូវ​ទ្រង់​នឹកឆ្ងល់ ដោយសារតែ​ភាពឥតជំនឿ​របស់​ពួកគេ​។ បន្ទាប់មក ព្រះយេស៊ូវ​យាងចុះឡើង​តាម​ភូមិ​នានា ទាំង​បង្រៀន​ផង​។


នៅពេល​ទៅ​ដល់​ផ្ទះ​វិញ នាង​ក៏​ឃើញ​កូន​នោះ​ដេក​នៅលើ​គ្រែ រីឯ​អារក្ស​បាន​ចេញបាត់​ហើយ​។


ពួក​អារក្ស​ក៏​ចេញ​ពី​មនុស្ស​ជាច្រើន ទាំង​ស្រែកឡើង​ថា៖ “ព្រះអង្គ​ជា​ព្រះបុត្រារបស់ព្រះ​!”។ ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ស្ដីឲ្យ​ពួកវា មិន​ឲ្យ​ពួកវា​និយាយ​ឡើយ ពីព្រោះ​ពួកវា​ដឹង​ថា​ព្រះអង្គ​ជា​ព្រះ​គ្រីស្ទ។