ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់ពីចិត្ត ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គនៅមុខបណ្ដាព្រះដទៃ!
ទំនុកតម្កើង 82:1 - ព្រះគម្ពីរខ្មែរសាកល ព្រះទ្រង់ឈរនៅក្នុងអង្គប្រជុំខាងព្រះ ព្រះអង្គជំនុំជម្រះនៅកណ្ដាលចំណោមព្រះនានា ដោយមានបន្ទូលថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគង់ប្រថាប់នៅក្នុងអង្គប្រជុំ របស់ព្រះអង្គ ព្រះអង្គកាត់ក្ដីនៅក្នុងចំណោម ពួកព្រះទាំងឡាយថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់គង់នៅ ក្នុងអង្គប្រជុំរបស់ព្រះអង្គ ។ ព្រះអង្គកាត់ក្ដីនៅក្នុងចំណោមព្រះនានា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់ឈរនៅក្នុងពួកជំនុំដ៏ខ្លាំងពូកែ គឺទ្រង់ដែលវិនិច្ឆ័យ នៅកណ្តាលពួកអ្នកមានអំណាច អាល់គីតាប អុលឡោះនៅ ក្នុងអង្គប្រជុំរបស់ទ្រង់ ។ អុលឡោះកាត់ក្ដីនៅក្នុងចំណោមព្រះនានា។ |
ទូលបង្គំនឹងអរព្រះគុណព្រះអង្គអស់ពីចិត្ត ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គនៅមុខបណ្ដាព្រះដទៃ!
ព្រះយេហូវ៉ាជាព្រះដ៏មានព្រះចេស្ដាបានមានបន្ទូល ព្រះអង្គត្រាស់ហៅផែនដី ចាប់ពីតំបន់ថ្ងៃរះ រហូតដល់តំបន់ថ្ងៃលិច។
ដូច្នេះ មនុស្សនឹងពោលថា៖ “ពិតជាមានផលសម្រាប់មនុស្សសុចរិតមែន! ពិតជាមានព្រះដែលជំនុំជម្រះនៅលើផែនដីមែន!”៕
ទេ! អ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតក្នុងចិត្ត អ្នករាល់គ្នាអនុវត្តអំពើហិង្សានៃដៃរបស់ខ្លួន នៅលើផែនដី។
ប្រសិនបើអ្នកឃើញមានការសង្កត់សង្កិនលើអ្នកក្រីក្រ ឬមានការបំពានសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតនៅក្នុងស្រុកណាមួយ ក៏កុំភ្ញាក់ផ្អើលនឹងការនោះឡើយ ដ្បិតនៅលើអ្នកធំ មានអ្នកធំត្រួតត្រាលើគេ ហើយក៏មានអ្នកដែលធំជាងនៅលើពួកគេទៀតផង។
ប្រសិនបើព្រះអង្គបានហៅអ្នកទាំងនោះថា ‘ព្រះ’ គឺអ្នកដែលព្រះបន្ទូលរបស់ព្រះបានមកដល់ (ហើយបទគម្ពីរមិនអាចបោះបង់ចោលបានឡើយ)