Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 1:39 - អាល់គីតាប

39 អ៊ីសា​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​កាលី‌ឡេ​ហើយ​ប្រកាស​ដំណឹង‌ល្អ​នៅ​តាម​សាលា​ប្រជុំ​ទាំង‌ឡាយ ព្រម​ទាំង​ដេញ​អ៊ីព្លេស​ចេញ​ពី​មនុស្ស​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ដំណឹងល្អ​តាម​សាលាប្រជុំ​របស់​គេ​នៅក្នុង​កាលីឡេ​ទាំងមូល ព្រមទាំង​ដេញ​អារក្ស​ឲ្យចេញ​ផង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

39 ព្រះអង្គ​បាន​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលីឡេ​ ហើយ​ប្រកាស​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ​ ព្រម​ទាំង​បណ្ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ព្រះ‌អង្គ​បាន​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ប្រាប់​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ព្រម​ទាំង​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ព្រះអង្គ​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង‌ល្អ*​នៅ​តាម​សាលា​ប្រជុំ*​ទាំង‌ឡាយ ព្រម​ទាំង​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ទ្រង់​ក៏​ប្រកាស​ប្រាប់​នៅ​ក្នុង​អស់​ទាំង​សាលា​ប្រជុំ​របស់​គេ គ្រប់​ក្នុង​ស្រុក​កាលី‌ឡេ ព្រម​ទាំង​ដេញ​អារក្ស​ផង។

សូមមើលជំពូក ចម្លង




ម៉ាកុស 1:39
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា​ដើរ​កាត់​ស្រុក​កាលី‌ឡេ​ទាំង​មូល គាត់​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​គេ គាត់​ប្រកាស​ដំណឹង‌ល្អ​អំពី​នគរ​របស់​អុលឡោះ ហើយ​ប្រោស​អ្នក​ជំងឺ​គ្រប់​យ៉ាង និង​មនុស្ស​ពិការ​គ្រប់​ប្រភេទ ក្នុង​ចំណោម​ប្រជា‌ជន ឲ្យ​បាន​ជា​ផង។


បន្ទាប់​មក អ៊ីសា​ទៅ​តាម​ក្រុង និង​តាម​ភូមិ​នា​នា គាត់​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​ប្រកាស​ដំណឹង‌ល្អ​អំពី​នគរ​អុលឡោះ ហើយ​ប្រោស​អ្នក​ជំងឺ និង​អ្នក​ពិការ​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា​ផង។


អ៊ីសា​ចូល​ក្រុង​កាពើ‌ណិម​ជា​មួយ​ពួក​សិស្ស។ នៅ​ថ្ងៃ​ជំអាត់ អ៊ីសា​ចូល​ក្នុង​សាលា​ប្រជុំ ហើយ​គាត់​បង្រៀន​អ្នក​ស្រុក។


នៅ​ពេល​នោះ ក្នុង​សាលា​ប្រជុំ​មាន​បុរស​ម្នាក់​ដែល​មាន​អ៊ីព្លេស​នៅ​ក្នុង​ខ្លួន ស្រែក​ឡើង​ថា៖


អ៊ីសា​បាន​ប្រាប់​ទៅ​គេ​ថា៖ «យើង​ត្រូវ​នាំ​គ្នា​ទៅ​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​នេះ ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង‌ល្អ​នៅ​ទី​នោះ​ដែរ ដ្បិត​ខ្ញុំ​ចេញ​មក​ដើម្បី​បំពេញ​ការ​នេះ​ឯង»។


អ៊ីសា​ចូល​ទៅ​សាលា​ប្រជុំ​ម្ដង​ទៀត នៅ​ទី​នោះ​មាន​បុរស​ម្នាក់​ស្វិត​ដៃ​ម្ខាង។


អ៊ីសា​នឹក​ឆ្ងល់ ដោយ​ឃើញ​គេ​គ្មាន​ជំនឿ​បែប​នេះ។ អ៊ីសា​ទៅ​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​គាត់​បង្រៀន​អ្នក​ស្រុក។


ពេល​ស្ដ្រី​នោះ​មក​ដល់​ផ្ទះ នាង​ឃើញ​កូន​ស្រី​ដេក​នៅ​លើ​គ្រែ ដ្បិត​អ៊ីព្លេស​បាន​ចេញ​ពី​ក្មេង​នោះ​ហើយ។


មាន​អ៊ីព្លេស​ចេញ​ពី​មនុស្ស​ជា​ច្រើន​ទាំង​ស្រែក​ថា៖ «អ្នក​ជា​បុត្រា​របស់​អុលឡោះ»។ ប៉ុន្តែ អ៊ីសា​គំរាម​អ៊ីព្លេស​ទាំង​នោះ មិន​ឲ្យ​និយាយ​ជា​ដាច់​ខាត ព្រោះ​ពួក​វា​ដឹង​ថា អ៊ីសា​ជា​អាល់ម៉ា‌ហ្សៀស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម