ទំនុកតម្កើង 92:11 - ព្រះគម្ពីរខ្មែរសាកល ភ្នែករបស់ទូលបង្គំនឹងមើលចុះមកពួកសត្រូវរបស់ទូលបង្គំ ត្រចៀករបស់ទូលបង្គំនឹងឮអំពីមនុស្សធ្វើអាក្រក់ដែលក្រោកឡើងប្រឆាំងនឹងទូលបង្គំ ត្រូវបានកម្ចាត់កម្ចាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នែកទូលបង្គំបានឃើញខ្មាំងសត្រូវ របស់ទូលបង្គំធ្លាក់ចុះ ហើយត្រចៀកទូលបង្គំក៏បានឮពីមហន្តរាយ របស់អស់អ្នកដែលប្រព្រឹត្តអាក្រក់ មកលើទូលបង្គំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំឃើញខ្មាំងសត្រូវបរាជ័យ ព្រមទាំងឮសម្រែករបស់អស់អ្នក ដែលស្អប់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ភ្នែកទូលបង្គំនឹងឃើញបំណងចិត្តកើតដល់ពួកខ្មាំង ហើយត្រចៀកទូលបង្គំនឹងឮនិយាយពីការ ដែលកើតដល់ពួកមនុស្សអាក្រក់ ជាពួកអ្នកដែលលើកគ្នាឡើងទាស់នឹងទូលបង្គំ អាល់គីតាប ខ្ញុំឃើញខ្មាំងសត្រូវបរាជ័យ ព្រមទាំងឮសំរែករបស់អស់អ្នក ដែលស្អប់ខ្ញុំ។ |
គេបានចែករំលែក ហើយឲ្យដល់អ្នកក្រីក្រ; សេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត ស្នែងរបស់គេនឹងត្រូវបានលើកតម្កើងក្នុងសិរីរុងរឿង។
ព្រះអង្គរៀបតុអាហារនៅមុខទូលបង្គំ នៅចំពោះពួកសត្រូវរបស់ទូលបង្គំ ព្រះអង្គលាបប្រេងលើក្បាលទូលបង្គំ; ពែងទូលបង្គំក៏ពេញហូរហៀរ។
ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា ហើយកាន់តាមមាគ៌ារបស់ព្រះអង្គ នោះព្រះអង្គនឹងលើកអ្នកឡើងដើម្បីឲ្យទទួលផែនដីជាមរតក។ នៅពេលពួកមនុស្សអាក្រក់ត្រូវបានកាត់ចេញ អ្នកនឹងឃើញការនោះ។
ព្រះអង្គបានរំដោះខ្ញុំពីអស់ទាំងទុក្ខវេទនា ហើយភ្នែករបស់ខ្ញុំបានមើលចុះមកពួកសត្រូវរបស់ខ្ញុំ៕
ព្រះនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ខ្ញុំ នឹងយាងមកទទួលខ្ញុំ ព្រះនឹងឲ្យខ្ញុំមើលចុះមកពួកសត្រូវរបស់ខ្ញុំ។
អ្នកនឹងគ្រាន់តែមើលដោយភ្នែករបស់អ្នកប៉ុណ្ណោះ នោះនឹងឃើញការតបសងដល់មនុស្សអាក្រក់។