ទំនុកតម្កើង 93:4 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដែលគង់នៅស្ថានដ៏ខ្ពស់ ទ្រង់ខ្លាំងពូកែជាងសំឡេងទឹកដ៏ច្រើន គឺខ្លាំងពូកែជាងរលកសមុទ្រទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាដែលគង់នៅស្ថានដ៏ខ្ពស់ ព្រះអង្គមានមហិទ្ធិឫទ្ធិ ជាងសូរគ្រាំគ្រេងនៃមហាសាគរ គឺជាងរលកគំហុកនៃសមុទ្រ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ នៅស្ថានបរមសុខ ព្រះអម្ចាស់គ្រងរាជ្យយ៉ាងរុងរឿងឧត្ដុង្គឧត្ដម ព្រះអង្គមានមហិទ្ធិឫទ្ធិខ្លាំង ជាងសំឡេងមហាសាគរ ព្រះអង្គមានបារមីខ្លាំងជាង រលកសមុទ្រទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាដ៏គង់នៅស្ថានខ្ពស់ ទ្រង់មានឫទ្ធិ ជាជាងសូរគ្រាំគ្រេងនៃទឹកធំ គឺជាងរលកគំហុកនៃសមុទ្រផង អាល់គីតាប ក៏ប៉ុន្តែ នៅសូរ៉កា អុលឡោះតាអាឡាគ្រងរាជ្យយ៉ាងរុងរឿងឧត្ដុង្គឧត្ដម ទ្រង់មានអំណាចខ្លាំង ជាងសំឡេងមហាសាគរ ទ្រង់មានបារមីខ្លាំងជាង រលកសមុទ្រទៅទៀត។ |
ព្រះអង្គទ្រង់ធ្វើឲ្យសូរសន្ធឹករបស់សមុទ្រ សូរសន្ធឹករបស់រលក និងចលាចលរបស់ជាតិសាសន៍នានាបានស្ងប់។
ដ្បិតតើមានអ្នកណានៅលើមេឃដែលអាចប្រៀបផ្ទឹមនឹងព្រះយេហូវ៉ាបាន? តើមានអ្នកណាក្នុងចំណោមកូនទាំងឡាយរបស់ព្រះ ដែលដូចព្រះយេហូវ៉ា?
ព្រះអង្គទ្រង់គ្រប់គ្រងលើសមុទ្របក់បោក; នៅពេលរលករបស់វាខ្ជោលឡើង ព្រះអង្គទ្រង់ធ្វើឲ្យវាស្ងប់។