ព្រះអង្គយាងពីទីនោះទៅមុខទៀត ក៏ទតឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់គាត់ កំពុងជួសអួននៅក្នុងទូកជាមួយសេបេដេជាឪពុក។ ព្រះអង្គទ្រង់ហៅអ្នកទាំងពីរនោះ
ម៉ាកុស 1:19 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គយាងទៅមុខបន្តិចទៀត ក៏ទតឃើញយ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់គាត់។ ពួកគេកំពុងជួសអួននៅក្នុងទូក។ Khmer Christian Bible កាលយាងហួសទីនោះបន្ដិច ព្រះអង្គបានទតឃើញលោកយ៉ាកុប និងលោកយ៉ូហានជាប្អូន កំពុងជួសជុលសំណាញ់នៅក្នុងទូក អ្នកទាំងពីរជាកូនរបស់លោកសេបេដេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គយាងហួសពីនោះបន្តិច ព្រះអង្គទតឃើញយ៉ាកុបជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងជួសជុលអួននៅក្នុងទូក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូយាងទៅមុខបន្ដិច ព្រះអង្គទតឃើញលោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូន កំពុងតែរៀបចំអួននៅក្នុងទូកមួយ អ្នកទាំងពីរជាកូនលោកសេបេដេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះទ្រង់យាងហួសពីនោះបន្តិច ក៏ទតឃើញយ៉ាកុប ជាកូនសេបេដេ នឹងយ៉ូហាន ជាប្អូន នៅក្នុងទូក កំពុងតែជួសជុលអួន អាល់គីតាប កាលអ៊ីសាទៅមុខបន្ដិច គាត់ឃើញយ៉ាកកូប និងយ៉ូហានជាប្អូន កំពុងតែរៀបចំអួននៅក្នុងទូកមួយ អ្នកទាំងពីរជាកូនលោកសេបេដេ។ |
ព្រះអង្គយាងពីទីនោះទៅមុខទៀត ក៏ទតឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់គាត់ កំពុងជួសអួននៅក្នុងទូកជាមួយសេបេដេជាឪពុក។ ព្រះអង្គទ្រង់ហៅអ្នកទាំងពីរនោះ
ភ្លាមនោះ ព្រះអង្គទ្រង់ហៅអ្នកទាំងពីរ។ ពួកគេក៏ចាកចោលសេបេដេឪពុករបស់ពួកគេ នៅក្នុងទូកជាមួយពួកឈ្នួល ហើយទៅតាមព្រះអង្គ។
ពេលនោះ យ៉ាកុប និងយ៉ូហានជាកូនរបស់សេបេដេបានចូលមកជិតព្រះយេស៊ូវ ទូលថា៖ “លោកគ្រូ យើងខ្ញុំចង់សុំឲ្យលោកធ្វើសម្រាប់យើងខ្ញុំ នូវអ្វីក៏ដោយដែលយើងខ្ញុំសុំ”។
ព្រះអង្គទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ។ ពេលនោះ ព្រះអង្គទ្រង់ចាប់ផ្ដើមមានព្រះទ័យភ័យស្លុត និងថប់បារម្ភយ៉ាងខ្លាំង
យ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុប ——ព្រះអង្គដាក់ឈ្មោះពួកគេថា “បោនអ៊ើកេ” ដែលមានអត្ថន័យប្រែថា “កូនផ្គរលាន់”;
ព្រះអង្គមិនអនុញ្ញាតឲ្យអ្នកណាទៅជាមួយព្រះអង្គឡើយ លើកលែងតែពេត្រុស យ៉ាកុប និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុបប៉ុណ្ណោះ។
ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប និងយ៉ូហានទៅជាមួយ ហើយនាំឡើងទៅលើភ្នំខ្ពស់មួយតែក្រុមពួកគេ។ ពេលនោះ ព្រះអង្គត្រូវបានប្ដូររូបរាងនៅមុខពួកគេ។
ពេលនោះ ស៊ីម៉ូនពេត្រុស ថូម៉ាសដែលគេហៅថាឌីឌីម ណាថាណែលអ្នកកាណាក្នុងកាលីឡេ កូនទាំងពីររបស់សេបេដេ និងសិស្សរបស់ព្រះអង្គពីរនាក់ទៀត នៅជាមួយគ្នា។
នៅពេលចូលទៅទីក្រុង ពួកគេក៏ឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលពួកគេស្នាក់នៅ។ ពួកគេទាំងនោះមាន ពេត្រុស និងយ៉ូហាន យ៉ាកុប និងអនទ្រេ ភីលីព និងថូម៉ាស បារថូឡូមេ និងម៉ាថាយ យ៉ាកុបកូនរបស់អាល់ផាយ ស៊ីម៉ូនអ្នកជាតិនិយម និងយូដាសកូនរបស់យ៉ាកុប។