ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងច្រៀងទៅកាន់ព្រះយេហូវ៉ា ដរាបណានៅតែមានខ្ញុំនៅឡើយ ខ្ញុំនឹងច្រៀងសរសើរតម្កើងព្រះរបស់ខ្ញុំ។
ទំនុកតម្កើង 86:12 - ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់ដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់ពីចិត្ត; ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គជារៀងរហូត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គយ៉ាងអស់ពីចិត្ត ហើយនឹងលើកតម្កើងព្រះនាមព្រះអង្គ ជារៀងរហូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្ត ទូលបង្គំនឹងលើកតម្កើងសិរីរុងរឿង ព្រះនាមរបស់ព្រះអង្គរហូតតទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់ ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរទ្រង់ឲ្យអស់ពីចិត្ត ហើយនឹងលើកដំកើងព្រះនាមទ្រង់ជាដរាបតទៅ អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ខ្ញុំលើកតម្កើងទ្រង់យ៉ាងអស់ពីចិត្ត ខ្ញុំនឹងលើកតម្កើងសិរីរុងរឿង នាមរបស់ទ្រង់រហូតតទៅ |
ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងច្រៀងទៅកាន់ព្រះយេហូវ៉ា ដរាបណានៅតែមានខ្ញុំនៅឡើយ ខ្ញុំនឹងច្រៀងសរសើរតម្កើងព្រះរបស់ខ្ញុំ។
ខ្ញុំនឹងថ្វាយពរព្រះយេហូវ៉ាគ្រប់ពេលវេលា ពាក្យសរសើរតម្កើងព្រះអង្គនៅក្នុងមាត់ខ្ញុំជានិច្ច។
ទូលបង្គំនឹងអរព្រះគុណព្រះយេហូវ៉ាអស់ពីចិត្ត ទូលបង្គំនឹងរៀបរាប់អំពីអស់ទាំងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
ទូលបង្គំនឹងអរសប្បាយ ហើយអបអរក្នុងព្រះអង្គ; ព្រះដ៏ខ្ពស់បំផុតអើយ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះនាមរបស់ព្រះអង្គ!
នៅថ្ងៃនោះ អ្នកនឹងនិយាយថា៖ “ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ! ទោះបីជាព្រះអង្គបានក្រេវក្រោធនឹងទូលបង្គំក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គបានបែរចេញទៅ ហើយព្រះអង្គបានសម្រាលទុក្ខទូលបង្គំវិញ។
ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវ ពួកគេមកដល់កន្លែងមានទឹក។ មហាតលិកនោះក៏ពោលថា៖ “មើល៍ហ្ន៎! ទឹក! តើមានអ្វីរារាំងខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកបាន?”។
ដើម្បីឲ្យអ្នករាល់គ្នាលើកតម្កើងសិរីរុងរឿងដល់ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដោយមានចិត្តតែមួយ និងដោយសំឡេងតែមួយ។
ដោយហេតុនេះ ទោះបីជាអ្នករាល់គ្នាហូប ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់ដើម្បីសិរីរុងរឿងរបស់ព្រះ។
ពីព្រោះអ្នករាល់គ្នាត្រូវបានលោះមកវិញដោយតម្លៃថ្លៃ។ ដូច្នេះ ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយរូបកាយរបស់អ្នករាល់គ្នាចុះ៕
ចូរនិយាយគ្នាទៅវិញទៅមកដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង និងសរសើរតម្កើងព្រះអម្ចាស់ក្នុងចិត្តរបស់អ្នករាល់គ្នា។