ប៉ុន្តែមនុស្សបំពាននឹងត្រូវបានបំផ្លាញជាមួយគ្នា; អនាគតរបស់មនុស្សអាក្រក់នឹងត្រូវបានកាត់ចេញ។
ទំនុកតម្កើង 92:7 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាមនុស្សអាក្រក់លូតលាស់ដូចស្មៅ ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតចម្រើនឡើងក៏ដោយ ក៏វាបានដូច្នោះដើម្បីឲ្យពួកគេត្រូវបានបំផ្លាញទៅជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះជាមនុស្សអាក្រក់ដុះឡើងដូចជាស្មៅ ហើយមនុស្សប្រព្រឹត្តអំពើទុច្ចរិត លូតលាស់ឡើងក៏ដោយ ក៏គង់តែគេនឹងត្រូវវិនាសអន្តរាយជារៀងរហូត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់លូតលាស់ឡើងដូចស្មៅ ហើយមនុស្សទាំងប៉ុន្មានដែលប្រព្រឹត្ត អំពើទុច្ចរិតក៏រីកដុះដាលឡើងដែរ ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វេលាណាដែលមនុស្សអាក្រក់ដុះដាលឡើងដូចជាស្មៅ ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតលូតលាស់ឡើង នោះគឺសំរាប់តែឲ្យគេត្រូវវិនាសទៅ អស់កល្បជានិច្ចប៉ុណ្ណោះ អាល់គីតាប មនុស្សអាក្រក់លូតលាស់ឡើងដូចស្មៅ ហើយមនុស្សទាំងប៉ុន្មានដែលប្រព្រឹត្ត អំពើទុច្ចរិតក៏រីកដុះដាលឡើងដែរ ប៉ុន្តែ គេនឹងត្រូវវិនាសអន្តរាយរហូតតទៅ។ |
ប៉ុន្តែមនុស្សបំពាននឹងត្រូវបានបំផ្លាញជាមួយគ្នា; អនាគតរបស់មនុស្សអាក្រក់នឹងត្រូវបានកាត់ចេញ។
មើល៍! មនុស្សអាក្រក់គឺដូច្នេះឯង ពួកគេរស់នៅយ៉ាងសុខស្រួលជានិច្ច ទាំងចម្រើនទ្រព្យសម្បត្តិឡើង។
នោះទូលបង្គំក៏ល្ងង់ខ្លៅ ហើយគ្មានចំណេះដឹង; ទូលបង្គំជាសត្វតិរច្ឆាននៅចំពោះព្រះអង្គ។
ជាការពិត ការបកក្រោយរបស់មនុស្សខ្វះចំណេះដឹងនឹងធ្វើឲ្យខ្លួនគេស្លាប់ ហើយសេចក្ដីសុខស្រួលរបស់មនុស្សល្ងង់នឹងបំផ្លាញខ្លួនគេ;
ដោយហេតុនេះ អ្នកដែលរស់នៅទីក្រុងទាំងនោះក៏ខ្សោយកម្លាំង ពួកគេបានស្រយុតចិត្ត ហើយអាម៉ាស់មុខ។ ពួកគេបានដូចជាតិណជាតិតាមទីវាល ដូចជាស្មៅទន់ដ៏ខៀវខ្ចី ដូចជាស្មៅនៅលើដំបូលផ្ទះ ដែលក្រៀមមុនដុះធំឡើង។
ដូច្នេះឥឡូវនេះ ពួកយើងនឹងហៅមនុស្សក្អេងក្អាងថាមានពរ។ មនុស្សធ្វើអាក្រក់មិនត្រឹមតែរីកចម្រើនប៉ុណ្ណោះទេ គឺពួកគេល្បងលព្រះ ហើយរួចខ្លួនផង’”។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “មើល៍! ថ្ងៃនោះនឹងមកដល់ដូចជាឡដែលកំពុងឆេះ នោះអស់អ្នកដែលក្អេងក្អាង និងអស់អ្នកដែលធ្វើអាក្រក់នឹងក្លាយជាជញ្រ្ជាំង ហើយពួកគេនឹងត្រូវបានបញ្ឆេះនៅថ្ងៃដែលនឹងមកដល់នោះ ឥតសល់ឫស ឬមែករបស់ពួកគេឡើយ។
ដ្បិត “មនុស្ស ទាំងអស់ប្រៀបដូចជាស្មៅ ហើយគ្រប់ទាំងសិរីរុងរឿងរបស់ពួកគេក៏ប្រៀបដូចជាផ្កាស្មៅដែរ; ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ