បន្ទាប់មក ព្រះយេស៊ូវយាងមកដល់ស្រុកកំណើតរបស់ព្រះអង្គ ហើយបង្រៀនប្រជាជននៅក្នុងសាលាប្រជុំរបស់គេ ធ្វើឲ្យគេស្ងើចទាំងពោលថា៖ “តើអ្នកនេះបានប្រាជ្ញា និងការអស្ចារ្យទាំងនេះមកពីណា?
ម៉ាកុស 1:22 - ព្រះគម្ពីរខ្មែរសាកល គេក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ពីព្រោះព្រះអង្គទ្រង់បង្រៀនពួកគេដូចជាអ្នកដែលមានសិទ្ធិអំណាច គឺមិនដូចពួកគ្រូវិន័យទេ។ Khmer Christian Bible អ្នកដែលស្ដាប់នឹកអស្ចារ្យក្នុងចិត្ដចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ដ្បិតពេលព្រះអង្គបង្រៀនពួកគេ ព្រះអង្គមានសិទ្ធិអំណាច មិនដូចជាពួកគ្រូវិន័យឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ដ្បិតព្រះអង្គបង្រៀនពួកគេ ដូចជាអ្នកដែលមានអំណាច មិនដូចជាពួកអាចារ្យទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដែលបានស្ដាប់ព្រះអង្គងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកអាចារ្យ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏នឹកប្លែកក្នុងចិត្ត ពីសេចក្ដីបង្រៀនរបស់ទ្រង់ ដ្បិតទ្រង់បង្រៀន ដូចជាមានអំណាច មិនដូចជាពួកអាចារ្យទេ អាល់គីតាប អ្នកដែលបានស្ដាប់អ៊ីសាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលគាត់បង្រៀន ព្រោះគាត់ មានប្រសាសន៍ប្រកបដោយអំណាចខុសប្លែកពីពួកតួន។ |
បន្ទាប់មក ព្រះយេស៊ូវយាងមកដល់ស្រុកកំណើតរបស់ព្រះអង្គ ហើយបង្រៀនប្រជាជននៅក្នុងសាលាប្រជុំរបស់គេ ធ្វើឲ្យគេស្ងើចទាំងពោលថា៖ “តើអ្នកនេះបានប្រាជ្ញា និងការអស្ចារ្យទាំងនេះមកពីណា?
ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា ដែលគូវិវាទទាំងអស់របស់អ្នករាល់គ្នាមិនអាចតតាំង ឬជំទាស់បានឡើយ។
គេក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ពីព្រោះព្រះបន្ទូលរបស់ព្រះអង្គប្រកបដោយសិទ្ធិអំណាច។
ប៉ុន្តែពួកគេមិនអាចតតាំងចំពោះសេចក្ដីដែលគាត់និយាយដោយប្រាជ្ញា និងព្រះវិញ្ញាណបានឡើយ។
ផ្ទុយទៅវិញ យើងលះចោលអំពើលាក់កំបាំងដ៏គួរឲ្យខ្មាស ហើយមិនដើរក្នុងល្បិចកលឡើយ ព្រមទាំងមិនបំប្លែងព្រះបន្ទូលរបស់ព្រះដែរ គឺនៅចំពោះព្រះ យើងណែនាំខ្លួនយើងឲ្យសតិសម្បជញ្ញៈរបស់មនុស្សទាំងអស់ទទួលយក ដោយការបើកសម្ដែងសេចក្ដីពិត។