Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 89:6 - ព្រះគម្ពីរខ្មែរសាកល

6 ដ្បិត​តើ​មាន​អ្នកណា​នៅលើ​មេឃ​ដែល​អាច​ប្រៀបផ្ទឹម​នឹង​ព្រះយេហូវ៉ា​បាន​? តើ​មាន​អ្នកណា​ក្នុងចំណោម​កូន​ទាំងឡាយ​របស់​ព្រះ ដែល​ដូច​ព្រះយេហូវ៉ា​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដ្បិត​តើ​មាន​អ្នក​ណា​នៅ​លើ​មេឃ ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះ‌យេហូវ៉ា​បាន? ក្នុង​ចំណោម​ពួក​ស្ថាន​សួគ៌ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 នៅ​លើ​មេឃ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ នឹង​ព្រះអង្គ​បាន​ឡើយ ក្នុង​ចំណោម​ពពួក​ទេវតា ក៏​គ្មាន​នរណា អាច​ប្រៀប​ប្រដូច​នឹង​ព្រះអង្គ​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដ្បិត​តើ​មាន​អ្នក​ណា​នៅ​លើ​មេឃ ដែល​ផ្ទឹម​នឹង​ព្រះ‌យេហូវ៉ា​បាន ក្នុង​អស់​ពួក​ខ្លាំង​ពូកែ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

6 នៅ​លើ​មេឃ គ្មាន​នរណា​ម្នាក់​អាច​ផ្ទឹម​ស្មើ នឹង​ទ្រង់​បាន​ឡើយ ក្នុង​ចំណោម​ពពួក​ម៉ាឡា‌អ៊ីកាត់ ក៏​គ្មាន​នរណា អាច​ប្រៀប​ប្រដូច​នឹង​ទ្រង់​បាន​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 89:6
10 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​នរណា​ដូច​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង​? ព្រះអង្គ​គង់លើបល្ល័ង្ក​ដ៏ខ្ពស់បំផុត


កូន​ទាំងឡាយ​របស់​ព្រះ​អើយ ចូរ​ថ្វាយ​ដល់​ព្រះយេហូវ៉ា ចូរ​ថ្វាយ​សិរីរុងរឿង និង​ឫទ្ធានុភាព​ដល់​ព្រះយេហូវ៉ា​!


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ និង​គម្រោង​របស់ព្រះអង្គ​សម្រាប់​យើងខ្ញុំ មាន​ច្រើន​ណាស់ គ្មានអ្នកណា​អាច​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ​; ទោះបីជា​ទូលបង្គំ​ប្រកាស ហើយ​រៀបរាប់​ក៏ដោយ ក៏​វា​ច្រើន​ហួស​នឹង​ថ្លែង​!


មនុស្ស​ខ្លាំងពូកែ​អើយ ហេតុអ្វីបានជា​អ្នក​អួត​អំពី​ការអាក្រក់​ដូច្នេះ​? សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះ​នៅគង់វង្សជាដរាប​!


ឱ​ព្រះ​អើយ សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​ខ្ពស់​ដល់​ស្ថានដ៏ខ្ពស់​; ព្រះអង្គ​បាន​ធ្វើ​កិច្ចការ​ដ៏ធំឧត្ដម​! ឱ​ព្រះ​អើយ តើ​មាន​អ្នកណា​ដូច​ព្រះអង្គ​?


នៅ​ស្ថានសួគ៌ តើ​ទូលបង្គំ​មាន​អ្នកណា​ក្រៅពី​ព្រះអង្គ​? នៅលើ​ផែនដី គ្មានអ្វី​ដែល​ទូលបង្គំ​ចង់បាន​ក្រៅពី​ព្រះអង្គ​ឡើយ​។


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ នៅក្នុងចំណោម​ព្រះ​នានា គ្មាន​ព្រះ​ណា​ដូច​ព្រះអង្គ​ឡើយ ហើយក៏​គ្មាន​កិច្ចការ​ណា​ដូច​កិច្ចការ​របស់ព្រះអង្គ​ដែរ​!


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ពលបរិវារ​អើយ តើ​នរណា​ខ្លាំងពូកែ​ដូច​ព្រះអង្គ​? ព្រះយេហូវ៉ា​អើយ សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​នៅ​ជុំវិញ​ព្រះអង្គ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម